៥ ចំណុច ពីម្ហូបបួស គ្នាយើងភាគច្រើននៅតែយល់ខុស!
Posted by : 112220 | 26-Nov-2020
គ្នាយើងមួយចំនួនទំនងជាបានដឹងពីអាហារបួសហើយ និងទំនងជាបានឮដែរថាអាហារនេះអាចធ្វើឲ្យយើងមានសុខភាពល្អ
ឬស្រកទម្ងន់បានទៀតផង។ តើពិតទេ?
១. អាហារបួសសុទ្ធតែធ្វើឲ្យមានសុខភាពល្អ
ក្នុងការសិក្សាថ្មីៗ ជាច្រើនតែងតែបង្ហាញឲ្យឃើញថា ការញ៉ាំសាច់ក្រហមច្រើន អាចនឹងធ្វើឲ្យសុខភាពយើងមិនល្អ ដែលអាច
នាំឲ្យមានបញ្ហាសុខភាពមួយចំនួនដូចជា មហារីកពោះវៀនធំ ឡើងទម្ងន់ខ្លាំង ជំងឺបេះដូង និងទឹកនោមផ្អែមជាដើម។ ដោយសារ
តែហេតុនេះ ទើបមានការលើកឡើងថាវាអាចជារឿងល្អចំពោះសុខភាព ប្រសិនបើយើងញ៉ាំអាហារដែលគ្មានសាច់។ ប៉ុន្តែការ
លើកឡើងនេះ គឺមិនត្រឹមត្រូវនោះទេ ព្រោះថាសាច់ទាំងអស់មិនមែនសុទ្ធតែពណ៌ក្រហម ហើយការញ៉ាំអាហារបួស គឺមិនប្រាកដ
ថាផ្ដល់សុខភាពល្អទាំងអស់នោះដែរ។ ជាឧទាហរណ៍មួយ ប្រសិនបើយើងញ៉ាំតែបន្ទះដំឡូងចៀន នោះយើងនឹងក្លាយជាអ្នក
ញ៉ាំបួស ប៉ុន្តែវានឹងមិនអាចផ្ដល់ឲ្យយើងនូវថាមពល និងសុខភាពល្អនោះទេ។
២. ការញ៉ាំបួសនឹងធ្វើឲ្យស្រកទម្ងន់
មនុស្សជាច្រើនគឺសុទ្ធតែយល់ថាការញ៉ាំបួសនឹងធ្វើឲ្យយើងស្រកទម្ងន់ ប៉ុន្តែមិនពិតនោះទេ។ ដូចការលើកឡើងខាងលើ មិន
មែនគ្រប់អាហារបួសទាំងអស់សុទ្ធតែផ្ដល់សុខភាពល្អនោះទេ ព្រោះថាអាហារបួសមួយចំនួន អាចធ្វើឲ្យយើងញ៉ាំកាឡូរីច្រើន
រៀងរាល់ថ្ងៃដោយមិនដឹងខ្លួន។
គន្លឹះដែលយើងអាចស្រកទម្ងន់បាន គឺការបរិភោគអាហារដែលផ្ដល់សុខភាពល្អ និងការហាត់ប្រាណជាទៀងទាត់ ហើយមិន
មែនដោយសារការចៀសកុំញ៉ាំផលិតផលពីសត្វនោះទេ។
៣. អាហារបួសសុទ្ធតែមិនផ្ដល់ប្រូតេអ៊ីនគ្រប់គ្រាន់
ការលើកឡើងខាងលើនេះ គឺជាអ្វីដែលមនុស្សភាគច្រើនតែងតែជឿថាពិត ប៉ុន្តែការពិតទៅ គឺវាមិនមែនអ៊ីចឹងនោះទេ។ នៅ
ក្នុងអាហារបួស គឺមានប្រភេទអាហារជាច្រើនដែលអាចផ្ដល់ប្រូតេអ៊ីនបានខ្ពស់ ហើយអ្នកញ៉ាំបួសទាំងអស់គឺមានជម្រើសច្រើន
ក្នុងការជ្រើសរើសផងដែរ ដែលមានដូចជា ពពួកសណ្ដែក តៅហ៊ូ ស្ពៃពួយឡេង ខាត់ណាខៀវ ដំឡូងជ្វា ស៊ុត និងទឹកដោះ
គោជាដើម។
៤. មិនអាចបង្កើនសាច់ដុំបាន
ការលើកឡើងនេះ គឺខុសទាំងស្រុង។ ដូចបានរៀបរាប់ខាងលើ សារធាតុដែលសំខាន់ដើម្បីបង្កើនសាច់ដុំ គឺប្រូតេអ៊ីន ដែល
យើងអាចរកបានយ៉ាងងាយស្រួលនៅក្នុងបន្លែ ផ្លែឈើ និងធញ្ញជាតិមួយចំនួនដែលរៀបរាប់ខាងលើ ក្រៅពីសាច់សត្វ។
៥. ឃ្លានកាន់តែខ្លាំងបើញ៉ាំតែអាហារបួស
ការលើកឡើងនេះ អាចជាការពិតប្រសិនបើយើងញ៉ាំតែបន្ទះដំឡូងបារាំងចៀន ព្រោះវាផ្ដល់ឲ្យជីវជាតិចំពោះរាងកាយបានតិច
ប៉ុន្តែប្រសិនបើយើងញ៉ាំអាហារដែលផ្ដល់ជីវជាតិ គ្រប់គ្រាន់ និងមានតុល្យភាពត្រឹមត្រូវ នោះយើងនឹងមិនមានអាការៈឃ្លាន
នោះទេ។
បើយើងញ៉ាំតែបន្លែសុទ្ធ នោះគឺមិនមែនជាអាហារដែលល្អនោះទេ យើងគួរបន្ថែមអាហារដែលផ្ដល់ជាតិខ្លាញ់ និងប្រូតេអ៊ីនផង
ដែរ។ យើងគួរតែញ៉ាំអាហារ ៣ពេលធម្មតា ហើយបើនៅតែមានអារម្មណ៍ថាមិនគ្រប់គ្រាន់ យើងគួរពិភាក្សាជាមួយអ្នកជំនាញ
ខាងចំណីអាហារដើម្បី អាចប្រាកដថាយើងទទួលបានផែនការអាហារដែលមានតុល្យភាព។
ប្រភព៖ khmerload.com
If you like, please click LIKE and SHARE!