ដោះស្រាបញ្ហាមូសពងក្នុងពាង

Posted by : 70 | 16-May-2018

នេះជាបញ្ហាមួយដែលយើងជឿជាក់ថា ស្ទើរតែគ្រប់ក្រុមគ្រួសារទាំងអស់រមែងគេចមិនផុតពីរឿងមួយនេះដូចជានៅក្នុងជើងផ្កា តាមប្រភពដែលមានទឹកតូចធំ ពាង អាង ។ល។ ក្រោយពេលសត្វមូសចូលទៅពងដាក់ហើយក៏ផ្ដើមមានកូនដង្កូវ ទឹកហែលព្រោង ព្រាតពេញទឹកនោះតែម្ដង ។ បន្ទាប់មកក៏លេចចេញនូវសត្វមូសចង្រៃតែម្ដង ។ ខាងក្រោមនេះ យើងបានពាំនាំមកជាមួយនូវវិធី សំរាប់ ដោះស្រាយបញ្ហាមួយនេះ។ យើងណែនាំឱ្យលោកអ្នកយកដុំឥដ្ឋពណ៌ក្រហមដែលប្រើប្រាស់ក្នុងសំណង់យកទៅដុតឲ្យក្ដៅ រួចទម្លាក់ ចូលក្នុងអាង ឬពាងទឹកភ្លាមៗ ។ ក្លិនដុំឥដ្ឋក្ដៅនោះនឹងធ្វើឱ្យសត្វមូសលែងហ៊ានមករំខានតទៅទៀតមិនខាន ៕              
ដកស្រង់ ទស្សនាវដ្ដី ខ្មែរអប្សរា ឆ្នាំ ទី ០៨ លេខ ៨៣ (១៥-២៤ មករា ២០១០)

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge