ស្បែក​ចេញ​ជាតិ​ប្រេង​ច្រើន​មែន​ទេ អាហារ​ទាំង​នេះ​​​ជួយ​បង្ការ​បាន​

Posted by : 10639 | 04-Sep-2019

កាលពី​ថ្ងៃមុន ខ្ញុំ​បាន​បង្ហាញ​រួច​ហើយ​នូវ​អាហារ​ដែល​អ្នក​គួរតែ​ចៀសវាង​បើសិន​ដឹង​ស្បែក​ចេញ​ជាតិ​ប្រេង​ច្រើន​ហើយ ប៉ុន្តែ​ថ្ងៃនេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​អាហារ​ដែល​អាច​ជួយ​បង្ការ​ស្បែក​កុំ​ឲ្យ​ចេញ​ជាតិ​ប្រេង​ច្រើន​វិញ​ម្តង​។

 

១-អាហារ​ធ្វើ​ពី​ទឹកដោះគោ ៖ ទឹកដោះគោ​ដែល​ម្តាយ​អ្នក​បង្ខំ​ឲ្យ​ញ៉ាំ​កាលពី​នៅ​ក្មេង​ប្រហែលជា​មាន​គ្រោះថ្នាក់​ដល់​សុខភាព​ស្បែក​បាន ហើយ​អ្វី​ដែល​កើត​មាន​បញ្ហា​នោះ​គឺ​អាច​ជំរុញ​ឲ្យ​ស្បែក​ចេញ​ជាតិ​ប្រេង​កាន់តែ​ខ្លាំង​ផង​។ ថ្វីបើ​ឥទ្ធិពល​នៃ​ផលិតផល​ធ​ញ​វើ​ពី​ទឹកដោះគោ​អាច​ផលិត​ជា​ជាតិ​ប្រេង​លើ​ស្បែក​មិន​បង្ក​អ្វី​ប៉ះពាល់​ក៏​ដោយ តែ​វា​អាច​ជំរុញ​ដល់​ភាព​ចាស់ និង​កើត​មុន​កាន់តែ​ខ្លាំង​ផង​។ បើសិនជា​អ្នក​ចង់បាន​ជាតិ​កាលស្យូម​ច្រើន អ្នក​គួរតែ​ស្វែងរក​ផលិតផល​ណា​ផ្សេង​វិញ​ដូច​ជា តៅហ៊ូ និង​បន្លែ​ពណ៌​បៃតង​ជាដើម​។

២-សាច់​ជាប់​ខ្លាញ់ ៖ សាច់​ជាប់​ខ្លាញ់​ដូច​ជា សាច់​គោ និង​សាច់ក្រក​គឺ​ផ្ទុក​ទៅ​ដោយ​ខ្លាញ់ Saturated Fat យ៉ាងច្រើន ដែល​ខ្លាញ់​ប្រភេទ​នេះ​មាន​ជាប់​ទាក់ទង​នឹង​ជំងឺ​បេះដូង ធាត់​ជ្រុល និង​ការ​រលាក​។ ដូច្នេះ​ចូរ​ជ្រើសរើស​អាហារ​ផ្សេង​ពី​នេះ​វិញ ជា​ពិសេស​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប ដោយ​ចម្អិន​ជា​ការ​ស្ងោ ឬ​អាំង​វិញ​។

៣-អាហារ​សម្រន់​មាន​ជាតិ​ប្រៃ​ច្រើន ៖ របប​អាហារ​សម្បូរ​ជាតិ​សូ​ដ្យូ​ម​អាច​បំផ្លាញ​សុខភាព​ស្បែក​បាន ដោយសារ​តែ​វា​បង្កើន​ការ​រលាក​ក្នុង​ខ្លួន​។ អាហារ​សម្រន់​មាន​ជាតិ​ប្រៃ​ច្រើន​ដូច​ជា ដំឡូង​ចំណិត​ចៀន ដំឡូង​កំប៉ុង​ស្រួយ និង​នំ​ស្រួយ​ៗ ច្រើន​តែ​ផ្ទុក​ទៅ​ដោយ​ខ្លាញ់​បង្ក​រលាក​ឈ្មោះ​ថា Trans-fat ដែល​ខ្លាញ់​នេះ​អាច​បង្ក​ជា​ការ​ចេញ​ជាតិ​ប្រេង​លើ​ស្បែក​កាន់តែ​ខ្លាំង​។

៤-អាហារ​ផ្អែម​ៗ ៖ អាហារ​ផ្ងែ​ម​ៗ​ច្រើន​តែ​ផ្ទុក​ទៅ​ដោយ​កម្រិត​ជាតិ​ស្ករ​ខ្ពស់ ហើយ​ក៏​មិន​រក្សា​សុខ​ភាព​ស្បែក​បាន​ល្អ​ដែរ​។ របប​អាហារ​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជួយ​សម្អាត​ដល់​ស្បែក​មាន​ដូច​ជា បន្លែ ផ្លែ​ឈើ និង​ជាតិ​សរសៃ អាច​ប្រើ​ដើម្បី​កាត់​បន្ថយ​ការ​កើត​មុន​បាន​ច្រើន​បំផុត​។ ដូច្នេះ​បើ​សិនជា​អ្នក​ចង់​បង្ការ​កុំ​ឲ្យ​ស្បែក​ចេញ​ជាតិ​ប្រេង​កាន់តែ​ច្រើន ចូរ​ជ្រើសរើស​អាហារ​ផ្អែម​ជា​ផ្លែ​ឈើ​ជំនួស​វិញ៕

ប្រភពៈ កោះសន្តិភាព

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge