តើ​ការ​ងូតទឹក​ច្រើនពេក ល្អ ឬ អាក្រក់ ចំពោះ​រាងកាយ​?

Posted by : 10639 | 25-Nov-2019

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា ការ​ងូតទឹក​ច្រើនដង​ក្នុង​មួយថ្ងៃ ឬ​ការ​ងូតទឹក​យូរពេក ល្អ ឬ​អាក្រក់​? វិទ្យាសាស្ត្រ​បាន​ណែនាំ​ថា ការ​ងូតទឹក​ច្រើនដង​ពេក ឬ​ការ​ងូតទឹក​យូរពេក​អាច​ផ្ដល់​ផល អាក្រក់​ច្រើនជាង​ល្អ​ចំពោះ​រាងកាយ​។ ការ​ងូតទឹក​ច្រើនពេក​អាចធ្វើ​ឲ្យ​ស្បែក​បាត់បង់ នូវ​បាក់តេរី​ល្អៗ និង​ជាតិ​ប្រេង​ធម្មជាតិ​ចាំបាច់​។ អញ្ចឹង​អ្នក​ចង់​ងូតទឹក​តិច​ដង​ជាង​មុន​មែន​ទេ​? គ្មាន​បញ្ហា​អ្វី​ទេ ហើយ​វា​បែរជា​អាច​ផ្ដល់​អត្ថប្រយោជន៍​មួយចំនួន​ថែម​ទៀតផង​។ ខាងក្រោម នេះ​ជា​អត្ថប្រយោជន៍​គួរ​ឲ្យ​ចាប់​អារ​ម្ម​នៃ​ការមិន​ងូតទឹក​ញឹកញាប់​ចំពោះ​រាងកាយ

១. ការមិន​ងូតទឹក​ធ្វើ​ឲ្យ​សក់​អ្នក​ឡើង​ជាតិ​ប្រេង ហើយ​សក់​ប្រេង គឺ​ល្អ​សម្រាប់​ស្បែកក្បាល

​ពិតណាស់​! ការបំផ្លាញ​នឹង​ត្រូវបាន​កាត់បន្ថយ ហើយ​សក់​ក៏​រក្សាបាន​នូវ​ភាពរឹងមាំ​ប្រសិនបើ អ្នក​មិន​ប្រើប្រាស់​ផលិតផល និង​ឧបករណ៍​ធ្វើ​ស្ទា​យ​សក់​ផ្សេងៗ​ប៉ះពាល់​សក់​ញឹកញាប់​។ គួរ​ចាំ​ទុក​ក្នុង​ចិត្ត​ផងដែរ​ថា ការ​កក់សក់​ញឹកញាប់​នឹងធ្វើ​ឲ្យ​សក់​បាត់បង់​នូវ​ជាតិ​ប្រេង​ធម្មជាតិ ដែល​ត្រូវការ​ចាំបាច់​ដើម្បី​ការពារ​សុខភាព​សក់ ដោយ​រក្សា​នូវ​ជាតិ​សំណើម និង​ភាពរឹងមាំ របស់​វា​។​

២. អ្នក​ងូតទឹក​កាន់តែ​តិច​ដង ពណ៌​នៃ​សក់ គឺ​រក្សាបាន​នូវ​សភាព​ដើម​យូរ​ប៉ុន​នោះ​

​សារធាតុ​រ៉ែ​ដែលមាន​ផ្ទុក​ក្នុង​ទឹក គឺអាច​ធ្វើ​ឲ្យ​ពណ៌​នៃ​សក់​ប្រែជា​ស្រអាប់​ហើយ​ថែមទាំង​កាត់ បន្ថយ​ភាព​រលោង​រលាស់ និង​មាន​ពន្លឺ​នៃ​សក់​ទៀតផង​។ ការ​រំលង​មិន​ងូតទឹក​ដាក់​សក់ ឬ​កក់សក់​ប៉ុន្មាន​ដង អាចជួយ​ក្នុង​រក្សា​ពណ៌​សក់​ឲ្យ​នៅ​ដដែល​បានយូរ​។​

៣. ងូតទឹក​ច្រើនពេក ឬ​យូរពេក​អាចធ្វើ​ឲ្យ​ស្បែក​ស្ងួត​

​មូលហេតុ​សំខាន់​មួយ​នៃ​ការ​ងូតទឹក គឺ​ដើម្បី​សម្អាត​ស្បែក ប៉ុន្តែ​ប្រសិនបើ​អ្នកធ្វើ​វា​ជ្រុល​ពេក នោះ​ផលប៉ះពាល់​នឹង​កើតឡើង​ជាក់​ជាមិនខាន​។ សាប៊ូ និង​ទឹក​មាន​ឥទ្ធិពល​ជម្រះ​ចោល ជាតិ​សំណើម​ធម្មជាតិ​ដ៏​ល្អ​នៃ​ស្បែក​ដែល​ធ្វើ​ឲ្យ​ស្បែក​ប្រែជា​ស្ងួត​ខ្លាំង ហើយ​របក​។ ការ​ដុស ស្បែក​ជាប្រចាំ ក៏​ធ្វើ​ឲ្យ​ស្រទាប់​លើ​បំផុត​នៃ​ស្បែក​ទទួលរង​ការខូចខាត​ហើយ​ការ​ងូតទឹក​ញឹក ញាប់​មិនអាច​ផ្ដល់​ពេល​គ្រប់គ្រាន់​ឲ្យ​ស្បែក​ព្យាបាល​ខ្លួនឯង​តាមរយៈ​ការផលិត​ជាតិ​ប្រេង​ធម្មជាតិ​បានឡើយ​។​

៤. ជឿ ឬ​អត់ អ្នក​អាច​រស់​នៅបាន​ធម្មតា ដោយ​គ្រាន់តែ​ងូតទឹក​ត្រឹម​ម្ដង ឬ ពីរដង​ក្នុង​មួយ សប្តាហ៍​

​ការ​ងូតទឹក​តិច​ដង​ជួយ​ក្នុងការ​រក្សាបាន​នូវ​ចំនួន​បាក់តេរី​ល្អៗ​ដែលមាន​លើ​ស្បែក ដើម្បី ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ផ្សេងៗ​។​

៥. ការ​ងូតទឹក​ច្រើនដង ឬ​ងូតទឹក​យូរ អាចជា​ប្រភព​ដ៏​ធំ​មួយ​នៃ​ការ​ខ្ជះខ្ជាយ​

​សាក​ស្រមៃ​ទៅ​មើលថា​តើ​អ្នក​អាច​ប្រើប្រាស់​ធ្វើ​អ្វី​បាន​ច្រើន​ទៀត​ជំនួស​ឲ្យ​ការ​ងូតទឹក​យូរ​ដល់​ទៅ​ជាង​មួយ​ម៉ោង​? ការ​ងូតទឹក​តិច​មិន​ត្រឹមតែ​ជួយ​កាត់​បន្ថយថ្លៃ​ទឹក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជួយ សន្សំ​ពេលវេលា​ឲ្យ​អ្នក​បានធ្វើ​អ្វី​ផ្សេង​ដូចជា​អាន​សៀវភៅ ឬ​គេង​សម្រាក់​យក​កម្លាំង​បាន​ខ្លះ បន្ថែម​, បោក​សម្លៀកបំពាក់​, ដើរ​ផ្សា​រទិញ​អីវ៉ាន់ និង​អាចធ្វើ​អ្វី​ច្រើន​ផ្សេងទៀត​!

​ដូច្នេះហើយ​ដើម្បី​ជាការ​ប្រសើ​ចៀស​ផុតពី​បញ្ហា​ស្បែក និង​សក់​ផ្សេងៗ​អ្នកជំនាញ​សូម​ណែ នាំ​ឲ្យ​អ្នក​ឈប់​ងូតទឹក​ញឹកញាប់​ពេក ប្រសិនបើ​អ្នក​មិនបាន​ធ្វើ​សកម្មភាព​រាងកាយ​អ្វី​ខ្លាំងក្លា បែកញើស​ច្រើន ឬ​ប្រឡាក់​កខ្វក់​អ្វី​ទេ ហើយ​ការ​ងូតទឹក​យូរៗ​ក៏​ផ្ដល់​ផលប៉ះពាល់​ដូចគ្នា ។ វេជ្ជ​ប​ណ្ដិ​ត​ណែនាំ​ឲ្យ​អ្នកកំណត់​ពេលវេលា​ងូតទឹក គឺ​១០​នាទី រៀងរាល់​២​ទៅ​៣​ថ្ងៃ​ម្ដង និង​ងូតទឹក​ដែល​ក្ដៅ​ឧណ្ហៗ ៕


ប្រភពៈ រស្មីកម្ពុជា

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge