គួរ​ជ្រើសរើស​អាហារ​បែបណា​ទើប​ឆាប់​មាន​កម្លាំង​?

Posted by : 10639 | 28-Oct-2019

បើសិនជា​អ្នកមាន​អារម្មណ៍​ថា​អស់កម្លាំង​ក្នុងការ​ហាត់ប្រាណ​នៅ​ក្លិប​ហាត់ប្រាណ​ទោះបី​ជាមាន ការតាំង​ចិត្ត​ហើយក៏​ដោយ​នោះ​របប​អាហារ​នៅតែ​ជា​តម្រូវការ​ដ៏​សំខាន់​ទៀត​ដើម្បី​បង្កើន​B​ថា​ម ពល​ក្នុង​ខ្លួន​។ ដើម្បី​អាចធ្វើ​បែបនេះ​បាន យក​ល្អ​គួរតែ​ធ្វើ​ដូចខាងក្រោម​នេះ​៖

– ញ៉ាំ​អាហារ​តិចៗ​ច្រើនដង ជាពិសេស​អាហារ​ដែលមាន កំ​ផ្លេ​ច​កាបូ​អ៊ី​ដ្រា​ត​ដូចជា បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ និង​សណ្តែក​
– ចៀសវាង​កាបូ​អ៊ី​ដ្រា​ត​កៃ​ឆ្នៃ​ដូចជា នំ​ដូ​ណាត់ ឬ​នំ​ស្រួយ​
– មិនត្រូវ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ឡើយ​ក្នុង​រយៈពេល​មួយ​ម៉ោង​នៃ​ការហាត់​ប្រាណ​។ ផ្ទុយទៅវិញ ចូរ​ញ៉ាំ​ទឹក​ផ្លែឈើ​មួយ​កែវ​តូច​ដើម្បី​ជួយ
   ​បង្កើន​កម្លាំង​ថាមពល​វិញ​
– ចូរ​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ជាមួយនឹង​អាហារ​ពេលព្រឹក​ដែល​សម្បូរ​ទៅដោយ​គ្រាប់​ធញ្ញជាតិ និង​ផ្លែឈើ​
– បើសិនជា​អ្នក​ហាត់ប្រាណ​ដោយ​លើក​ដុំ​ដែក​នៅពេល​រសៀល ឬ​ល្ងាច ចូរ​រៀបចំ​ញ៉ាំ​អាហារ​តិចៗ តែ​ត្រូវជា​អាហារសម្រន់​ដែល
   ​សម្បូរ​ជីវជាតិ ញ៉ាំ​រយៈពេល​មួយ​ម៉ោង​មុន​ហាត់​។ ចូរ​កុំ​ភ្លេច​ញ៉ាំ​ទឹក​ឲ្យ​ច្រើន​ផង​៕

ប្រភពៈ រស្មីកម្ពុជា

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge