បច្ចេកទេសដាំគូឆាយ

Posted by : 10639 | 13-Dec-2016

-ការជ្រើសរើសពូជ
ជ្រើសរើសកូនគូឆាយ ណាដែលថ្លោសល្អ មិនយកកូនដែលខ្ចីពេក​ប្ញចាស់ពេក​​ ។ ជ្រើសរើសគល់គូឆាយ ណាដែលថ្លោសល្អ កាត់ប្ញសចេញបន្តិច​ដើម្បី កុំអោយស្លឹក គូឆាយឡើងក្រហមហើយត្រូវយកទៅដាំភ្លាម ។

-ការរៀបចំដី​
មុនពេលដាំយើងភ្ជួរ២ទៅ៣ដង ។​​ ភ្ជួរលើកទី១ដើម្បី​កំចាត់ស្មៅ​ដោយ​​មុនភ្ជួរយើងបាញ់ថ្នាំកំចាត់ស្មៅហើយទុករយះពេល៣ទៅ៧ថ្ងៃ​ទើបភ្ជួរលើក ទី២ ហើយរាស់អោយ រាបស្មើរតែម្ដង។ បន្តាប់មកលើករង ដាំ ។

-ការដាំដុះ
យកកូនប្ញគល់គូឆាយដាំរាក់ៗ ​ដោយដាំចន្លោះពីគុម្ភមួយទៅមួយប្រវែង២តឹក ​។

-ការប្រើជី​ PN
រយះពេល១៥ទៅ២៥ថ្ងៃយើងប្រើជី PN​ ម្តងជាលើកទីមួយដោយប្រើ ជី៣មុខក្នុងមួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតា។ លើកទីពីរយើងដាក់ ២៥ទៅ៣០ ថ្ងៃបន្តាប់ពីដាក់លើកទីមួយហើយដោយប្រើជី៣មុខ ក្នុង​មួយមុខៗ យើងប្រើអស់៦ដបក្នុង១ហិចតា។​​​​​លើកទី៣យើង ដាក់២៥​ទៅ ៣០ថ្ងៃ​ បន្តាប់ពីដាក់លើកទី២ ហើយដោយប្រើជី៣មុខ ក្នុង​មួយមុខៗ​យើងប្រើអស់៦ដបក្នុង១ហិចតា។​ ​​លើកទី៤យើងដាក់២៥​ទៅ ៣០ថ្ងៃ​ បន្តាប់ពីដាក់លើក ទី៣ហើយដោយប្រើជី៣មុខ ក្នុង​មួយមុខៗ​យើងប្រើអស់៦ដបក្នុង១ហិចតា ។​

-ការថែទាំ
- ស្រោចទឹកមួយថ្ងៃ២ដងព្រឹកល្ងាច
- ជ្រុំគល់ដកស្មៅ
- ការពាររោគបំផ្លាញ

៦-ការប្រមូលផល
ក្រោយពីដាំបានរយះពេល៣ទៅ៤ខែអាចប្រមូលផលបានហើយ៕

ប្រភព www.cnadcambodia.org

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge