អាការៈជំងឺ​មហារីក​ប្លោកនោមដែល​បុរស​គ្រប់រូប​គួរ​យល់​ដឹង

Posted by : 10639 | 15-Jul-2017

តាមការស្រាវជ្រាវ​រក​ឃើញថា ជំងឺមហារីក​ប្លោកនោម ច្រើន​តែ​កើតមាន​ជា​ញឹកញាប់ លើ​មនុស្ស​ប្រុស​។ ចំពោះ​មូលហេតុ​ចំបង​របស់​វា​វិញ គឺ​ការជក់បារី​តែម្តង​។ ខាងក្រោម​នេះ ខ្ញុំ​នឹង​បង្ហាញ​អំពី​រោគសញ្ញា របស់​ជំងឺមហារីក​ប្លោកនោម ដែល​បុរស​គ្រប់រូប គួរតែ​ស្វែងយល់ និង​ចងចាំ ៖


នោម​លាយ​ឈាម​

វា​គឺជា​រឿង​មិន​ធម្មតា​មួយ ដែល​បុរស​អាច​នោម​មក មាន​ឈាម​តាម​ជាមួយ​នោះ​។ យ៉ាងណាមិញ អាការៈ​មួយនេះ គឺជា​សញ្ញា​មួយ​របស់​ជំងឺមហារីកប្លោកនោម ហើយក៏​មិន​មាន​ការឈឺចាប់​អ្វី​ដែរ​។

នោម​ក្រហាយ​

រោគ​សញ្ញា​មួយ​នេះ អាច​នឹង​កើតមាន​ជា​ញឹកញាប់​បំផុត ជាមួយនឹង​បញ្ហា​ផ្សេងៗ​ទៀត​។ ប៉ុន្តែ ការ​ដែល​មាន​អារម្មណ៍​ក្រហាយ ពេល​នោម​នោះ អាចបញ្ជាក់​ថា មាន​ជំងឺ​មហារីក​ប្លោកនោម​ដែរ​។

ទឹកនោម​មានកករ​
ការ​ដែល​មើល​ឃើញ​មាន​ជាលិកា ឬ​កករ​ពណ៌​ស​តូចៗ​តាម​ទឹកនោម ក៏​ជា​សញ្ញា​មួយ របស់​ជំងឺមហារីក​ប្លោកនោម​ដែរ​។

ស្រក​ទម្ងន់ ដោយ​គ្មាន​មូលហេតុ​
ការ​ស្រក​ទម្ងន់​ដោយ​មិនបាច់​ប្រឹង​បែបនេះ បង្កឡើង​ដោយ​មូលហេតុ​ច្រើនណាស់ តែ​ការលូតលាស់​ដុំ​សាច់​មហារីក​ក្នុង​ប្លោកនោម ក៏​ជា​មូលហេតុមួយ​របស់​វា​ដែរ​។

ឈឺ​ចង្កេះ​
ការ​ឈឺចង្កេះ​នេះ ភាគច្រើន​កើតឡើង​ជាពិសេស នៅ​ត្រង់​តំបន់​តម្រងនោម​តែម្តង​។ បញ្ហា​ផ្លូវទឹក​ម៉ូត អាច​បង្ក​ជា​ការឈឺចាប់​ក្នុង​ពោះ ក្បែរតម្រងនោម​ដែរ ជាពិសេស នៅពេល​ជំងឺ​នេះ កើតឡើង​រយៈពេល​យូរ​។

អស់កម្លាំង​ពី​ខ្លួន​

ការ​អស់កម្លាំង គឺជា​រឿង​មួយ​ដែល​កើត​ឡើង​ជាមួយ​អ្នក នៅពេល​មាន​បញ្ហា​ច្រើន នៅលើ​ប្លោកនោម​ពេក​។

ហើម​ជើង​
ខណៈពេល​ដែល​សញ្ញា​មួយ​នេះ ច្រើន​តែ​កើត​ឡើង លើ​អ្នកជំងឺ​តម្រង​នោម តែ​វា​ក៏​អាច​ជា​សញ្ញា​មួយ របស់​មហារីក​ប្លោកនោម​ដែរ​។

មាន​ការបង្ក​រោគ នៅ​ផ្លូវទឹក​ម៉ូត​ម្តង​ហើយ​ម្តងទៀត​

ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូត មិន​កើត​ឡើង​ជា​ញឹកញាប់​លើ​មនុស្ស​ទេ តែ​បើ​សិន​ជា​កើត​មាន​មែន មានន័យ​ថា ឱកាស​នៃ​ការ​កើត​ជំងឺ​មហារីក​ប្លោកនោមគឺ​មាន​ច្រើន​៕

ប្រភព www.lookingtoday.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge