អង្គាបុស្សការព្យាបាល ជំងឺលើសឈាម គ្រួសក្នុងតំរងនោម វិលមុខ នោមទាស់ ពុលអាហារ ហើម សត្វល្អិតទិច ហ៊ីងត្រចៀក គ្រុន ឈឺត្រចៀក រោយក រោយសាច់ដុំ គ្រុនក្តៅ បែកញើសច្រើនខុសប្រក្រតី

Posted by : 10639 | 08-Feb-2020

លក្ខណះរុក្ខជាតិៈ ជាដើមឈើដុះត្រង់ សំបកដើមបែកក្រម៉ មែកសំយុង។ ស្លឹកស្នឹតរួមមាន២ទៅ៣ស្និត កូនស្លឹក
នីមួយៗរាងដូចលំពែង ស្រួចចុង គែមរាងធ្មេញរណា ពណ៌បៃតងចាស់ផ្នែកខាងលើ បៃតងភ្លាវខាងក្រោម។ ផ្កាពណ៌
សក្លិនក្រអូប។ ផ្លែជាប្រភេទផ្លែស្ងួត ស្រួចចុងស្រួចដើម។ គ្រាប់ជាបន្ទះស្តើងតំរៀបគ្នារហូតដល់ចុងផ្លែ។
កន្លែងដាំដុះ : ដុះឯងៗនៅក្នុងព្រៃ ឬដាំក្នុងស្រុកលំអ ប្រើជាឱសថ និងជាបន្លែ។
ផ្នែកប្រើប្រាស់ៈ ផ្កា ស្លឹក និងឬស។
ការព្យាបាលៈ ជំងឺលើសឈាម គ្រួសក្នុងតំរងនោម វិលមុខ នោមទាស់ ពុលអាហារ ហើមដោយសាររលាកតំរនង
នោម សត្វល្អិតទិច ហ៊ីងត្រចៀក គ្រុន ឈឺត្រចៀក រោយក រោយសាច់ដុំ គ្រុនក្តៅ បែកញើសច្រើនខុសប្រក្រតី។
កំរិតនិងរបៀបប្រើៈ ស្លឹកនិងផ្កាប្រើជាបន្លែ។ ឬសស្ងួតដាំទឹកផឹក ពី ១០០ទៅ២០០មីលីលីត្រសំរាប់ព្យាបាលជំងឺ
លើសឈាម វិលមុខ និងពុលអាហារ។ ផ្លាស្ងួត ប្រើដាំទឹកផឹកដូចតែសំរាប់កុំអោយចេញញើសខុសប្រក្រត្រី។ ស្លឹក
ស្រស់ ស្លជាមួយសាច់ សំរាប់ព្យាបាលជំងឺគ្រួសក្នុងតំរងនោម និង រលាកតំរងនោម។ ស្លឹកស្ងួតស្ងោរផឹក សំរាប់ព្យា
បាលជំងឺដូចខាងក្រោលើ និងជំងឺឈឺត្រចៀក ស្ពឹក និងគ្រុន។


ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ (ក្រសួងសុខាភិបាល ឆ្នាំ ២០០៦)

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge