របៀបធ្វើខ្ទឹមជ្រក់

Posted by : 10639 | 11-Jan-2018

គ្រឿងផ្សំ៖ មើមខ្ទឹមចាស់ដែលមិនទាន់ស្ងួតសំបក ស្ករ អំបិល ទឹកខ្មេះ


របៀបធ្វើ៖

១- កាត់មើមខ្ទឹមលាងអោយស្អាត។
២- ដាំទឹកឲ្យពុះ លើកចុះទុក៥នាទី រួចទម្លាក់មើមខ្ទឹមក្នុងទឹកក្តៅប្រហែល១នាទី ហើយស្រិតទឹកឬស្រង់យកខ្ទឹមចេញ
សម្រស់អោយស្រស់ទឹក។ សូមកុំទុកយូរ នាំអោយសាច់ខ្ទឹមឆ្អិនរលួយ។ បើទឹកត្រជាក់ នឹងនាំឲ្យមើមខ្ទឹមក្លាយជាមាន
ពណ៌ខៀវ ពេលជ្រក់។
៣- យកកែវលាងទឹក ជួតអោយស្ងួត។
៤- ញាត់មើមខ្ទឹមចូលក្នុងកែវ។
៥- កម្លោចស្ករស (ឬ ស្ករត្នោតតាមចំណូលចិត្ត) ហើយចាក់ទឹកដាក់អំបិល ដាំឲ្យពុះ។ សូមភ្លក្សឲ្យមានរសជាតិផ្អែម
ប្រៃបន្តិច។
៦- ពេលទឹកស្ករពុះ លើកចុះ ទុកអោយត្រជាក់ ទើបចាក់ទឹកខ្មេះចូលបន្តិចដើម្បីយកក្លិនឈ្ងុយផង ដើម្បីអោយជ្រក់
មានពណ៌ថ្លាស្អាតផង តែកុំលាយអោយដល់ជូរ។ កូរលាយអោយសព្វរសជាតិគ្នាហើយ ទើបចាក់ចូលកែវខ្ទឹម គ្រប
អោយជិត។
៧- ដាក់កែវខ្ទឹម ហាលថ្ងៃ បីបួនថ្ងៃ ដើម្បីអោយចេញជាតិជូរឆ្ងាញ់។
៨- យើងអាចបរិភោគខ្ទឹមជ្រក់ ជាមួយ ត្រីអាំង ត្រីឆ្អើរ ឬ ធ្វើមុខមីបំពង (ខ្លះហៅថា មីសៀម)៕


ប្រភព៖ អ្នកស្រី កែវ ច័ន្ទបូរណ៍

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge