ផ្លែ​ប័​រ​ល្អ​បំផុត​សម្រាប់​អា​ការឈឺ​សន្លាក់

Posted by : 112220 | 27-Oct-2020

ផ្លែ​ប័​រ​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​ការ​រលាក Oleic Acid ជាតិ​រ៉ែ​ដែល​ល្អ​ចំពោះ​បេះដូង អង់​ទី​អុកស៊ីដ​ង់​ដែល​ប្រឆាំងនឹង​មហារីក ផ្អែម ហើយក៏​ល្អ​សម្រាប់​ពង្រឹង​ដល់​សុខភាព​ទៀតផង​។​

ជាមួយគ្នានេះដែរ Arthritis Foundation បាន​ឲ្យ​ដឹងថា បើសិនជា​អ្នកមាន​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់ គួរតែ​ញ៉ាំ​ផ្លែ​ប័​រ​ឲ្យ​បាន​ច្រើន​។ ដោយសារតែ​វត្តមាន​របស់​អាស៊ីត​ខ្លាញ់ Monounsaturated ដែល​អាច​ប្រឆាំងនឹង​ការ​រលាក Carotenoid Lutein និង​វីតាមីន E សុទ្ធតែ​អាចជួយ​ដោះស្រាយ​អាកា​រ ​នៃ​ជំងឺ​រលាក​សន្លាក់​ប្រភេទ​នេះ​បាន​ទាំងអស់​។ របប​អាហារ​ដែលមាន​ជីវជាតិ​ទាំងនេះ​ខ្ពស់​ត្រូវបាន​គេ​រកឃើញថា ​មាន​ជាប់ទាក់ទង​នឹង​ការកាត់បន្ថយ ​ការ​ប្រឈម​នឹង​ការខូចខាត​សន្លាក់ ​ក្នុងដំណាក់កាល​ដំបូង​ នៃ​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​។

ការសិក្សា​មួយ​និយាយថា សារធាតុ​ដែល​ចម្រាញ់​ចេញពី​ផ្លែ​ប័​រ​ ត្រូវបាន​គេ​រកឃើញថា​ មាន​ប្រសិទ្ធភាព ​ក្នុងការ​ព្យាបាល​អ្នកជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​ត្រគាក​។ វា​ក៏​ជួយ​ទប់ស្កាត់​ការ​រលាក បន្ថយ​ការខូចខាត​របស់​កោស​កា​ដែល​ស្ថិតនៅលើ​សន្លាក់ ព្រមទាំង​បង្កើន​ជាលិកា​ត​ភ្ជាប់​មក​ធម្មតា​វិញ​ដែរ​៕

ប្រភព៖ thmeythmey.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge