របបអាហារប្រេងអូលីវអាចបន្ថយអត្រាដាច់ សរសៃឈាមខួរក្បាល

Posted by : 101782 | 20-Dec-2018

ការសិក្សាថ្មីមួយបានឲដឹងថា ការបន្ថែមប្រេងអូលីវក្នុងរបបអាហារ អាចកាត់បន្ថយគ្រោះថ្នាក់នៃជំងឺដាច់សរសៃឈាមក្នុងខួក្បាល ។ ចំពោះការសិក្សា នេះក្រុមអ្នកស្រាវជ្រាវបានតាមដានលើប្រជាជនបារាំង៧៦២៥នាក់អាយុ៦៥ឆ្នាំនិងរកឃើញថាមនុស្សចាស់ដែល បរិភោគប្រេងអូលីវច្រើនអាចបញ្ចុះ អត្រាគ្រោះថ្នាកើនៃ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាលដល់ទៅ៤១ភាគរយបើធៀបនឹងអ្នកទទួលទាន វាតិចតួច​ ។ អ្នកស្រី សេស៊ីលា សាមីរី (Ceciia Samieri) មកពីសាកលវិទ្យាល័យ Bordeauxប្រទេសបារាំង បានថ្លែងថា សារធាតុ ផ្សេងៗ ដែលមាននៅក្នុងប្រេងអូលីវ ដូចជាអាស៊ីត អូមេហ្គា ៩ពពួកកូឡេស្តេរ៉ូលល្អចំពោះសរីរាង្គ (oleicacid) ប៉ូលីផេណុល (Polyphenols) ជីវជាតិអាហារប្រឆាំងជំងឺដែលកាបន្ថយ ការរលាកក្នុងប្រព័ន្ធ សរសៃឈាម ។ អាស៊ីតខ្លាញ់ចិញ្ចឹមសារពាង្គកាយ (fatty acid) មាននៅក្នុងប្រេងអូលីវរហូតដលើ៨០ភាគរយ ៕

ដកស្រង់ចេញពីកាសែតភ្នំពេញប៉ុស្ត៍ ថ្ងៃសុក្រ ទី១៧ ខែមិថុនា​ ឆ្នាំ២០១១

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge