ចំណុច៤យ៉ាងធ្វើឲ្យស្ត្រីឆាប់ចាស់

Posted by : 10639 | 06-Dec-2018

ទាំងបុរសនិងស្រ្តីទាំងអស់មិនចង់ចាស់មុនអាយុទេ តែពេល​គាត់​មិនបានដឹងកត្តាទាំងឡាយដែលអាចធ្វើអោយពួកគាត់ចាស់ គឺជាកតាលីករ​នាំអោយពួកគាត់ចាស់មុនអាយុឆាប់បំផុត។​ យ៉ាងនេះហើយ ទើបខ្មែរ​ហ្សូម​ស្រាវជ្រាវរកឲ្យឃើញប្រភពនាំឲ្យ
ចាស់មុនអាយុជម្រាបប្រិយមិត្ត​ ។ ខាងក្រោមនេះជាកត្តាទាំងអស់នោះ៖

១. ចៀសវាងការដេកដំអក់យូរ ។ បច្ចុប្បន្ននេះគេតែងសង្កេតឃើញថាស្រ្តីជាច្រើនចូលចិត្តដេកដំអក់យូរ បើទោះបីជាភ្ញាក់
ពីដំណេកហើយក្តី ជាពិសេសនៅថ្ងៃបុណ្យទានឬថ្ងៃឈប់សំរាក់ពីការងារតែម្តង។ តាមពិតទៅដំណេកនិងការដេកដំអក់
យូរដែលអូសបន្លាយពេលវេលាច្រើននោះ អាចបង្កឲ្យអវយវៈស្ពឹកស្រពន់ អារម្មណ៍ស្មុគស្មាញ អស់កម្លាំងល្ហិតល្ហៃនិងធ្វើឲ្យ
ទម្លាប់នៃជីវភាពរស់នៅប្រចាំថ្ងៃច្របូកច្របល់ ព្រមទាំងអាចធ្វើឲ្យសរីរៈខ្លះនៅក្នុងរាងកាយរង្វេងវង្វាន់។

២.ចៀសវាងពេលភ្ញាក់ពីដេកភ្លាមបត់ជើងតូចភ្លាម។ នៅពេលព្រឹកព្រលឹមក្រោយពេលភ្ញាក់ពីដំណេកជឿជាក់ថា ប្លោកនោម
ពោរពេញទៅដោយទឹកនោម និង មានអារម្មណ៍ថាត្រូវតែបង្ខំចិត្តបញ្ចេញចោលភ្លាមៗ ជាក់ជាមិនខាន ប៉ុន្តែអ្នកមិនត្រូវ
បញ្ចេញចោលភ្លាមៗឡើយពីព្រោះនៅពេលប្លោកនោមបញ្ចេញទឹមនោមចោលអស់ភ្លាមៗអាចបង្កអោយមានអាការឈឺ
ក្បាលវិលមុខជាក់ជាមិនខាន។

៣.ចៀសវាងពេលភ្ញាក់ពីដេកភ្លាម ហាត់ប្រាណឬលេងកីឡាខ្លាំងក្លាភ្លាមស្រ្តីជាច្រើនក្រោយពេលក្រោកពីដំណេកពេលព្រលឹមភ្លាមមានទម្លាប់ហាត់ប្រាណ ឬ លេងកីឡាដោយសមស្រប។ នេះជាប្រការល្អប្រពៃណាស់ ព្រោះអាច ផ្តល់ផលប្រយោជន៍ច្រើនដល់សុខភាពប៉ុន្តែអ្វី ដែល
ត្រូវយកចិត្តទុកដាក់នោះ គឺក្រោយពីក្រោកពីដំណេកភ្លាមមិន ត្រូវហាត់ប្រាណឬលេងកីឡាភ្លាម​​ ៗ​ ឡើយ ត្រូវសម្រាកបន្តិច
សិនដើម្បីឲ្យចរន្តឈាមនៅក្នុងខ្លួនរត់បានស្រួលទើប មិនប៉ះពាល់ដល់សុខភាព។ ម្យ៉ាងទៀតប្រសិនបើក្រោកពីដេកភ្លាម
ហើយពុំទាន់បានត្រៀមខ្លួននោះ ក៏ស្រាប់តែហក់ ចូលក្នុងទីលានហាត់ ឬ លេងកីឡាយ៉ាងខ្លាំងក្លាភ្លាមគឺងាយបង្កឲ្យមាន
គ្រោះថ្នាក់ដល់បេះដូង និងសរសៃឈាមបេះដូង។

៤.ចៀសវាងការមិនស្រស់ស្រូបអាហារពេលព្រឹក។ តាមរយៈអ្នកឯកទេសខាងផ្នែកបំប៉នជីវជាតិបានវិភាគថា អាហារ ពេល
ព្រឹក គឺជាអាហារមួយដ៏សំខាន់ពេញមួយថ្ងៃតែម្តងពីព្រោះរាងកាយក្រោយពីឆ្លងកាត់ការដេកពេញមួយយប់និង បានសំរាក់
រួចមកគឺបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកបកិច្ចការងារ ឬរៀនសូត្រពេញមួយថ្ងៃហើយទាំងអស់នេះចាំបាច់ត្រូវការស្រូប
យកជីវជាតិយ៉ាងបរិបូណ៌ដើម្បីទប់ទល់នឹងការបាត់បង់ជារៀងរាល់ថ្ងៃ ៕

ប្រភព www.chanraknath.blogspot.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge