៥​អាថ៌កំបាំង​ស្បែក​ស្អាត ក្មេង​ជាង​វ័យ តាមបែប​ធម្មជាតិ​

Posted by : 4384 | 06-Oct-2018

មនុស្ស​ភាគច្រើន ជាពិសេស​នារីៗ តែង​ប្រាថ្នា​ឲ្យ​មាន​ស្បែក​ស្អាត ភ្លឺ​ថ្លា ដើម្បី​ជាទី​ពេញចិត្ត​សម្រាប់​ខ្លួនឯង​ផង និង​ទាក់ទាញ​ចំណាប់ អារម្មណ៍​ពី​អ្នកដទៃ​ផង​។​ហេតុនេះ នារីៗ តែង​ ចំណាយ​ថវិកា​ច្រើន​សន្ធឹកសន្ធាប់ ទៅ​ទិញ​ផលិតផល​សម្អាង​យកមក​លាប ឬ​ទៅ​ត្រាំ​ទឹកដោះ​គោះ ខាត់​ស្បែក ឬ​វិធីសាស្ត្រ​ផ្សេងទៀត​ដែល​ត្រូវ​ចំណាយ​ទាំង​ថវិកា និង​ពេលវេលា​។ ប៉ុន្តែ​ឥលូវ អ្នក​មិនចាំបាច់​ចំណាយពេល​ច្រើន ឬ​ថវិកា​ច្រើន​ដូច​ពីមុន​ទេ ដោយ​គ្រាន់តែ​ញ៉ាំ​អាហារ និង​អនុវត្តតាម​វិធី​ខ្លីៗ ដូចខាងក្រោម​តាមបែប​ធម្មជាតិ​។ ចង់ដឹង​ពី​វិធី​ទាំងនោះ​អត់​? បើ​ចង់ដឹង តោះ​…!
ទៅ​មើល​វិធី​ទាំងនោះ​ទាំងអស់គ្នា​៖
១-​ទទួលទាន​អាហារ​ដែលមាន​ជាតិ​វីតាមីន​A ដូចជា ល្ហុង ការ៉ុត បន្លែ​ពណ៌​បៃតង​ជាដើម អាចជួយ​ដល់​លូតលាស់​របស់​ស្បែក​បានល្អ​ប្រសើរ​។​ ២-​ផ្លែឈើ​ដែល​សម្បូរ​ជាតិ​វីតាមីន C ដូចជា​ក្រូច ក្រូចឆ្មា ត្របែក​ជាដើម សុទ្ធតែជា​អាហារ​ដែល​សម្បូរ​ជាតិ​វីតាមីន​C ហើយ​អាចជួយ​ឲ្យ​ស្បែក​មាន​ពន្លឺ និង​មាន​ភាព​រលោង​ស្អាត​។ សារជាតិ​ក្នុង​ផ្លែឈើ​ទាំងនោះ ជួយផ្តល់​ឲ្យ​ស្បែក​នូវ​ជាតិ​វីតាមីន និង​ជាតិ​រ៉ែ​ខនិជ ដែល​ត្រូវបាន​ស្រូប​តាមរយៈ​សរសៃឈាម និង​ជួយ​ឲ្យ​ស្បែ​កមាន​សំណើម​។​
៣-​សារជាតិ​លី​កូ​ពី​ន​ដែលមាន​ក្នុង​ផ្លែ​ប៉េងប៉ោះ ដែល​ដើរតួនាទី​ជា​អ្នកប្រឆាំង​អុកស៊ីតកម្ម និង​ជួយ​ស្បែក​ពី​ការបំផ្លាញ​ពី​ផ្នែក​ខាងក្នុង។
៤-​គ្រាប់​ធញ្ញជាតិ ជា​ប្រភព​នៃ​វីតាមីន​E ដែល​ជួយ​ឲ្យ​ស្បែក​របស់​អ្នក​ទន់ល្មើយ និង​មាន​ភាព​រលោង​ស្អាត​។​
៥-​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន អាចជួយ បណ្ដេញ​ជាតិពុល​ពី​ក្នុង​ស្បែក និង​ជួយ​ឲ្យ​ស្បែក​មាន​សភាព​ទន់​រលោង​និង​មាន​សំណើម​។
​ប្រភព៖​ សារព័ត៌មានវត្តភ្នំ

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge