៨ មូលហេតុ​ធ្វើ​ឲ្យ​ក្មេងប្រឈម​នឹង​ជំងឺរលាក​ត្រចៀកផ្នែក​កណ្ដាល

Posted by : 10691 | 13-Mar-2018

ជំងឺ​រលាក​ត្រចៀក​ផ្នែក​កណ្ដាល គឺ​ជា​ជំងឺ​មួយ​ដែល​គេ​ច្រើន​ជួបប្រទះ​នៅ​លើ​ក្មេងៗ ដែល​មូលហេតុ​បង្ក​នោះ​មាន ៨ យ៉ាង​ដូច​ខាងក្រោម ... ។​

១. អាយុ : ក្មេង​ដែល​មាន​អាយុ​តិចជាង ៧ ឆ្នាំ មាន​បំពង់​យូ​ស្ដេ​សៀន (Eustachian Tube) តូច​ខ្លី និង​ត្រង់​ជាង​មនុស្ស​ធំ ដែល​ធ្វើ​ឲ្យ​ឆ្លង​មេរោគ​ពី​ច្រមុះ និង​បំពង់​ក​បាន​យ៉ាង​ងាយ ។

២. ភេទ : ភាគច្រើន​កើត​លើ​ក្មេងប្រុស ច្រើន​ជាង​ក្មេងស្រី ។​

៣. តំណពូជ : ប្រសិនបើ​មាន​ឪពុកម្តាយ បងប្អូន មាន​ជំងឺ​រលោក​ត្រចៀក​ជា​ញឹកញាប់​នោះ ក្មេង​តូច​អាច​មាន​ឱកាស​ឆ្លង​មេរោគ​នេះ បាន​ច្រើន​ឡើង ។​

៤. បារី : ប្រសិនបើ​មាន​នរណា​ម្នាក់​នៅ​ក្នុងផ្ទះ ជក់បារី អាច​ធ្វើឲ្យ​ក្មេងមាន​បញ្ហា​ទាក់ទង​នឹង​ប្រព័ន្ធ​ផ្លូវដង្ហើម និង​ឆ្លង​មេរោគ​នៅ​ត្រចៀក​ផ្នែក​កណ្ដាល​បាន ។​

៥. ការ​បៅ​ទឹកដោះគោ : ជាពិសេស​នៅពេល​គេង​បៅ​ទឹកដោះគោ​ពី​ដប​បំបៅ អាច​ធ្វើឲ្យ​កើត​មាន​ការស្ទះ និង​អាច​ធ្វើឲ្យ​ហូរ​ចូល​ទៅ​ក្នុង​បំពង់​យូ​ស្តេ​សៀ​បាន ។ ដូចនេះ ប្រសិនបើ​អ្នក​ចាំបាច់​ត្រូវ​ផ្ដល់​ទឹកដោះគោ​ឲ្យ​កូន​នៅ​ពេល​គេង អ្នក​គួរ​ដាក់​ក្បាល​កូន​ឲ្យ​ខ្ពស់​ជាង​ដងខ្លួន​បន្ដិច ។​

៦. ក្មេង​ដែល​ប្រព័ន្ធ​ការពារ​ខ្សោយ ឬ​មាន​បញ្ហា : ដូច​ជា​ក្មេង​ដែល​មិន​បាន​ទទួល​ទឹកដោះគោ​ម្ដាយ ឬ​ក្មេង​ដែល​ឆ្លង​វីរុស HIV ។​

៧. ក្មេង​ដែល​ត្រូវ​ចិញ្ចឹម​នៅ​កន្លែង​ចិញ្ចឹម​ក្មេង : ភាគច្រើន​កើតមាន​ជំងឺរ​លោក​ត្រចៀក​ផ្នែក​កណ្ដាល​ច្រើនឡើង ។​

៨. ក្មេង​ដែល​មាន​ផ្ទៃមុខ​ខុសធម្មតា : ដូចជា​វៀ​ចមាត់ ឬ​ឆែបមាត់​ជាដើម ៕

 

 

ប្រភពពីwww.cen.com.kh

 

 

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge