ទឹកឃ្មុំថ្នាំថែសម្រស់លេខ១

Posted by : 4397 | 13-Jun-2018

ក្រុមអ្នកស្រាវជ្រាវនៃមហាវិទ្យាល័យអ៊ីលីណយបានឲ្យដឹងថា ទឹកឃ្មុំពុំមែនត្រឹមតែមានរសជាតិផ្អែម នៃទឹកដមបុប្ជា ជាតិប៉ុណ្ណោះទេ ប៉ុន្តែវាមានសារធាតុប្រឆាំងអុកស៊ីដកម្ម ដូចគ្នានឹងបន្លែ ក្រុមអ្នកស្រាវជ្រាវនៃមហាវិទ្យាល័យ អ៊ីលី ណយបានឲ្យដឹងថា ទឹកឃ្មុំពុំមែនត្រឹមតែមានរសជាតិផ្អែមនៃទឹកដមបុប្ជជាតិប៉ុណ្ណោះទេ ប៉ុន្តែវាមានសារធាតុប្រឆាំង អុកស៊ីដកម្ម ដូចគ្នានឹងបន្លែស្លឹកបៃតង និងផ្លែឈើក្នុងត្រកូលក្រូច។ ក្រៅពីនេះវាមានវីតាមីនBនិង អាស៊ីដអាមីណូ ដែលមាន ប្រយោជន៏ចំពោះសុខភាព និងទប់ស្កាត់កោសិកាមិនឲ្យឆាប់សឹករេចរឹល។ ក្នុងពេលគេង មិនលក់ការ​ក្រេបទឹកឃ្មុំក្តៅឧណ្ឌៗ អាចជួយឲ្យយើងគេងលក់ស្រួល។ ពេលណាដែលអ្នក ធ្វើការខ្លាំងរហូតដល់រាងកាយខ្សោយ​ល្ហិតល្ហៃ និងមុខឡើងខ្មៅអែ ចូរយកទឹកឃ្មុំសុទ្ធលាប ស្បែកមុខប្រមាណ៣-៤នាទី រួចយកកន្សែងពោះគោជ្រលក់​ទឹកក្តៅឧណ្ឌៗ ជូតសម្អាតចេញ ដើម្បីឲ្យស្បែកមុខស្រស់ថ្លាមានសម្រស់ឡើងវិញ។ យើងអាចយកទឹកឃ្មុំមក​ប្រើនៅ​គ្រប់លំដាប់លំដោយនៃការថែរក្សាស្បែក និងសម្អាត ស្បែក។ ផ្តល់សម្រស់ដល់ស្បែកមុខ យកទឹកឃ្មុំពីរស្លាបព្រាបាយ លាយជាមួយទឹកដោះគោឆៅ២ស្លាបព្រាកាហ្វេកូរចូលឲ្យ សព្វហើយលាបឲ្យសព្វមុខនិងក ទុកចោលប្រមាណ១០នាទី ចាំលាងសម្អាតចេញ។ វិធីនេះ ជួយផ្តល់សំណើមស្រស់ថ្លាដល់ស្បែក និងសមស្របសម្រាប់អ្នកមានស្បែកស្ងួត។ រូបមន្តបន្ទន់សក់ កិនចេកអំបូង ឬចេកនួនឲ្យម៉ដ្ឋ រួចដាក់ទឹកឃ្មុំច្របល់ចូលគ្នាឲ្យសព្វ។ នេះជារូបមន្ត សម្រាប់លាប​បំពោកមុខ និងសក់ ដើម្បីជួយផ្តល់សំណើមស្រស់បស់ដល់ស្បែកមុខ និងធ្វើ ឲ្យសក់ទន់រលើបរលោងរស់រវើក។ រូបមន្តសម្អាតស្បែក លាបទឹកឃ្មុំពីរស្លាបព្រាជាមួយកន្ទក់ពីរស្លាបព្រាកាហ្វេកូរចូលគ្នាឲ្យសព្វហើយយកមក លាប​​
ខាត់​ស្បែកមុខថ្នមៗ។វាជួយកម្ចាត់កោសិកាស្បែកចាស់ចេញព្រមទាំងជួយរំញោច ចរាចរណ៏ឈាមធ្វើឲ្យស្បែក​មានសម្រស់ភ្លឺថ្លា។រូបមន្តនេះស័ក្តិសមសម្រាប់ស្បែកដែល មានលក្ខណៈគ្រាតគ្រើម ឬមានចំណុចខ្មៅៗ។ ម៉ាសបកមុខ យកផ្លែប៉ោម១ផ្លែ ចិតយកតែសាច់ ដាក់កិនលាយគ្នាជាមួយទឹកឃ្មុំ១ស្លាបព្រាបាយ ហើយយកមកលាប​បំពោកឲ្យសព្វមុខព្រមម៉ាស្សាស្រាលៗរួចទុកចោលប្រមាណ១៥នាទី ចាំលាងសម្អាតចេញ។ វាជួយកម្ចាត់កោកិកា​ស្បែកចាស់ និងផ្តល់សំណើមដល់ស្បែកមុខ ធ្វើឲ្យមុខមានសម្រស់ភ្លឺថ្លា។ រូបមន្តសក់រលើបរលោង ដាក់ទឹកឃ្មុំមួយ​ស្លាបព្រាកាហ្វេ លាយជាមួយទឹកក្តៅឧណ្ឌៗ៤ពែង ហើយដាក់ទឹកក្រូច ឆ្មាមួយស្លាបព្រាកាហ្វេចូលទៅផង។បន្ទាប់មកយកវាមកកក់សក់ឲ្យសព្វមុននឹងលាងសម្អាត ដោយទឹកស្អាតតាមក្រោយ។ វាជួយកម្ចាត់​ភាពស្មោក​គ្រោក​ផ្សេងៗដែលជាប់នឹងសរសៃសក់ និងធ្វើឲ្យសក់រលោងភ្លឺថ្លា។ ថ្នាំបន្ទន់សក់ លាយទឹកឃ្មុំ២ពែង ជាមួយប្រេងអូលីវ ១ភាគ៤ពែង យកមកកក់ម៉ាស្សាឲ្យសព្វក្បាល ហើយយកមួកសម្រាប់ពាក់ងូតទឹកមកគ្របក្បាលប្រមាណ៣០នាទី ចាំលាងសំអាតតាម ធម្មតា។ វិធីនេះ និងមានទម្ងន់ឡើងវិញ៕
ដកស្រង់ចេញពីទស្សនាវដ្ដីខេមរា ឆ្នាំទី០៣ លេខទី ៣២ ខែមករា ២០១០

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge