អាហារ​៣​ប្រភេទ​នេះ អាច​បំផ្លាញ​សម្រស់​អ្នក​

Posted by : 10639 | 04-Nov-2019

អាហារ​ទាំង​៣​ប្រភេទ​ខាងក្រោម​នេះ ជា​អាហារ​ដែល​នារី​ចូលចិត្ត​ពិសារ​ជាទីបំផុត ប៉ុន្តែ​តើ​អ្នក ដឹង​ទេ​ថា វា​ជា​អាហារ​ដែល​អាច​បំផ្លាញ​ស​ម្ជ​ស្ស​អ្នក​ទៅវិញ​។ តើ​មាន​អ្វី​ខ្លះទៅ​?

​អាហារ​បំពង​ដែល​លក់​តាមផ្លូវ អ្នក​មិនគួរ​បរិភោគ​ច្រើន​ឡើយ ព្រោះ​អ្នក​មិនដឹង​ទេ​ថា គេ​ប្រើ ប្រាស់​ខ្លាញ់​អ្វី​មក​បំពង ជាពិសេស អ្នក​ក៏​មិនដឹងថា តើ​ខ្លាញ់​នោះគេ​ប្រើ​ប៉ុន្មាន​ដង​រួចមកហើយ​។ ដូចនេះ បើ​អ្នក​ពិសារ​ច្រើន វា​នឹងធ្វើ​ឲ្យ​ស្បែក​អ្នក​មិន​តឹង​ណែន​ទេ ដោយ​ឆាប់​ចាស់​ជាទីបំផុត​។​

​អ្នក​មិនគួរ​ជក់បារី​នោះទេ ព្រោះ​ផ្សែង​បារី​ទាំងនោះ នឹង​បង្អាក់​មិន​ឲ្យ​កោសិកា​ថ្មី​នៃ​ស្បែក​ងាយ ដុះ​ឡើងមក​ឡើយ ដោយ​វា​នឹងធ្វើ​ឲ្យ​ស្បែក​អ្នក​កាន់តែ​ចាស់​ទៅៗ​ជាមិនខាន​ឡើយ​។ ជាពិសេស អ្នក​ក៏​មិនគួរ​ញ៉ាំ​ស្រា​ដែរ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ថ្លើម​អ្នក​ដោយ​ធ្វើ​ឲ្យ​វា​មិនអាច​បញ្ចេញ​ជាតិពុល ឡើយ​។ ដូចនេះ ស្បែក​អ្នក​នឹងមិន​ស្អាត​ទេ ដោយ​ប្រែ​ជាមាន​ពណ៌​ស្រអាប់​។​

​ប្រសិនជា​អ្នក​ចង់​ឲ្យ​ស្បែក​អ្នក​ស្អាត មិន​ងាយ​ចាស់ អ្នក​មិនគួរ​ញ៉ាំ​សាច់​អាំង​ច្រើន​ឡើយ ព្រោះ សាច់​ដែល​អាំង​អាច​បំផ្លាញ​សម្រស់​អ្នក​យ៉ាង​ងាយ ដោយ​ធ្វើ​ឲ្យ​អ្នក​មិន​ស្អាត​នោះទេ​។ ជាពិសេស វា​នឹងធ្វើ​ឲ្យ​អ្នក​ប្រឈមមុខ​នឹង​ជំងឺមហារីក​យ៉ាង​ងាយ​ជាទីបំផុត​។ ដូចនេះ បើ​អ្នក​ចង់​ស្អាត​អ្នក​គួរ តែ​ចៀស​កុំ​ពិសារ​អាហារ​ទាំង​៣​ខាងលើ នេះ​ឲ្យ​សោះ​៕


ប្រភពៈ រស្មីកម្ពុជា

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge