កាហ្វេអ្នកភ្នំពេញមួយកែវអាចឲ្យកសិករទិញអង្ករបាន៤គីឡូក្រាម

Posted by : 112220 | 15-Jan-2021

រាជធានីភ្នំពេញ ៖ តម្លៃកាហ្វេមានច្រើនប្រភេទ ច្រើនសណ្ឋាន មានពីតម្លៃ១ពាន់រៀលក្នុង​មួយកែវរហូតដល់៤ ឬ៥ដុល្លារក្នុង
មួយកែវ អាស្រ័យលើម៉ាកយីហោ។ ការហ្វេជាភេជ្ជៈពេញនិយមនៅភ្នំពេញនិងតាមទីរួមខេត្តមួយចំនួន ពិសេសខេត្តដែលមាន
សេដ្ឋកិច្ចនិងវិស័យទេសចរណ៍រីកចម្រើន មានខេត្តសៀមរាប បាត់ដំបង និងខេត្តព្រះសីហនុ ជាដើមនោះ។

នៅភ្នំពេញនិងបណ្តាខេត្តទំាងនោះហាងកាហ្វេទំនើបៗបានបើកព្រោងព្រាតហើយមនុស្សចេញចូលហាងកាហ្វេមិនដាច់ពីព្រលឹម
រហូតដល់យប់។ អ្នកចូលទទួលទានការហ្វេមានគ្រប់    វ័យ មានយុវជននិងមនុស្សចាស់។  កាហ្វេបែបបុរាណឆុងដោយដៃមិន
ជាថ្លៃប៉ុន្មានទេ មួយពាន់ទៅពីរពាន់រៀលពលរដ្ឋអាចទទួលបានកាហ្វេមួយកែវ ប៉ុន្តែបើនិយាយពីកាហ្វេទំនើប ឆុងដោយម៉ាស៊ីន
បែបបរទេសនោះ នៅភ្នំពេញមានហាងកាហ្វេខ្លះមួយកែវថ្លៃ៤ឬ៥ដុល្លារ ស្មើរ​ប្រមាណ ១៦ ០០០រៀល។ តម្លៃនេះពលរដ្ឋអាច
យកទៅទិញអង្ករបានមិនតិចជាង៤គីឡូក្រាមនោះឡើយ។ អង្ករលេខមួយ ផ្កាខ្ញីនៅភ្នំពេញលក់៣ ៧០០រៀលក្នុងមួយគីឡូក្រាម
ចំណែកអង្ករ ប្រភេទចម្រុះមួយគីក្រាម ២ ២០០រៀល។

\"\"

ការហ្វេឆុងដោយម៉ាស៊ីនទំាងអស់មិនថ្លៃដល់៤ដុល្លារនោះទេ ដោយសារអាជីវកម្មកាហ្វេរីកចម្រើន មានលក់ក្នុងហាង លក់
តាមរទេះ ជាទូទៅពលរដ្ឋអាចទទួលទានកាហ្វេមួយកែវថ្លៃ៤ពាន់រៀលដែលតម្លៃនេះ តែតម្លៃនេះនៅតែថ្លៃជាងអង្ករប្រភេទ
លេខមួយ មួយគីឡូក្រាមទៅ​ទៀត។ អង្ករមួយគីឡូក្រាមគ្រួសារខ្លះបានទទួលទានបានមួយថ្ងៃ ប៉ុន្តែនៅជនបទបើសមាជិក
គ្រួសារច្រើននាក់ មួយគីឡូក្រាមជូនកាលមិន​គ្រប់សម្រាប់មួយពលផង។

អ្នកស្រី សុគន្ធា ជាមន្រ្តីរាជការម្នាក់ គាត់និយមទទួលទានកាហ្វេ ដាក់លក់តាមរទេះចល័តតាមផ្លូវ។ អ្នកស្រីថាខ្លួនគាត់ចំណាយ
២ដុល្លារនៅក្នុងមួយ​ថ្ងៃសម្រាប់កាហ្វេលាយទឹកដោះគោមួយកែវ។ គាត់ទទួលទានការហ្វពីរកែវក្នុង​មួយថ្ងៃ។ “តាមពិតទៅ
កាហ្វេថ្ងៃជាងអង្ករមែន តែយើងចំណាយលើវាមិនដឹងខ្លួនទេ។ សម្រាប់គ្រួសារខ្ញុំ ដែលមានសមាជិក៥នាក់ អង្ករមូយគីឡូក្រាម
ហូបមិន​អស់ទេមួយថ្ងៃ”។

កាហ្វេថ្លៃឬថោក អាស្រ័យលើគុណភាពគ្រាប់កាហ្វេ និងបរិយាកាសកន្លែងលក់ផងដែរ។ មានហាងកាហ្វេទំនើបខ្លះគេលក់កាហ្វេ ដែលដំាដុះមិនប្រើជីគីមី កាហ្វេប្រភេទនោះថ្លៃជាងកាហ្វេធម្មតា។ មានការសង្កេតឃើញថា អ្នកភ្នំពេញពិសេសយុវជន គេនិយាយ
ទទួលទានកាហ្វេ Brand លក់ហាងទំនើបមានផាសុខភាព ដែលអាចអង្គុយលំហែកាយ ជជែកគ្នា និងធ្វើការ បាន។ នៅក្នុង
ហាងកាហ្វេទំនើបទំាងនោះហើយ ដែលតម្លៃកាហ្វេមួយកែវ មិនតិចជាង៤ពាន់រៀលនោះទេ។

លោក បូណា ពលរដ្ឋនៅភ្នំពេញម្នាក់ទៀត ដែលធ្វើការឲ្យក្រុមហ៊ុនឯកជន បានទទួលស្គាល់ថាកាហ្វេនៅភ្នំពេញថ្លៃ ថ្លៃកាហ្វេ
មួយកែវ អ្នកស្រុកអាចទិញអង្ករបានយ៉ាងតិច២គីឡូក្រាម។ “ខ្ញុំមួយថ្ងៃទទួលទានកាហ្វេមិនតិចជាងពីរកែវទេ។ ជាមធ្យមកាហ្វេ
ដែលខ្ញុំទទួលទានថ្លៃ៣ដុល្លារ។ តាមពិតទៅវាថ្លៃ ប៉ុន្តែយើងបានចំណាយលើវាដោយមិនដឹងខ្លួន។ ចូលហាងកាហ្វេពេលខ្លះខ្ញុំមិន
បានគិតដល់រស់ជាតិវាទេ តែគិតដល់បរិយកាសក្នុងហាងដើម្បីជជែកគ្នាជាមួយមិត្តភក្តិ” លោកបូណាបញ្ជាក់។

លោក ង៉ែត ជូ អ្នកឃ្លំាមើលសេដ្ឋកិច្ច ធ្លាប់និយាយប្រាប់អ្នកសារព័ត៌មានថាពលរដ្ឋហាក់កំពុងមានមោទនភាពជាមួយការទទួល
កាហ្វេ Brand ។ លោកថានៅពេលកាន់កាហ្វេ brand មួយកែវ ហាក់បានបង្ហាញពីភាពស៊ីវិល័យនៅក្នុងការស់នៅនាពេល
បច្ចុប្បន្ន។ តែអ្នកសេដ្ឋកិច្ចរូបនេះ ក៍បានលើកឡើងថាកាហ្វេពិតជាថ្លៃ ហើយវានឹងបង្កឲ្យមានការចំណាយខ្ពស់នៅក្នុងគ្រួសារ
ដោយមិនដឹងខ្លួន៕

ប្រភព៖ kohsantepheapdaily.com.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge