៣ ក្បាច់​ងាយៗ សម្រាប់នារី​ដែលចង់បានត្រគាក ​Goal!

Posted by : 112220 | 23-Feb-2021

មនុស្សស្រីភាគច្រើនតែងតែប្រាថ្នាចង់បាននូវរូបរាងស្អាត មុខមាត់គួរជាទីគយគន់តែពួកគាត់ក៏ចង់​បាននូវគូទ​មូលក្លំ​ផង​ដែរ ព្រោះ
មើលទៅស្លៀកអ្វីក៏សម ហើយក៏ជួយលើកសម្រស់បានមួយកំរិតទៀតផង។

អនុវត្ត ៣ ក្បាច់​ខាង​ក្រោម​នេះ​ជា​ប្រចាំ ធានា​ថា​នឹងទទួលបាននូវគូទ​​មូល​ក្លំ​ស្អាត ស្លៀក​អី​ក៏​សម ​និង​ទាក់​ទាញបំផុត។

ក្បាច់ទី ១

ត្រូវ​ត្រៀម​កម្រាល​ហាត់​យូហ្គា និង​កន្សែង​ពោះ​គោ​មួយ។ បន្ទាប់​មក ត្រូវ​ដេក​ផ្កាប់​ទៅ​នឹង​កម្រាល ច្រត​កែង​ដៃ​ទាំង​ពីរ​​ ហើយ​
យក​ម្រាម​ដៃ​ទាំង​សង​ខាង​ទ្រ​ចង្កា ដើម្បី​ងើប​ខ្លួន​ផ្នែក​ខាង​មុខ​ឡើង។ យក​កន្សែង​ពោះ​គោ​ ដាក់​កល់​នៅ​ពី​ក្រោម​ក្បាល​ពោះ។
បន្ទាប់​មក​ទៀត ត្រូវ​ព្យាយាម​លើក​ជើង​ទាំង​ពីរ​ឡើង ទប់​ឲ្យ​ជាប់​ប្រមាណ​ ៥វិនាទី សឹម​ទម្លាក់​មក​វិញ​សន្សឹមៗ ទុក​ ២-៣វិនាទី
ហើយ​ធ្វើ​ចុះ​ឡើង​ឲ្យ​បាន​ ១០​ដង។ ក្នុង​អំឡុង​ពេល​លើក​ជើង​និង​ទម្លាក់​ចុះ​មក​វិញ ត្រូវ​ធ្វើ​ដោយ​​យឺតៗ។

ក្បាច់ទី ២

ដេក​ផ្ងារ​នៅ​លើ​កម្រាល​ហាត់​យូហ្គា ​ដាក់​ដៃ​ទាំង​ពីរ​ស្រប​នឹង​ដង​ខ្លួន ហើយ​បញ្ឈរ​ជង្គង់​ទាំង​ពីរ​ឲ្យ​ត្រង់ ​ព្យាយាម​លើក​ដង​ខ្លួន​ឡើង
​លើ ទប់​ឲ្យ​ជាប់​ក្នុង​រយៈ​ពេល ៥-១០ វិនាទី និង​ទម្លាក់​ចុះ​មកវិញ​យឺតៗ។ ត្រូវ​ធ្វើ​ចុះ​ឡើង​ឲ្យ​បាន​ ១០ដង ឲ្យ​គ្រប់​ ១០​ជុំ និង​ទប់​
លំនឹង​ខ្លួន​ឲ្យ​បាន​ល្អ ដាច់​ខាត​កុំ​អង្គញ់​ផ្នែក​ក។

ក្បាច់ទី ៣

​ឈរ​ឲ្យ​ត្រង់​​កៀក​នឹង​ជញ្ជាំង យក​ដៃ​​ឆ្វេង​ទប់​ជញ្ជាំង និង​​ដៃ​ស្តាំ​ទ្រ​គូទ ហើយ​លើក​ជើង​ស្តាំ​​បោះ​ទៅ​ក្រោយ ដោយ​មិន​ឲ្យ​ប៉ះ​ផ្ទាល់
​ជាមួយ​ឥដ្ឋ។ ធ្វើ​ឲ្យ​គ្រប់​១០​ដង ចាំ​ផ្លាស់​ប្តូរ​ទៅ​ម្ខាង​ទៀត៕

ប្រភព៖ khmerload.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge