តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បីក្លាយ​ជាសិស្ស​ឆ្នើម​នៅ​អនុ​វិទ្យាល័យ?​

Posted by : 4384 | 19-May-2017

យើង​ទាំង​អស់​គ្នា​ដឹង​ហើយ​ថា​ការ​អប់​រំ​មាន​សា​រៈ​សំ​ខាន់​ខ្លាំង​ណាស់។ ប៉ុន្តែ​មិន​មែន​មនុស្ស​គ្រប់​គ្នា​សុ​ទ្ធ​តែ​ដឹង​​ពី​វិធី​រៀន​ឲ្យ​បាន​ជោគ​ជ័យ​នៅ​សាកល​វិ​ទ្យា​ល័យ​នោះ​ទេ​។ មាន​ជំហាន​ផ្សេងៗ​គ្នា​ជា​ច្រើន ​ដែលសិស្ស​​ត្រូវ​ធ្វើ​ដើម្បី​ក្លាយ​ជា​សិស្ស​ឆ្នើម​នៅ​​អនុ​វិទ្យា​ល័យ​។
ជំ​ហាន​ទី​១ គឺ​មាន​វត្ត​មាន​នៅ​ក្នុង​ថ្នាក់​៖​ វា​​ពិត​ជា​ពិបាក​ណាស់​​ដែល​​​អ្នក​​​កំ​ពុង​តែ​លង់​លក់​នឹង​ដំ​ណេក​ ហើយ​ស្រាប់​តែ​ត្រូវ​បង្ខំ​ចិត្ត​ឲ្យ​ទៅ​រៀន​​តាំង​ពី​ព្រលឹម​នោះ​។ ប៉ុន្តែ​នេះ​គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​។ បើ​អ្នក​មាន​វត្ត​មាន​ទៀង​ទាត់​ក្នុង​ថ្នាក់​ អ្នក​នឹង​អាច​ចាប់​​បាន​​ឬ​ដឹង​ពី​ព័ត៌មាន​ផ្សេង​ៗ​ដូច​ជា​ពេល​ប្រ​លង និង ពេល​ធ្វើ​សំ​នួរ​ខ្លី​ៗ​។ គ្រូ​មួយ​ចំ​នួន​ផ្តល់​នូវ​សំ​នួរ​​ត្រង់​ៗ​ ដែល​នឹង​ចេញ​ពេល​ប្រ​លង​ តែ​បើ​អ្នក​មិន​​​មា​ន​វត្ត​មាន​ក្នុង​ថ្នាក់​​ អ្នក​នឹង​មិន​ដឹង​អ្វី​ទាំង​អស់​។​
ជំ​ហាន​ទី​២​ គឺ​​ត្រូវ​ស្គាល់​សាស្រ្តាចារ្យ​៖ នេះ​ពិត​ជា​សំ​ខាន់​ខ្លាំង​ណាស់​ ព្រោះ​​សាស្រា្ត​ចារ្យ​អាច​នឹង​ចង់​ជួយ​អ្នក​ច្រើន​បើ​គាត់​ស្គាល់​អ្នក​ជា​នរណា​។ លើស​ពី​នេះ​ទៅ​ទៀត​បើ​អ្នក​ដឹង​ពី​បុគ្គលិក​លក្ខណៈ​របស់​​ពួក​គាត់​ នោះ​អ្ន​ក​នឹង​អា​ច​ស្មាន​ដឹង​​ថា​តេស្ត​និង​សំ​នួរ​របស់​គាត់​ចេញ​ពី​អ្វី​ទៀត​ផង​។ ឧទាហរណ៍​ថា​ បើ​អ្នក​និយាយ​ទៅ​កាន់​លោក​គ្រូ​ អ្នក​គ្រូ​របស់​អ្នក​ ហើយ​​គាត់​​នឹង​ប្រាប់​អ្នក​ដោយ​មិន​មាន​លាក់​បាំង​អ្វី​ទាំ​ង​អស់​។
ជំ​ហាន​ទី​៣​ គឺ​ធ្វើ​កិច្ច​ការ​ផ្ទះ​៖ នេះ​មើល​ទៅ​ហាក់​ដូច​ជា​ទូ​ទៅ​ពេក​ហើយ​ ប៉ុន្តែ​មាន​មនុស្ស​មួយ​ចំ​នួន​បរា​ជ័យ​នៅ​ក្នុង​ថ្នាក់​ដោយ សារ​តែ​ពួក​គេ​មិន​បាន​ធ្វើ​កិច្ច​ការ​ផ្ទះ​។ ការ​ធ្វើ​កិច្ច​ការ​ផ្ទះ​ គឺ​ជា​ផ្នែក​សំ​ខាន់​មួយ​នៃ​ការ​ងារ​នៅ​ក្នុង​ថ្នាក់​។ ទោះ​បី​ជា​វា​មិន​ជួយ​អ្នក​ច្រើន​ក្នុង​ចំ​ណាត់​ថ្នាក់​របស់​អ្នក​ តែ​វា​អាច​ជួយ​អ្នក​ឲ្យ​យល់​មេរៀន​​បាន​ច្រើន​។ តាម​រយៈ​ការ​ធ្វើ​កិច្ច​ការ​ផ្ទះ​ អ្នក​នឹង​ដឹង​ពី​កន្លែង​ដែល​អ្នក​មិន​ដឹង​​ បន្ទាប់​មក​អ្នកយក​​​ចម្ងល់​របស់​អ្នក​ទៅ​សួរ​គ្រូ​របស់​អ្នក​ ដើម្បី​ដឹង​ចម្លើយ​។ បើ​អ្នក​មិន​បាន​​ធ្វើ​​កិច្ច​ការ​ផ្ទះ​ អ្នក​នឹង​មិន​ដឹង​ពី​អ្វី​ដែល​ត្រូវ​សួរ​នោះ​ទេ​។
ជំហាន​ទី​៤ គឺ​ការ​​រៀន​ត្រៀម​ទុកជា​មុន​៖ មាន​សិស្ស​ជា​ច្រើន​តែង​តែ​ពន្យា​ពេល​ទុក​រហូត​ដល់​ដំ​ណាក់​កាល​ចុង​ក្រោយ​ទើប​រៀន​​ រឺ​អាច​និយាយ​បា​ន​​ថា​រៀន​​មុន​ពេល​ប្រ​លង​​មួយ​ថ្ងៃ​។ បើ​អ្នក​រៀន​ទុក​មុន​ជា​ច្រើន​ថ្ងៃ​ នោះ​អ្នក​និង​មាន​មាន​​តំ​ណឹងចិត្ត​នោះ​ទេ​មុន​ពេល​ប្រ​លង​មួយ​ថ្ងៃ​។ អ្នក​ក៏​អាច​គេង​លក់​បាន​ច្រើន​ ហើយ​មាន​អារម្មណ៍​ល្អ​ពេល​ប្រ​លង​។ បើ​អ្នក​​ពន្យា​ពេល​ចាំ​រៀន​រហូត​ដល់​ដំ​ណាក់​កាល​ចុង​ក្រោយ​ នោះ​អ្នក​នឹង​មិនអាច​រៀន​បាន​គ្រប់​មេរៀន​នោះ​ទេ​ ហើយ​អ្នក​និង​មាន​អារម្ម​ណ៍​ស្មុគ​ស្មាញផង​ដែរ​​។ជំហាន​ទី​៥​ គឹ​ត្រូវ​ស្តាប់​និង​កត់​ត្រា​ទុក​៖ សាស្រ្តាចារ្យ​មួយ​ចំនួន​មិន​បាន​សរសេរ​នូវ​អ្វី​ដែល​គាត់​បាន​និយាយ​ទាំង​អស់​នៅ​នឹង​ក្តា​ខៀន​នោះ​ទេ​។ នេះ​មាន​ន័យ​ថា​អ្នក​ត្រូវ​តែ​ស្តាប់​ឲ្យ​បាន​ល្អ​ ​ព្រម​ទាំង​ធ្វើ​ការកត់​ត្រា​ទុក​។ លើស​ពី​នេះ​ទៅ​ទៀត​ អ្នក​ត្រូវ​​ស្តាប់​នូវ​អ្វី​ដែល​​គ្រូ​របស់​អ្នក​សរសេរ​នៅ​ក្តារ​ខៀន​ឲ្យ​បាន​ច្បាស់​ផង​ដែរ​។ អ្វី​ដែល​ពួក​គាត់​បាន​សរសេរ​ ជា​ទូ​ទៅ​គឺ​ជា​ចំ​នុច​សំ​ខាន់​នៅ​ក្នុង​មេរៀន ហើយ​បើ​អ្នក​បាន​កត់​ត្រា​វា​ វា​អាច​ជួយ​អ្នក​ពេល​អ្នក​រំ​លឹក​វា​ម្តង​ទៀត​។ ម្យ៉ាង​វិញ​ទៀត​​ វា​អាច​ធ្វើ​ឲ្យ​អ្នក​ងាយ​ស្រួល​ក្នុង​ការ​ចង​ចាំ​ទៀត​ផង​។
ជំ​ហាន​​ទី​៦ គឺ​អង្គុយ​នៅ​តុ​មុខ​​ក្នុង​ថ្នាក់​៖ នេះ​ជា​​វិ​ធី​មួយ​ងាយ​ស្រួល​ដែល​អាច​ឲ្យ​អ្នក​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ការ​បង្រៀន​នៅ​ក្នុង​ថ្នាក់​។ បើ​អ្នក​អង្គុយ​នៅ​ខាង​ក្រោយ​ អ្នក​អាច​នឹង​ធ្វើ​អ្វី​ផ្សេង​នៅ​ពេល​រៀន​ ដូច​ជា​ លេង​ហ្គេម ចុច​ទូ​រស័ព្ទ​ ឫ អាច​គេង​លក់​ក៏​មាន​។ តែ​បើ​អ្នក​អង្គុយ​នៅ​តុ​មុខ​កន្លែង​ដែល​លោក​គ្រូ​អាច​មើល​អ្នក​ឃើញ​ច្បាស់​នោះ​ អ្នក​នឹង​មិន​ហ៊ាន​ធ្វើ​អ្វី​ក្រៅ​ពី​ប្រឹង​ស្តាប់​គ្រូ​បង្រៀន​នោះ​ទេ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ការ​អង្គុយ​នៅ​តុ​មុខ​ អ្នក​អាច​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​សួរ​សំ​នួរ​ និង ឆ្លើយ​សំ​នួរ​ទៀត​ផង​ ដោយ​សារ​តែ​លោក​គ្រូ អ្នក​គ្រូ​ងាយ​នឹង​ឃើញ​អ្នក​លើក​ដៃ​ឡើង​ ព្រោះ​អ្នក​អង្គុយ​នៅ​មុខ​គេ​ស្រាប់​។
​ជំ​ហាន​ទី​៧ គឺ​ត្រូវ​មាន​តារាង​ពេល​វេលា​ច្បាស់​លាស់​៖ មាន ​សិ​ស្ស​ជា​ច្រើន​តែង​តែ​ខក​ខាន​ ដោយ​សារ​តែ​គេ​មិន​​បាន​ទុក​តារាង​ពេល​​នៃ​ការ​សិក្សា​របស់​គេ​បាន​ល្អ​។ បើ​អ្នក​មិន​បាន​ដឹង​ពី​ពេល​វេលា​រៀន​បាន​ល្អ​នោះ​ទេ​អ្នក​នឹង​ពិបាក​ក្នុង​ ការ​​រៀន​ឲ្យ​​ត្រូវ​នឹង​មុខ​វិជ្ជា​រៀន​នៅ​ថ្ងៃ​នី​មួយៗ​ណាស់​។ នេះ​ហាក់​ដូច​ជា​អ្នក​កំ​ពុង​តែ​មើល​នូវ​កិច្ច​ការ​ដែល​ដែល​កន្លង​ហួស​ហើយ​ ស្រាប់​តែ​នៅ​ក្នុង​ថ្នាក់​គេ​​ចាប់​ផ្តើម​អ្វី​ថ្មី​មួយ​ទៀត​​ទៅ​ហើយ​។ ដូច​នេះ​ហើយ​ការ​ដែល​អ្នក​អាច​ធ្វើ​នូវ​កិច្ច​ការ​ដែល​គ្រូ​ដាក់​ឲ្យទាន់​ ពេល​ គឺ​វា​សំ​ខាន់​ណាស់​សម្រាប់​អ្នក​ដើម្បី​ទទួល​បាន​លទ្ធ​ផល​ល្អ​។
​ជំ​ហាន​ទី​៨ គឺ​​ការ​រៀន​ជា​ក្រុម​៖ នេះ​ពិត​ជា​សំ​ខាន់​ណាស់​សម្រាប់​ជា​គន្លឹះ​មួយ​នៃ​ការ​សិក្សា​។ ខណៈ​ដែល​គ្រូ​របស់​អ្នក​មិន​មាន​ពេល​នៅ​ជិត​អ្នក​ដើម្បី​ឆ្លើយ​នឹង​សំ​នួរ​អ្នក​គ្រប់​ពេល​នោះ​ ​មិត្ត​របស់​អ្នក​នឹង​អាច​ជួយ​អ្នក​បាន​។ មិន​ត្រឹ​មតែ​ពួ​ក​គេ​អាច​ជួយ​អ្នក ចំពោះ​ការ​សិក្សា​នោះ​ទេ​ ប៉ុន្តែ​​ការ​សិក្សា​ជា​ក្រុម​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្ម​ណ៍​រី​ករាយ​ ហើយ​ជៀស​ផុត​ពីភាព​ឯកោ​រ​ទៀត​ផង​។
​ជំ​ហាន​ទី​៩​ គឺ​ការ​ទៅ​ជូប​គ្រូ​របស់​អ្នក​នៅ​ពេល​ពួក​គាត់​នៅ​ក្នុង​ការិយាល័យ​៖​ វា​ពិត​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ផង​ដែរ​ដែល​សិស្ស​ជា​ច្រើន​នាក់​មិន​ចាប់​យក​ពេល​វេលា​មួយ​នេះ​ទុក​។ នេះ​ជា​ពេល​មួយ​ដែល​ដ៏​សំ​ខាន់​ដែល​អ្នក​អាច​សួរ​សំ​នួរ​ណា​ដែល​អ្នក​មិន​អា​ច​សួរ​នៅ​ក្នុង​ថ្នាក់​រៀន​បាន​។ លើស​ពី​នេះ​ទៅ​ទៀត​ បើ​អ្នក​មាន​ការ​ធ្វើ​តេស្ត ឫ ប្រ​លង​គ្រូ​របស់​អ្នក​អាច​និង​ប្រាប់​អ្នក​នៅ​ចំ​នុច​មួយ​ចំ​នួន​ដែល​គាត់​ត្រៀម​នឹង​ចេញ​នៅ​ពេល​ប្រ​លង​ទៀត​ផង​។ អ្នក​ត្រូវ​ចាំ​ថា​គ្រូ​របស់​អ្នក​គឺ​ជា​សម្បត្តិ​ដ៏​មាន​តម្លៃ​បំ​ផុត​របស់​អ្នក​ ដូច​នេះ​អ្នក​ត្រូវ​តែ​ក្តាប់​ឳកាស​នេះ​ឲ្យ​ជាប់​។
ជំ​ហាន​ទី​១០​ គឺ​ការ​អាន​សំ​នួរ​ពេល​​ប្រលង​​ដោយ​ការ​ប្រុង​ប្រ​យ័ត្ន​បំ​ផុត​៖ ពេល​ខ្លះ​ សំ​នួរ​មួយ​ចំ​នួន​ហាក់​ដូច​ជា​សួរ​ចង់​ដឹង​ពី​នេះ​ តែ​តាម​ពិត​ទៅ​វា​ចង់​ដឹង​ពី​​អ្វី​មួយ​ផ្សេង​​ទៀត​ទៅ​វិញ​។ បើ​អ្នក​អាន​សំនួរ​ដោយ​យក​ចិត្ត​ទុក​ដាក់​ អ្នក​នឹង​ដឹង​ប្រាកដ​ថា​សំ​នួរ​នោះ​សួរ​ពី​អ្វី​។ អ្នកត្រូវ​ប្រាកដ​ថា​អ្នកអាន​​​ប្រ​យោគ​ឲ្យ​បាន​គ្រប់​​ជ្រុង​ជ្រោយ​ ជៀស​វាង​ការ​ខ្វះ​ចន្លោះ​កន្លែង​ណា​ មួយ​។ បើ​អ្នក​មាន​ការ​ខក​ខាន​មិន​បាន​អាន​​នូវ​ពាក្យ​គន្លឹះ​ក្នុង​សំ​នួរ​នោះ​ ចម្លើយ​របស់​អ្នក​​នឹង​ខុស​ជា​មិន​ខាន​។ លើស​ពី​នេះ​ទៅ​ទៀត​បើ​​មាន​សំ​នួរ​ជ្រើស​រើស​ហើយ​អ្នក​មិន​ដឹង​ចម្លើយ​ពិត​ ប្រា​កដ​នោះ​ អ្នក​ត្រូវ​ធ្វើ​ការ​ទាយ​ដោយ​យក​ចម្លើយ​ណា​ដែល​អ្នក​គិត​ថា​ត្រឹម​ត្រូវ​។​
ជំ​ហាន​ទាំ​ង​១០​ខាង​លើ​គឺ​ជា​ជំ​ហាន​ងាយ​ៗ​​​ដើម្បី​ក្លាយ​ជា​សិស្ស​ជោគ​ជ័យ​នៅ​អនុ​វិទ្យា​ ល័យ​។ បើ​អ្នក​អនុវត្តន៍​តាម​វា​ ខ្ញុំ​ធានា​ថា​អ្នក​និង​អាច​សម្រេច​បាន​នូវ​អ្វី​ដែល​អ្នក​ចង់​បាន​។ អ្នក​ត្រូវ​ចាំ​ទៀត​ថា​ការ​អប់​រំ​គឺ​សំ​ខាន់​បំ​ផុត​និង​ជា​ទ្រព្យ​ សម្បតិ្ត​ដ៏​មហិ​មា​សំរាប់​ជី​វិត​របស់​គ្រប់​រូប​៕
ប្រភពព័ត៌មាន ៖ សៀវភៅគោលការណ៏ដើម្បីជោគជ័យ

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge