វិធី បីយ៉ាង ធ្វើឱ្យស្បែកក្លៀកសម៉ដ្ឋ ភ្លឺរលោង គ្មានក្លិន ឆាប់រហ័ស

Posted by : 4384 | 14-Sep-2018

តើស្រ្តីគ្រប់រូប មានបញ្ហាប្រឈមនឹង ស្បែកក្លៀកខ្មៅ មែនដែរឬទេ? តើអ្នក ខ្មាស់អែននៅពេល ដែលពាក់អាវវាល ក្លៀក មែនដែរ ឬទេ? សូមកុំបារម្ភត ទៅទៀត ខាងក្រោមនេះ គឺជាវិធីសាស្រ្ត ពីរ យ៉ាងដើម្បីធ្វើឱ្យក្លៀក សម៉្ឋដ ភ្លឺរលោង តាមបែបធម្មជាតិ ដ៏មាន ប្រសិទ្ធិភាពបំផុត សំរាប់មិត្តស្រ្តី។
១/​យកក្រូចឆ្មារ ពុះជាពីរចំណិត រួចយកមកដុសខាត នៅលើស្បែកក្លៀកត្រង់កន្លែងណាដែលខ្មៅ បន្ទាប់មក ទឹកក្រូចឆ្មារនោះ នឹងជួយផ្លាស់ប្តូរ កោសិកាស្បែកងាប់ នឹងជំនួសមកវិញនូវស្បែកក្លៀកដ៏សស្អាត ភ្លឺរលោង។ មួយវិញទៀត អ្នកអាចប្រើក្រែម លាបស្បែក ឡេក៏អាចជួយ ឱ្យស្បែក ក្លៀករបស់អ្នកសម៉្ឋដផងដែរ។ វិធីមួយទៀត អាចយករមៀតម៉ដ្ឋបន្តិចទឹកដោះគោជូរ ឬ ទឹកឃ្មុំ លាយជាមួយនឹង ទឹកក្រូចឆ្មារ ឱ្យសព្វ រួចយកមក លាបនៅលើក្លៀក ទុករយៈពេល ១០នាទី ហើយលាងសំអាតទឹកចេញ។
២/យកអម្ពិលទុំ ១ស្លាបព្រាបាយ លាយជាមួយទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ រួចលាបលើស្បែកក្លៀក ទុករយៈពេល ៥នាទី ឬ ប្រើ អម្ពិលទុំ លាយជា មួយទឹកដោះគោឆៅ លាបលើ ទុករយៈពេល ៥ ទៅ ១០នាទី រួចលាងស្អាតទឹកចេញ។ ធ្វើបែបនេះ ឱ្យបាន ២ដង ក្នុង១សប្តាហ៍ នឹងឱ្យក្លៀករបស់ អ្នក ប្រែក្លាយជា សម៉ដ្ឋ ភ្លឺរលោង។
៣/ប្រើក្រូចឆ្មារ យកមកដុស នៅលើស្បែកក្លៀក ឱ្យសព្វ ទុករយៈពេល ៣នាទី រួចលាងសំអាតទឹកចេញ ធ្វើឱ្យបានជាប្រចាំ ២ ទៅ ៣ ដង ក្នុងសប្តាហ៍ អ្នកនឹងទទួលបាននូវក្លៀកសស្អាត ជាមិនខាន។
ចំណំា៖វីធីបីយ៉ាងខាងលើ អ្នកអាច ប្រើតាមវិធីណាមួយ ក៏បានដែរ វាមានប្រសិទ្ធិដូចគ្នា៕
ប្រភព៖ fb

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge