មូលហេតុ​សំខាន់ៗ​ដែល​គួរ​ទទួលទាន “​ទឹក​ខ្ញី​” ពេលព្រឹក​

Posted by : 10639 | 28-Oct-2019

ខ្ញី គឺ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ឪ​សថ​បែប​ធម្មជាតិ​ដ៏​ល្អ​បំផុត​មួយ ដោយសារតែ​អត្ថប្រយោជន៍​យ៉ាង ប្រសើរ​ចំពោះ​សុខភាព និង​ការដែល​អាច​យកទៅ​ប្រើប្រាស់​បាន​ច្រើនយ៉ាង​របស់​វា​។​

​ខ្ញី​មិន​ត្រឹមតែ​អាច​យកទៅ​ធ្វើ​អាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គេ​អាចយ​កវា​ទៅប្រើ​ប្រាស់​ប្រឆាំង ក៏ដូចជា ព្យាបាល​ទប់ស្កាត់​ជំងឺ​ផ្សេងៗ​បាន​ទៀតផង​។​ហើយ​អ្នកនឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​បន្លែ​មើម​នេះ ទ្វេដង ប្រសិនបើ​ព្យាយាម​ទទួលទាន​រាល់ថ្ងៃ ជាពិសេស​រួមជាមួយ​អាហារ​ពេលព្រឹក​។ ការធ្វើ​ទឹក​ខ្ញី គឺ​គ្មានអ្វី​ពិបាក​ឡើយ​។ គ្រាន់តែ​យក​ខ្ញី​ទៅ​លាង​ឲ្យ​ស្អាត ហើយ​កោស​សំបក​ចេញ រួច​កាត់​ជា​ដុំៗ​។ បន្ទាប់មក​យក​ដុំ​ខ្ញី​ទៅ​កិន​លាយ​ជាមួយ​ទឹក​ធម្មតា​មួយចំនួន និង​ត្រង ឬ​ស្រង​យក​កាក​ចេញ​បន្ទាប់ ពី​កិន​បាន​ទឹក​ជាការ​ស្រេច​។

១. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
ខ្ញី​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​មេរោគ​បាក់តេរី​ដែល​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​រាល់​បាក់តេរី​បង្ក​គ្រោះថ្នាក់​។ ប្រសិនបើ​អ្នកទទួល​ទាន​ខ្ញី​រាល់ថ្ងៃ អ្នកនឹង​មិន​ងាយ​កើត​ជំងឺ​ផ្ដាសាយ​ឡើយ​។ ខ្ញី​ក៏ មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ដែល​ជួយ​កម្ចាត់ ការ​រលាក​ផ្សេងៗ​ក្នុង​ប្រព័ន្ធ​ប្រសាទ​នៃ​ប្រព័ន្ធ​ភាពស៊ាំ រួមបញ្ចូល​ទាំង​សមាសធាតុ​សកម្ម បំផុត​ហៅថា gingerols ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​មេរោគ​។​

២. សម្អាត​បណ្ដាញ​ចរន្តឈាម​ក្នុង​ស​សៃ​ឈាម​តូច​បំផុត​ក្នុង​រាងកាយ
ការទទួល​ទាន​ទឹក​ខ្ញី​ស្រស់ គឺមាន​ប្រសិទ្ធិភាព​ជួយ​សម្អាត​បណ្ដាញ​ចរន្ត​ឈាម​ក្នុង​ស​សៃ​ឈាម តូចៗ​នៃ​រាងកាយ រួមបញ្ចូល​ទាំង​រន្ធ​ឆ្អឹង ឬ​ប្រហោង​ឆ្អឹង (​ស៊ីនុស​) ដែល​អាច​បង្ក​ជំងឺ​ផ្ដាសាយ ឬ​គ្រុនផ្ដាសាយ​នាពេល​រដូវ​ត្រជាក់​។ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ហាក់ដូចជា​ចង់​ផ្ដាសាយ ចូរ​ទទួលទាន​ទឹក​ខ្ញី ដើម្បី​ទប់ស្កាត់​ជាមុន​មិន​ឲ្យ​ធ្លាក់ខ្លួន​ឈឺ​។​

៣. កាត់បន្ថយ​សម្ពាធ​ឈាម​
វិធី​មួយទៀត​ដើម្បី​ប្រើប្រាស់​ទឹក​ខ្ញី គឺ​នៅពេល​អ្នក​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​សម្ពាធ​ឈាម​ឡើង ខ្ពស់​។ អ្នក​អាច​ទទួលទាន​ទឹក​ខ្ញី ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​សម្ពាធ​ឈាម​កើនឡើង​ខ្ពស់ ប៉ុន្តែ​កុំ​ភ្លេច​បន្ថែម​ទឹកឃ្មុំ​មួយចំនួន​ចូល​ផង ដើម្បី​បង្កើន​ឱជា​រស​ស្រួល​ទទួលទាន​។​

៤. បង្កើន​សុខភាព​បេះដូង​
ការទទួល​ទាន​ទឹក​ខ្ញី​អាចជួយ​បញ្ចុះ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ដែលជា​សត្រូវ​ធំ​បំផុត​របស់​បេះដូង​។ កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ទាប​នឹង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺលើសឈាម​ជំងឺ​ដាច់​ស​សៃ​ឈាម ខួរក្បាល ជាពិសេស​នោះ គឺ​ជំងឺ​បេះដូង​។​

៥. ទប់ស្កាត់​ជាតិ​ហ្គាស​លើស​កម្រិត​ក្នុង​រាងកាយ​
ទទួលទាន​ទឹក​ខ្ញី ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​កើន​ជាតិ​ហ្គាស​ក្នុង​ពោះ​ដោយសារ​ការពិបាក​រំលា​យ អាហារ ដើម្បី​ជម្រុញ​ទឹក​ក្រពះ​ឲ្យ​រំលាយ​អាហារ​បានល្អ​។ ការទទួល​ទាន​ទឹក​ខ្ញី​ខណៈពេល នេះ​ក៏​ជួយ​បំបាត់​អាកា​រៈ​ហើមពោះ​ផងដែរ​។​

៦. ជួយ​អោយ​ស្រក​ទម្ងន់​ឆាប់រហ័ស​
ខ្ញី​មាន​សមត្ថភាព​បង្កើន​ការរំលាយ​អាហារ និង​ព​ន្លឿ​ន​ការដុត​រំលាយ​អាហារ​ក្នុង​រាង កាយ​ដែល ប្រសើរ​បំផុត​ជួយ​ក្នុងការ​សម្រក​ទម្ងន់​។ ការទទួល​ទាន​ខ្ញី ឬ​ទឹក​ខ្ញី​នៅពេល​ព្រឹក​ជួយ​កាត់បន្ថយ ចំណង់​អាហារ​គួរឱ្យកត់សម្គាល់​។​

៧. កាត់បន្ថយ​ការឈឺចាប់​
ការទទួល​ទាន​ទឹក​ខ្ញី​អាចជួយ​កាត់បន្ថយ​អាកា​រៈ​ឈឺធ្មេញ ឈឺសន្លាក់ និង​សូម្បីតែ​ឈឺក្បាល ប្រកាំង​។ នេះ គឺ​ព្រោះតែ​ខ្ញី​មាន​ផ្ទុក​សារធាតុ​ប្រឆាំងនឹង​ការ​រលាក ហើយ​ទប់ស្កាត់​ការ​រលាក ដែល​រារាំង​ស​សៃ​ឈាម​មិន​ឲ្យ​ហូរ​បាន​ត្រឹមត្រូវ​។ ការ​រលាក​ត្រូវបាន​កាត់បន្ថយ​ការឈឺចាប់​ក៏​បាត់ ទៅតាម​នោះដែរ​។​

៨. បំបាត់​អាកា​រៈ​ចង្អោរ​ចង់​ក្អួត​
ប្រសិនបើ​អ្នកមាន​អារម្មណ៍​ចង្អោរ​ចង់​ក្អួត ចូរ​សាកល្បង​ទទួលទាន​ទឹក​ខ្ញី​លាយ​ជាមួយ​ទឹកឃ្មុំ​៕


ប្រភពៈ រស្មីកម្ពុជា

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge