ស្មៅចង្កេះអង្រ្កងព្យាបាលផ្ដាសាយ រលាកបំពង់ក រោយដៃជើង ទាចទឹក ក្មេងពិសអាចម៏កុក របេងសួត ព្រូនទំពក់ រលាកក្រលៀន បូសសួត

Posted by : 10639 | 07-Jun-2021

លក្ខណះរុក្ខជាតិៈ ជាប្រភេទស្មៅកំពស់ពី 20ទៅ50សង់ទីម៉ែត្រ ដើមមានបីជ្រុង។
ស្លឹកៈ ដុះចេញពីថ្នាំង មានពីគន្លាក់។ នៅគល់ទងស្លឹកមានកូនស្លឹកតូចមួយគន្លាក់ ហើយទើបបន្តទៅចុង
សន្លឹក។ មានស្លឹកធំធាងវែងហើយទាល
ផ្កាៈ
ពណ៌ស្វាយ ដុះចេញពីចុងមែក ពី ១០ទៅ១៥ផ្កា។
ផ្លែៈ មានរាងដូចផ្លែសណ្តែកបារាំង សំប៉ែតប្រវែងពី ២ទៅ៤សង់ទីម៉ែត្រ មានគ្រាប់ពី៤ទៅ៧ គ្រាប់។
កន្លែងដាំដុះ : ដុះតាមធម្មជាតិ ជើងភ្នំ ខ្ពង់រាប។
ផ្នែកប្រើប្រាស់ៈ ប្រើស្លឹករុក្ខជាតិទាំងមូល។
រសជាតិៈ​ ល្វីង ចត់ និងត្រជាក់។
សារធាតុគីមីៈ ស្លឹកក្រៀមមានពី ៧,១ ទៅ ៨,៦% (Tanin ) ។
ការព្យាបាលៈ ផ្តាសាយ រលាកបំពង់ក រោយដៃជើង ទាចទឹក ក្មេងពិសអាចម៏កុករបេងសួត ព្រូនទំពក់ រលាក
ក្រលៀន បូសសួត។
កំរិតនិងរបៀបប្រើៈ ដើមស្រស់ ៣០ទៅ៦០ក្រាម ដើមស្ងួត ១៥ទៅ៣០ក្រាម
ហាមៈ ស្រ្តីមានផ្ទៃពោះហាមប្រើ៕

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ (ក្រសួងសុខាភិបាល ឆ្នាំ ២០០៦)

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge