អាហារពេលល្ងាចឆ្អែតពេកបង្កឱ្យមានជំងឺ ៨ យ៉ាង

Posted by : 4384 | 10-Jul-2018

១ - កូឡេស្តេរ៉ូលកម្រិតខ្ពស់ និង ជំងឺ លើសឈាម តាមឯកសារពីផ្នែក វេជ្ជសាស្ត្រ និង ផ្នែកស្រាវជ្រាវជាច្រើន បាន បញ្ជាក់អះអាង​ថា​ក្នុងអាហារពេល ល្ងាច ចំពោះអ្នកដែលមាន ទម្លាប់ ចូលចិត្ត ទទួលទានសាច់ហើយបើប្រៀបធៀបទៅនឹងអ្នក​ដែលចូលចិត្ត​ទទួល​ទាន​អាហារដែលមានបន្លែច្រើនជាងសាច់នោះគឺជាតិកូឡេស្តេរ៉ូល (ជាតិខ្លាញ់នៅក្នុងសរសៃឈាម) មានកម្រិតខ្ពស់ជាង ៣ ទៅ ៤ ដង ។ ដូច្នេះចំពោះអ្នកដែលមានជំងឺកូឡេស្តេរ៉ូលខ្ពស់និងអ្នកមានជំងឺលើសឈាម ប្រសិនបើពេល ល្ងាចតែងទទួលទានអាហារជាតិ​សាច់ច្រើន​គឺប្រៀបដូចជាយកប្រេងសាំងទៅជះលើភ្នក់ភ្លើង អ៊ីចឹងគឺបង្កឱ្យអាការជំងឺកាន់តែមានសភាពធ្ងន់ឡើងថែមទៀត ។     
២ - ជំងឺទឹកនោមផ្អែម ចំពោះមនុស្សវ័យកណ្តាល និង វ័យជរា ប្រសិនបើក្នុងរយៈពេលយូរអង្វែងបានទទួលទានអាហារពេលល្ងាច ឆ្អែត​ពេកអាចរំញ្ញោចឡើងវិញដល់ការបញ្ចេញបរិមាណដ៏ច្រើនលើសលប់នៃរសលំពែង ។ ដូច្នេះជារឿយៗ បង្កឱ្យកោសិកានៃរ4សលំពែង“B” បង្កើនបន្ទុកយ៉ាងធ្ងន់ធ្ងរ បន្តបន្ទាប់ មកទៀតក៏ខ្សោយហើយក៏បង្កជាជំងឺទឹក នោមផ្អែម ។
៣ - ប្រព័ន្ធសរសៃប្រសាទចុះខ្សោយ ការទទួលទានអាហារពេលល្ងាច ឆ្អែតពេកពិតជាបង្កឱ្យក្រពះ ពោះវៀនមានបន្ទុកយ៉ាងធ្ងន់ធ្ងរ ហើយសញ្ញា នៃភាពតានតឹងក្នុងកិច្ចការងារ គឺបានបញ្ជូនទៅដល់ខួរក្បាលឥតឈប់ឈរ ។ ដូច្នេះ អាចធ្វើឱ្យមានអាការដេក មិនលក់​ដេកយល់សប្តិច្រើន និង យូរៗទៅអាច ក្លាយទៅជាជំងឺខ្សោយប្រព័ន្ធសរសៃប្រសាទ ។
៤ - ជំងឺធាត់ ការទទួលទានអាហារពេលល្ងាចឆ្អែតពេក ធ្វើឱ្យកម្រិតជាតិស្ករនៅក្នុងឈាម អាស៊ីដអាមីណូ និង អាស៊ីដ ខ្លាញ់ អាច​កើនឡើងខ្ពស់ ។ ម៉្យាងទៀតបន្ថែមលើរាល់សកម្មភាពនៅពេលយប់មាន បរិមាណតិចតួច ការបញ្ចោញ ជាតិកាឡូរីតិច និងផល​ប្រយោជន៍នៃជាតិកាឡូរីភាគច្រើននៅក្នុង រសលំពែងផ្តុំគ្នាជាជាតិខ្លាញ់ ។ដូច្នេះយូរៗទៅ អាចបណ្តាល ឱ្យមនុស្សធាត់មិនដឹងខ្លួន ។
៥ - មហារីកពោះវៀន ការទទួលទានអាហារពេលល្ងាចឆ្អែតពេកពិតជាបង្កឱ្យមានជាតិប្រូតេអ៊ីនខ្លះពុំអាចធ្វើឱ្យការ រំលាយអាហារបានទេ ។ ដោយសារធាតុទាំងនេះស្ថិតក្នុងផលប្រយោជន៍នៃបាក់តេរីពោះវៀនបង្កើតបានជាសារធាតុ ពុលបំផ្លាញម៉្យាង ។ ក្រៅពីនោះបន្ថែមលើពេលកំពុងតែដេកលង់លក់នោះចលនានៃសត្វល្អិតតូចៗនៅក្នុងពោះវៀនកាត់បន្ថយល្បឿន ដូច្នេះវាបង្អាក់ពេលវេលាដើម្បីឱ្យសារធាតុទាំងនេះបានផ្តុំគ្នានៅក្នុងពោះវៀន ហើយក៏ បង្កឱ្យទៅជាមានជំងឺមហារីកពោះវៀន ។
៦ - ជំងឺសរសៃឈាមក្រហម ក្នុងអាហារពេលល្ងាចតែង ស្រូបយកជាតិកាឡូរីច្រើនពេកអាចបណ្តាលឱ្យកម្រិតកូឡេស្តេរ៉ូលកើនឡើង ខ្ពស់ ហើយកាល បើបរិមាណនៃកូឡេស្តេរ៉ូលច្រើនពេកអាចកកស្ទះនៅក្នុងបំពង់សរសៃឈាម និង យូរៗទៅអាចបង្កឱ្យ​កើតជំងឺស្ទះ​សរសៃឈាមក្រហម ។
៧ - ជំងឺរលាកលំពែងកម្រិតធ្ងន់ បើទទួលទានអាហារពេលល្ងាច ឆ្អែតពេកគឺងាយនឹងបង្កឱ្យមានរោគរលាក​លំពែងកម្រិតធ្ងន់​ដែល​អាចបង្កឱ្យ សន្លប់ក្នុងពេលកំពុងដេកលក់ ហើយប្រសិនបើជួយសង្គ្រោះពុំបានទាន់ពេល វេលាទេនោះអាចបណ្តាលឱ្យគ្រោះថ្នាក់ ដល់ជីវិតទៀតផង ។ម៉្យាងទៀតប្រសិនបើនៅក្នុងបំពង់បង្ហូរទឹកប្រមាត់ មានគ្រាប់ក្រួស ព្រូនរាំងស្ទះ និង ជំងឺឆ្លងរ៉ាំរ៉ៃ អាចគឺងាយ​បង្កឱ្យមានរោគរលាកលំពែងធ្ងន់ធ្ងរដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតទៀតផង ។
៨ - ផ្លូវទឹកមូត្រមានគ្រាប់ក្រួស  ការស្រាវជ្រាវរកឃើញថា រោគ ផ្លូវទឹកមូត្រមានគ្រាប់ក្រួសគឺទាក់ទងដល់អាហារពេលល្ងាច ពេលយប់ ។ អស់ទាំងនេះក៏ព្រោះតែសមាសធាតុដ៏សំខាន់នៃការមានគ្រាប់ក្រួសនៅ ក្នុងផ្លូវទឹកមូត្រគឺជាតិកាល់ស្យូម ។ រីឯជាតិកាល់ស្យូម​មួយ​ចំណែកនៅ ក្នុងអាហារ ក្រៅពីត្រូវបានស្រទាប់ពោះវៀនស្រូបយក ភាគច្រើនត្រូវបាន បញ្ចោញមកខាងក្រៅរាងកាយ ។តាមការ​ព្យាករណ៍ការឈឺបត់ជើងតូចដល់ កម្រិតកំពូលកើតមាននៅក្រោយពេលទទួលទានបាយរួចរវាងពី ៤ ទៅ ៥ ម៉ោង ។ ប្រសិនបើការ​ទទួល​ទានអាហារពេលល្ងាចយប់ពេក ទើបកម្រិតកំពូលនៃការបត់ជើងតូចត្រូវស្ថិតនៅក្នុងពេលកំពុងតែដេកលង់លក់ ទើប បរិមាណ​ទឹកនោមទាំងអម្បាលមាណ​ត្រូវតែបន្សល់ទុកនៅក្នុងផ្លូវទឹកមូត្រហើយយូរៗទៅ​ក៏អាចប្រែក្លាយ​ជាគ្រាប់ក្រួសនៅក្នុងផ្លូវទឹកមូត្រ ៕ដកស្រង់ចេញពី ភ្នំពេញដេលីញូវ    Sunday, 22 July 2012 13:20

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge