បំប៉នស្បែកដោយផ្លែល្ហុង

Posted by : 4397 | 13-Nov-2017

បញ្ហារឿងស្បែកគឺជាកត្តាចំណាប់អារម្មណ៍មួយដ៏សំខាន់ និងការផ្តោតយកចិត្តទុកដាក់ជាពិសេសបំផុតរបស់សភាពស្ត្រី។ អ្នកខ្លះមានស្បែកសំបូរទៅ ដោយ ជាតិខ្លាញ់ពេកធ្វើអោយផ្ទៃមុខលេចចេញបញ្ហារឿងស្បែកគឺជាកត្តាចំណាប់អារម្មណ៍មួយដ៏សំខាន់និងការផ្តោតយកចិត្តទុកដាក់ជាពិសេសបំផុត របស់សភាពស្ត្រីអ្នកខ្លះមានស្បែកសំបូរទៅដោយជាតិខ្លាញ់ពេកធ្វើអោយផ្ទៃមុខលេចចេញនូវស្នាមជាំខ្មៅហើយអ្នកខ្លះទៀតមានស្បែកក្រៀមស្ថួតធ្វើ អោយ កើតស្នាម ជ្រៀវជ្រួញមុនវ័យទៀតផង។

យើងឃើញថាមនុស្សម្នាក់មានបញ្ហាខុសៗពីគ្នាសំរាប់ថ្ងៃនេះយើងសូមណែនាំពីវិធីដែលជួយដោះស្រាយបញ្ហាសំរាប់សុភាពស្ត្រីដែលមានស្ថានភាព ស្បែកក្រៀមស្ងួតមកជំរាបជូនដូចតទៅ:សំរាប់សុភាពស្ត្រីដែលមានស្បែកក្រៀមស្ងួតខ្លាំងរហូតដល់របកនោះយើងសូមណែនាំអោយអ្នកប្រើល្ហុងទំមក បំប៉នស្បែកមុខព្រោះអង្គស៊ីមនៅក្នុងសាច់ល្ហុងវាជួយបង្កើតភាពសំណើមដល់ស្បែកមុខរបស់អ្នកបានលើសពីនោះទៅទៀតវាជួយធ្វើអោយស្បែកមុខ មានលក្ខណៈទន់រលោងថ្លាបានយ៉ាងទាន់ភ្នែកផងដែរ។ សំរាប់វិធីអនុវត្តនោះណែនាំអោយអ្នកយកល្ហុងទំមកចិត្តសំបកខ្វះគ្រាប់ចេញអោយអស់
រួចលាងទឹកអោយបានស្អាតជ័រជាមុនសិន។ បន្ទាប់ពីនោះយកវាហាន់ជាចំណិតស្តើងៗតូចៗរួចយកទៅក្រឡុងក្នុងឧបករណ៍កិនអោយម៉ដ្ឋ។ បន្ទាប់មកយកក្រណាត់មករុំសក់អ្នកអោយជិតរួចអាចអង្គុយឬក៏ដេកក្នុងកាយវិការមួយតាមសំរួលបន្ទាប់មកល្បាយល្ហុងដែលបានកិនម៉ដ្ឋរួចរាល់ហើយ យកមកលាបនៅលើផ្ទៃមុខអោយបានសព្វលើកលែងតែបរិវេណរង្វង់ភ្នែក។ទុកសំដិលចោលបែបនេះប្រមាណជា១០ទៅ១៥នាទីរួច ហើយលាបលាង ជំរេះចេញដោយទឹកស្អាតដោយណែនាំអោយធ្វើបែបនេះក្នុង១សប្តាហ៍ម្តងសំរាប់អ្នកដែលមានស្ថានភាពស្បែកមុខក្រៀមស្ងួតហើយរបកនោះ នឹងធ្វើ អោយស្បែកមុខកើតមានសំណើមស្បែកមានសភាពទន់ល្អ និងអាចជួយបង្ហាប់ស្បែកមុខបានយ៉ាងមានប្រសិទ្ធភាពផងដែរ។
ដកស្រង់ចេញពីការសែតកម្ពុជាថ្មី ឆ្នាំទី៦ លេខ១៤៧៣ចុះថ្ងៃអង្គារ ទី២៣ ខែ តុលា ឆ្នាំ ២០០៧

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge