អ្នកហាត់ប្រាណត្រូវជៀសវាងរបបអាហារទាំង ០៤ នេះ ព្រោះធ្វើឱ្យរាងកាយចុះខ្សោយ

Posted by : 112220 | 07-Apr-2021

របបអាហារដែលអ្នកហូបជាប្រចាំមានឥទ្ធិពលទៅលើអារម្មណ៍ និងមុនងារប្រព័ន្ធរាងកាយ។ ពេលអ្នកហូបអាហារមិនល្អទេ ធ្វើឱ្យប្រព័ន្ធភាពសុំាក្នុងរាងកាយ និងសុខភាពកាន់តែចុះខ្សោយ ដែលភាគច្រើនស្ថិតនៅលើរបបអាហារកែឆ្នៃ និងអាហារមាន
ជាតិផ្អែម ជាតិប្រៃ និងអាកុល។ ថ្ងៃនេះ យើងមកដឹងរបបអាហារទាំង ០៤ នេះជាការបង្កបញ្ហារាងកាយ និងប្រព័ន្ធភាពសុំា
ឱ្យចុះខ្សោយ៖

១. លើសជាតិស្ករ

មនុស្សជាច្រើនមានបញ្ហាសុខភាពនៅអាយុ ៣៥ ឆ្នាំជាង មកពីប្រព័ន្ធអង់ទីករនៃរាងកាយចុះខ្សោយ។ មូលហេតុមកពីរបប
អាហារ និងភេសជ្ជៈមានជាតិផ្អែមច្រើន និងគ្មានលំហាត់ប្រាណ។ អាហារដែលជួយបង្កើតជាតិស្ករល្អដល់សុខភាព និងសាច់ដុំ គឺអាហារមានជាតិបន្លែ​ ផ្លែឈើ និងត្រី...ជាអាហារប្រភពប្រូតេអ៊ីន។

អ្នកដែលកើតជំងឺទឹកនោមផ្អែមប្រភេទទីមួយ  មកពីប្រព័ន្ធភាពស៊ាំការពាររាងកាយ ឆ្លងមេរោគ និងបំផ្លាញកោសិកាបេតា ដែល
ផលិតអាំងស៊ុយលីនរបស់លំពែ។ ហើយវាបណ្តាលមកពីហ្សែន និងកត្តាបរិស្ថានការឆ្លងវីរុសអាចបង្កឱ្យមានជំងឺនេះ។ ការធ្វើ
លំហាត់ប្រាណជួយបេះដូងធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់អាំងស៊ុយលីន និងបន្ថយកម្រិតជាតិស្ករក្នុងសរសៃឈាមបាន
យ៉ាងល្អបំផុត។

២. អាហារមានជាតិប្រៃ

អាហារមានជាតិប្រៃ និងអាហារកែច្នៃដូចជា ប្រហិត ហតដក ឬអាហារកែច្នៃផ្សេងៗ ដែលបង្កើនហានិភ័យនៃជំងឺមហារីក
ជំងឺធាត់ ជំងឺលើសឈាម...។ អាហារទាំងនេះ បង្កឱ្យរលាកជាលិកា និងបំផ្លាញ់សាច់ដុំឆាប់រលាយបំផុត ពីព្រោះវាមាន
សារធាតុប្រៃច្រើនក្នុងសាច់នេះឯង។ ​​ អ្នកគួរហូបជាតិប្រៃកម្រិតទាប ពីព្រោះថា រាងកាយរបស់យើងត្រូវជាតិប្រៃមួយផ្នែក ដើម្បីបង្កើតប្រព័ន្ធភាពសុំារាងកាយរឹងមាំ។ ហើយពេលអ្នកធ្វើលំហាត់ប្រាណ ជាតិប្រៃនេះ ជួយឱ្យអ្នកមានថាមពលបំលែង
ជាតិខ្លាញ់ពីរាងកាយរបស់អ្នកផងដែរ។

៣. អាហារចៀន

អាហារចៀននេះ ភាគច្រើនសម្បូរជាតិខ្លាញ់។ បើអ្នកសម្រកខ្លាញ់ក្បាលពោះ អ្នកគួរកាត់បន្ថយអាហារ​បែបនេះ។ ពេលអ្នក
ហូបអាហារមានជាតិខ្លាញ់ខ្ពស់ នៅក្នុងក្រុមម៉ូលេគុល វានឹងមានប្រតិកម្មជាមួយប្រូតេអ៊ីន និងជាតិស្ករ វានឹងចូលរួមដល់ការ
រលាក និងបំផ្លាញ់កោសិការសរីរាង្គ។ ហើយដើម្បីបំបែកជាតិខ្លាញ់ដែលស្ថិតនៅត្រង់ក្បាលពោះ អ្នកគួរធ្វើលំហាត់ប្រាណ ជាការ
ជំរុញមេតាបូលីសបានល្អ(រំលាយចំណីអាហារ)។

៤. ភេសជ្ជៈមានជាតិផ្អែមសិប្បនិម្មិត

អ្នកដែលហូបអាហារដែលមានសារធាតុផ្អែមជាសិប្បនិម្មិតនេះ បង្កឱ្យមានបញ្ហាដល់ពោះវៀនមានការរលាក និងឆ្លងមេរោគ
ដល់ពោះវៀន ហើយកាត់បន្ថយភាពសុំារាងកាយឱ្យកើតជំងឺជាច្រើនមុខដូចជាទឹកនោមផ្អែម និងតម្រងនោម ហើយឆាប់ធាត់។ សម្រាប់អ្នកហាត់ប្រាណ គួរជៀសវាងភេសជ្ជៈបែបនេះ វាប៉ះពាល់ដល់ការរលាយផ្នែកសាច់ដុំ។

បើអ្នកចង់ឱ្យប្រព័ន្ធរាងកាយមានភាពរឹងមាំ អ្នកគួរកាត់បន្ថយរបបអាហារមិនល្អដូចជាអាហារចៀន អាហារជាតិផ្អែមច្រើន និង
អាហារកែច្នៃ។ អ្នកគួរប្តូរមកហូបអាហារសុខភាពបន្លែស្រស់ ផ្លែឈើស្រស់ និងត្រី ហើយអ្វីដែលសំខាន់សម្រាប់រាងកាយមាំទាំ គឺការធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ៕

ប្រភព៖ healthy-cambodia.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge