វិធីញ៉ាំអាហារឱ្យស្រក៦គីឡូប្រើពេល១ខែ ដោយមិនបាច់ធ្វើបាបខ្លួន

Posted by : 112220 | 25-Sep-2020

មនុស្ស​ជា​ច្រើន​ជ្រើស​រើស​វិធី​ញ៉ាំ​ថ្នាំ​សម្រក ឬ​បង្អត់​អាហារ​ខ្លួន​ឯង​ដើម្បី​សម្រក​ទំងន់។ ប៉ុន្តែ​នេះ​គឺ​ជា​វិធី​ដ៏​គ្រោះ​ថ្នាក់​បំផុត​ដែល​អ្នក
​មិន​គួរ​សាក​ល្បង​ឬ​ប្រព្រឹត្តឡើយ។ នៅ​មាន​វិធី​ល្អៗ​ជា​ច្រើន​ដែល​អ្នក​គួរ​តែ​ដឹង​ ជា​ពិសេស​ស្រីៗ​បើ​សិន​ចង់​បាន​រាង​ស្អាត​ដូច​ប្រាថ្នា
ទោះ​បី​ញ៉ាំ​មួយ​ថ្ងៃ​៣​ពេល​ដូច​គេ​ក៏​ដោយ ក៏​នៅ​តែ​អាច​សម្រក​ទំងន់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ជាក់​ស្ដែង​កាល​ពី​ពេល​ថ្មីៗ​នេះ ​នារី​
ជនជាតិ​ចិន​វ័យ​២៣​ឆ្នាំ​មួយ​រូប​បាន​ចែក​រំលែក​វិធី​សាស្ត្រ​សម្រក​ទំងន់​របស់​​នាង​នៅ​លើ​បណ្ដាញ​សង្គម​ចិន​ Weibo ដូច​ខាង​ក្រោម៖

​កាល​ពី​ដំបូង នាង​មាន​ទំងន់​៥០​គីឡូ​ក្រាម ប៉ុន្តែ​ដោយ​សារ​តែ​ត្រូវ​អង្គុយ​ធ្វើ​ការ​យូរ ​មិន​សូវ​បាន​ធ្វើ​ចលនា​បញ្ចេញ​ញើស ​នាង​ក៏​មាន​
ក្បាល​ពោះ​មាន​ជាតិ​ខ្លាញ់​ កាន់​តែ​ធាត់​ៗទៅ ហើយ​តែង​ត្រូវ​បាន​សើច​ចំអក​ពី​សង្សារ​របស់​នាង និង​មិត្តភ័ក្ដិ​បាន​ធ្វើ​ឱ្យ​នាង​ឈឺ​ចាប់
និង​ខិត​ខំ​រក​វិធី​សម្រក​តែ​មិន​បាន​សម្រេច​ដូច​ជា​ ​ការ​តម​អាហារ​យ៉ាង​ធ្ងន់ធ្ងរ រហូត​ធ្វើ​ឱ្យ​ជ្រុះ​សក់ រាងកាយ​កាន់​តែ​ហេវ​ហត់​ល្ហិតល្ហៃ
សម្ពាធ​ឈាម​ចុះ​ទាប​ជា​ដើម។

តែ​ក្រោយ​មក សំណាង​ល្អ នាង​បាន​រៀន​វិធី​សម្រក​ទំងន់​ពី​មិត្ត​រួម​ការងារ​ម្នាក់​ ដោយ​ធ្វើ​ឱ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​នឹង​លទ្ធផល ព្រោះ​តែ​ក្បាល​
ពោះ​នាង​បាត់​អស់​ជាតិ​ខ្លាញ់ ហើយ​ប្រែ​ជា​កង់ៗ​រាប​ស្មើ​ ទោះ​បី​មិន​បាច់​តម​អាហារ​ក៏​ដោយ។

វិធី​ទី​១. ញ៉ាំ​អាហារ​ដែល​សម្បូរ​ប្រូតេអ៊ីន

ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ច្រើន​នឹង​ជួយ​ឱ្យ​រាង​កាយ​របស់​អ្នក​ឆ្អែត​បាន​យូរ ដោយ​សារ​តែ​សារធាតុ​ចិញ្ចឹម​ប្រភេទ​នេះ​វា
​​ត្រូវ​ការ​ពេល​យូរ​ដើម្បី​រំលាយ ទើប​មិនឱ្យ​ក្រពះ​របស់​អ្នក​ត្រូវ​​ការ​របស់​បន្ថែម​ដើម្បី​ធ្វើ​ការ​ទៀត។ កាល​ណា​អ្នក​មិន​សូវ​ឃ្លាន អ្នក​នឹង
​ឃ្លាត​ឆ្ងាយ​ពី​ការ​ញ៉ាំ​របស់​ចិបចុប​ ឬ​អាហារ​សម្រន់ ហើយ​នឹង​អាច​រក្សា​ទំងន់​បាន​ឱ្យ​​នៅ​ថេរ ឬ​អាច​សម្រក​បាន​យ៉ាង​ល្អ។ អាហារ​
ដែល​សម្បូរ​ប្រូតេអ៊ីន​មាន​ដូច​ជា ទឹក​ដោះ​គោ យ៉ាអួ ផ្កា​ខាត់​ណា​ខៀវ ត្រី​ធូណា ទ្រូង​មាន់ គ្រាប់​ល្ពៅ បង្គា និង​សណ្ដែក​ដី​ជា​ដើម។

វិធី​ទី​២. ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាក​សរសៃ

ស្រដៀង​គ្នា​នឹង​អាហារ​សម្បូរ​ប្រូតេអ៊ីន​ដែរ កាក​សរសៃ​ដែល​មាន​ក្នុង​ចំណី​អាហារ​ជា​ពិសេស​បន្លែ​នឹង​ជួយ​អ្នក​ឆ្អែត​បាន​យូរ មិន​ងាយ
​ឃ្លាន​ទៀត។ ក្រៅ​ពី​នេះ អាហារ​ទាំង​នេះ​មិន​មាន​ផ្ទុក​កាឡូរី​ច្រើន​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​រាងកាយ​ឡើយ។ វា​នឹង​ជួយ​សម្រួល​ដល់
ដំណើរ​ការ​សម្រក​ខ្លាញ់​ក្បាល​ពោះ​​បាន​យ៉ាង​ល្អ​ប្រសើរ។ អាហារ​ដែល​សម្បូរ​ជាតិ​កាក​សរសៃ​មាន​ដូច​ជា ពោត ពោត​បារាំង ផ្សិត
ការ៉ុត ផ្លែ​ចេក ប៉ោម ដំឡូង​ជ្វា ផ្កា​ខាត់​ណា​ខៀវ សូកូឡា​ជា​ដើម។

៣. កុំ​ទុក​ឱ្យ​រាងកាយ​ឃ្លាន​យូរ​ពេក

បើ​អ្នក​ទុក​ឱ្យ​រាងកាយ​ស្ថិត​ក្នុង​សភាព​ឃ្លាន​យូរ​ពេក រាងកាយ​នឹង​ងាយ​បឺត​ស្រូប​អាហារ​បាន​ច្រើន​ជាង​បរិមាណ​ដែល​គួរ​ទទួល​ទាន។
បែប​នេះ​នឹង​ធ្វើ​ឱ្យ​រាងកាយ​អ្នក​កើន​ទំងន់​ដោយ​មិន​ដឹង​ខ្លួន ហើយ​ត្រូវ​ទៅ​សម្រុក​គ្នា​​ផ្ទុក​នៅ​ឯ​ពោះ​វៀន​។ ដូច្នេះ​ហើយ​ទើប​អ្នក​គួរ​ញ៉ាំ
​ភ្លាមៗ ពេល​មាន​អារម្មណ៍​ឃ្លាន ឬ​​អាច​ជ្រើស​រើស​អាហារ​សម្រន់​ដែល​ល្អ​ចំពោះ​រាងកាយ​ដូច​ជា យ៉ាអួ​ដែល​គ្មាន​ជាតិ​ផ្អែម ដំឡូង
បារាំង​ចំហុយ ឬ​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ស្ករ​ទាប​ជា​ដើម។ ជៀស​វាង​ការ​ញ៉ាំ​អាហារ​បែប​ Fast-food ដែល​សម្បូរ​ជាតិ​ខ្លាញ់​ធ្វើ​ឱ្យ​អ្នក
​មិន​អាច​ស្រក​គីឡូ​បាន។

វិធី​ទី៤. ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហៗ​ឱ្យ​បាន​ច្រើន​ជាង​២​លីត្រ​ក្នុង​មួយ​ថ្ងៃ

ចំណុច​នេះ​អាច​មាន​អ្នក​ពិបាក​អនុវត្ត​ច្រើន ព្រោះ​មនុស្ស​ភាគ​ច្រើន​មិន​សូវ​ញ៉ាំ​ទឹក​បាន​ច្រើន​តាម​ដែល​រាងកាយ​ត្រូវ​ការ​ឡើយ។ ដូច្នេះ
​ដើម្បី​ឱ្យ​ផែនការ​សម្រក​គីឡូ​របស់​អ្នក​បាន​សម្រេច​ឆាប់ គួរ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហៗ​​ឱ្យ​បាន​២០​នាទី​មុន​ញ៉ាំ​អាហារ។ ធ្វើ​បែប​នេះ​វា​នឹង
​ជួយ​ឱ្យ​អ្នក​មាន​អារម្មណ៍​ឆ្អែត​មួយ​ចំណែក ហើយ​កាត់​បន្ថយ​ការ​ញ៉ាំ​បាន​ល្អ​ជាង​មុន។ វា​ក៏​នឹង​ជួយ​ឱ្យ​អ្នក​ញ៉ាំ​អាហារ​ដែល​មាន​​កា
ឡូរី​បាន​តិច​ជាង​មុន។

វិធី​ទី៥. គេង​ឱ្យ​​បាន​​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ជឿ​ទេ ពេល​ដែល​រាងកាយ​អ្នក​មិន​​បាន​​គ្រប់​គ្រាន់​វា​នឹង​ធ្វើ​ឱ្យ​អ្នក​ធាត់​បាន? ចម្លើយ​គឺ​ថា​
កាល​ណា​គេង​មិន​គ្រប់​គ្រាន់​ ​វា​នឹង​ធ្វើ​ឱ្យ​អ្នក​ឃ្លាន កូរ​ពោះ និង​តែង​តែ​មាន​អារម្មណ៍​ចង់​ញ៉ាំ​​នេះ​ញ៉ាំ​នោះ។ ផ្ទុយ​ទៅ​វិញ ការ​គេង​
បាន​៨​ម៉ោង​ក្នុង​មួយ​នឹង​ជួយ​ឱ្យ​រាងកាយ​អ្នក​បង្កើត​ថាមពល​បាន​គ្រប់​គ្រាន់ និង​ការ​ពារ​ការ​ស្រេក​ឃ្លាន​ខុស​ពេល​នៅ​​ព្រឹក​ស្អែក៕ ​

ប្រភព៖ kanha.sabay.com.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge