អ្នកដឹងទេថាការអង្គុយយូរម៉ោងពេកមិនល្អចំពោះសុខភាពនោះទេ! លំហាត់ប្រាណទាំងនេះជួយសម្រួលដល់អ្នកបាន

Posted by : 112220 | 30-Jun-2020

ជា​មធ្យម​មនុស្សភាគច្រើននាពេលបច្ចុប្បន្នត្រូវ​ចំណាយពេលសឹងតែ ៨ម៉ោង ក្នុង​១​ថ្ងៃ ដើម្បីអង្គុយធ្វើការ និងរៀនជាដើម។
​ការ​អង្គុយ​ច្រើនអាចនឹងមានផលប៉ះពាល់ធ្ងន់ដល់សុខភាពអ្នក​ដោយមិនដឹងខ្លួន។​ ការធ្វើលំហាត់ប្រាណ គឺច្បាស់ណាស់នឹង
ផ្តល់ជាគុណសម្បត្តិដល់សុខភាពរបស់អ្នក តែពេលខ្លះអ្នកប្រាកដជារវល់គ្មានពេលហាត់ប្រាណដើម្បីសុខភាព ដូចនេះហើយ យើងបង្ហាញពីវិធីនៃការធ្វើលំហាត់ប្រាណដែលជួយដល់អ្នកបាន ដែលអាចធ្វើបានទោះបីជានៅការិយាល័យក៏ដោយធ្វើការក៏
ដោយ។ ខាងក្រោមនេះជាលំហាត់ប្រាណមួយចំនួនជួយសម្រួលដល់អ្នកដែលរវល់ធ្វើការ អាចហាត់បាននៅក្នុងការិយាល័យបាន៖

១.ពត់ដៃ និងកដៃ:

ការធ្វើបែបនេះពិតជាល្អខ្លាំងបំផុត សម្រាប់អ្នកដែលប្រើប្រាស់ច្រើនក្នុងការវាយក្តារចុចនានា (Keyboard)។ អ្នកគួរធ្វើបែបនេះឲ្យបាន
ច្រើនដង ហើយក្នុងម្តងគួរប្រើពេល ៤ ទៅ ៥វិនាទី ។

២.ហាត់ប្រាណក និងស្មា:

ពេលដែលធ្វើការយូរអ្នកអាចនឹងចុករោយក និងស្មាជាដើម ដូចនេះចូរសាកល្បងធ្វើតាមវិធីនេះ ដោយដំបូងឈរ រួចអោនទៅមុខដោយ
លើកដៃមកប៉ះគ្នា។ ការធ្វើបែបនេះអ្នកនឹងមានអារម្មណ៍ថាដូចបានពត់ខ្លួនយ៉ាងស្រួលអ៊ឹចឹងដែរ ។

៣.បន្តឹងសាច់ដុំស្មា:

ហាត់ធ្វើបែបនេះក្រៅពីជួយមិនឲ្យចុករោយក និងស្មាហើយ វាក៏មានឥទ្ធិពលខ្លះដល់ឆ្អឹងខ្នងយើងផងដែរ ។

៤.ហាត់ពត់ជើង:

អង្គុយរហូតក៏មិនល្អដែរ ដូច្នោះអ្នកគួរធ្វើចលនាជើងរបស់អ្នកដូចគ្នា ដោយគ្រាន់តែអោនយកចុងម្រាមដៃប៉ះនឹងម្រាមជើង វាក៏ជួយឲ្យចរន្ត
ឈាមរត់ទៅតំបន់ចុងជើងបានស្រួលមួយកម្រិតផងដែរ។

៥.ហាត់ដោយប្រើជាមួយកៅអី (Chair squats):

ការហាត់បែបនេះនឹងជួយឲ្យរាងកាយទាំងមូលរបស់អ្នកមានចលនាដូចជា ខ្នងផ្នែកខាងក្រោម សាច់ដុំភ្លៅមុខ និងជួយបន្តឹងសាច់ដុំគូទ
ផងដែរ។ ការហាត់នេះអ្នកគ្រាន់តែអោនងើបប៉ុណ្ណោះ ដំបូងអ្នកត្រូវងើបឈរហើយដាក់កៅអីនៅពីក្រោយ រួចអោនចុះ លុះពេលដែល
គូទអ្នកប៉ះកៅអីអ្នកត្រូវងើបវិញជាការស្រេច៕

ប្រភព៖ អ៊ាង សុផល្លែត

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge