ខជើងមាន់​សៀងខ្មៅ

Posted by : 10639 | 10-Jan-2017

តើ​ប្រិយមិត្ត​ណាខ្លះ​ចូលចិត្ត​ជើងមាន់? ថ្ងៃនេះ យើងនឹងបង្ហាញ​ពី​វិធីធ្វើម្ហូប​ដ៏​ឆ្ងាញ់​មួយមុខ​ទៀត​ដែល​ច្នៃចេញពីជើង
មាន់នោះ​គឺ ខជើង​មាន់​សៀង​ខ្មៅ។ ចង់ដឹងម្ហូប​មួយមុខ​នេះ​គេ​ធ្វើយ៉ាងណាខ្លះ សូម​អនុវត្ត​ទាំងអស់គ្នា​ដូចខាងក្រោម។

គ្រឿងផ្សំ៖
- ជើងមាន់ ១គីឡូ
- សៀងខ្មៅ កន្លះខាំ
- មើមខ្ញីចិញ្រ្ចាំ ១ខាំ
- ខ្ទឹមសចិញ្ច្រាំ ១ខាំ
- ម្ទេសផ្អែម ៥ផ្លែ
- ផ្កាចាន់ ឬ ប៉ូចកាក់ ១០ផ្កា
- ស្ករត្នោត ២ស្លាបព្រាបាយ
- ទឹកខ្យង ៥ស្លាបព្រាបាយ
- ស្រាស កន្លះពែង
- ប្រេងចៀន ១ដប

របៀបធ្វើ៖
១. ប្រឡាក់ជើងមាន់​នឹងស្រាស​កន្លះ​ពែង ទុក​ចំនួន​មួយ​ម៉ោង ហើយ​ដាក់ស្ងោរឲ្យផុយទន់​ស្បែក ទើប​ស្រង់​ចេញ
​អាយសម្រស់​ទឹកអោយស្ងួត។
២. ដាក់ប្រេងក្នុងខ្ទះ​ដាំឲ្យ​ក្តៅ ហើយបំពង​ជើងមាន់​ឲ្យក្រឡោត​​ឡើងក្រហមល្អ ទើប​ស្រង់​ចេញដួស​ទុកឲ្យត្រជាក់។
ពេល​បំពង សូម​គ្របគ​ម្របកុំខានដើម្បី​កុំឲ្យខ្លាញ់​ផ្ទុះ​រលាកដៃ ឬ មុខ។ យកល្អ សូមប្រើ​គម្រូប​ឆ្នាំង ដែល​ថ្លាដូច​
កញ្ចក់ ងាយ​មើល​ឃើញ​ជើង​មាន់​បំពង​ខាងក្នុង។
៣. ក្នុង​ឆ្នាំងថ្មីមួយ សូម​ដាក់ស្ករត្នោត​កូរឲ្យ​ក្រហម​ឡើងជើងអង្ក្រង រួចដាក់​ខ្ទឹម​សចិញ្រ្ចាំ និង​មើមខ្ញី​ចិញ្រ្ចាំ​ចូល​កូរឲ្យ
ឈ្ងុយ ទើប​ចាក់ស្រាស ១វែក ថែម​ទឹកខ្យង សៀង​ខ្មៅ ផ្កា​ចាន់ (ឬ ប៉ូច​កាក់) ចូល​ថែមទៀត​កូរ​អោយសព្វ។
៤. ចាក់ជើង​មាន់បំពងចូល កូរអោយចូល​ជាតិ ហើយ​ថែមទឹក ដាក់ខ​អោយចូល​ជាតិ​រហូត​ផុយទន់​ស្បែក​ជើងមាន់។
បើមិន​ទាន់ផុយ សូមថែម​ទឹកទៀត រំងាស់​ទាល់​តែផុយ រួចភ្លក្ស​ថែមថយ​គ្រឿង​តាមចំណូលចិត្ត​ត្រូវការ។
៥. នៅពេល​ដួសបរិភោគក្តៅ សូមរោយ​ម្ទេស និង ស្លឹកខ្ទឹម។ បើសិន​ជា​ខត្រជាក់ សូមដួសដាក់​ចាន​ចំហុយជាមួយ
ម្ទេស​ផ្អែម និង​ស្លឹកខ្ទឹម​នោះនឹង​មានរសជាតិកាន់​តែឆ្ងាញ់៕

ប្រភព​៖(Fb.M)

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge