ចំណុច​ខ្លឹម​ទាំង ៧ សូម​កុំ​រំលង​តេស្ត​ បើ​អ្នក​ចង់​ទិញ​ iPhone មួយ​ទឹកប្រើ

Posted by : 111770 | 19-May-2020

មនុស្ស​តិច​ណាស់​ដែល​គិត​ថា​នឹង​ទិញ​ទូរស័ព្ទ​ iPhone បើក​ពី​ប្រអប់​ថ្មីៗ​មក​ប្រើ ក្រៅ​ពី​នោះ​អ្នក​ផ្សេង​ទៀត​តែង​រមែង​ទិញ​របស់​មួយ​ទឹក​ (Second Hand) ព្រោះ​វា​មាន​តម្លៃ​ធូរ​ថ្លៃ ទៀត​សោត​បើ​ចង់​លក់​ចេញ​ប្ដូរ​ស៊េរី​គឺ​មិន​សូវ​ខាត​ច្រើន​។ ម្ល៉ោះ​ហើយ​ Sabay សូម​ចែក​រំលែក​នូវ​បទពិសោធន៍​នៃ​ការ​ធ្វើ​តេស្ត​ទូរស័ព្ទ​ iPhone មួយ​ទឹក​ទាំង ៧ ចំណុច​ដែល​អ្នក​មិន​គួរ​រំលង​ មុន​នឹង​សម្រេច​ទិញ​ iPhone ណា​មួយ។

- ពិត​ណាស់​របស់​មួយ​ទឹមិន​ស្អាត​ដូច​ថ្មី​នោះ​ទេ ប៉ុន្តែ​យើង​អ្នក​ប្រើ​ក៏​មិន​ចង់​បាន​របស់​ដែល​​មិន​ល្អ​ពេក​នោះ​ដែរ បែប​នេះ​អ្នក​គួរ​ត្រួត​ពិនិត្យ​ឱ្យ​បាន​ដិតដល់​នូវ​សំបក​តួ​ម៉ាស៊ីន​ទាំង​មុខ​ក្រោយ ហើយ​គែម​ព័ទ្ធ​ជុំវិញ​ តើ​មាន​ស្នាម​ក្រឡិត​ច្រើន​ឫ​អត់?​ (ជា​ពិសេស​ iPhone ពណ៌​ខ្មៅ​ គឺ​ត្រូវ​ពិនិត្យ​ឱ្យ​បាន​ដិតដល់​មែន​ទែន)​។​

- ផ្នែក​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ​នៃ​ iPhone គឺ​អេក្រង់​។​ ឧបមា​ថា​បើ​ទូរស័ព្ទ​មួយ​តឹក​ដែល​អ្នក​បម្រុង​ទិញ​នោះ​ជាប់​កញ្ចក់​ការពារ (Screen Protector)​ អ្នក​គួរ​សូម​បក​មើល​ឱ្យ​អស់​ចិត្ត​ តើ​វា​មាន​ស្នាម​ជាំ​ឫ​ឆ្កូត​ខ្លាំង​កម្រិត​ណា? ជា​ពិសេស​ត្រូវ​ចេះ​ពិនិត្យ​មើល​ Touch ចូល​ត្រង់​កម្មវិធី Message និង​ Call ធ្វើ​ការ​វាយ​បញ្ចូល​អក្សរ​និង​លេខ​គ្រប់​តួ​ តើ​វា​ដំណើរការ​ល្អ​ឫ​ខុស​ប្រក្រតី​ត្រង់​បែប​ណា​?

- ចំណុច​នេះ​នរណា​ក៏​ត្រូវ​ការ​ដែរ ព្រោះ​ការ​ថត​រូប​សុទ្ធ​សឹង​ជា​ចំណូល​ចិត្ត​របស់​មនុស្ស​ម្នាក់ៗ​។​ សូម​ចូល​មើល​កម្មវិធី Camera ហើយ​តេស្ត​មើល​ទាំង​កាមេរ៉ា​មុខ​និង​ក្រោយ ថត​ទៅ​មាន​លក្ខណៈ​ព្រាល​ឫ​អត់?​ អ្វី​ដែល​កាន់​តែ​ចាំ​បាច់​ កុំ​ភ្លេច​ពិនិត្យ​មើល​កញ្ចក់​កាមេរ៉ា​ក្រោយ ជួន​កាល​កាមេរ៉ា​ខ្លះ​មាន​ភាព​បែក​ប្រេះស្រាំ​ រហូត​ត្រូវ​តម្រូវ​ឱ្យ​យើង​ទាមទារ​ប្ដូរ​គ្រាប់​កាមេរ៉ា​ថ្មី​។

- ក្រៅ​ពី​នោះ​អ្វី​ដែល​ចាំ​បាច់​ពិនិត្យ​បន្ថែម​ទៀត គឺ​ Speaker បញ្ចេញ​សម្លេង​, Mic ស្រូប​សម្លេង​ និង​រន្ធ​ដោត​កាស​ជា​ដើម​។​ គួរ​បើក​ចម្រៀង​ស្តាប់​ ហើយ​បើក​សម្លេង​ឱ្យ​អស់ តើ​វា​មាន​លឺ​បែក​ឫ​ក៏​អត់?​ បើ​អាច​សូម​ធ្វើ​ការ​ខល​ចេញ​ចូល​ជាមួយ​អ្នក​ដទៃ​ ដែល​នៅ​ឆ្ងាយ​ពី​យើង ហើយ​សាកល្បង​សួរ​ឆ្លើយ​ឆ្លង​ជាមួយ​គេ​ថា​លឺ​ច្បាស់​កម្រិត​ណា? (គាប់​ជួន​ពេល​នោះ អ្នក​ក៏​អាច​ពិនិត្យ​ Sensor ងងឹត​ពេល​កំពុង​ខល​បាន​ ដោយ​ពេល​ដាក់​ទូរស័ព្ទ​នៅ​ជិត​ត្រចៀក​ តើ​វា​ងងឹត​ឫ​អត់?)

- អ្នក​អាច​បើក​បង្ហាញ​ភាគរយ​ថ្ម ហើយ​អង្គុយ​ចុច​លេង​មួយ​ភ្លែត តើ​វា​ស្រក​ថ្ម​លឿន​ឫ​អត់?​ បើ​ចង់​ដឹង​រហ័ស​អ្នក​អាច​សាកល្បង​ចុច​ចូល​កាមេរ៉ា ហើយ​ថត​រូប​ឱ្យ​ច្រើន​សន្លឹក​ជាប់​គ្នា​ ជាមួយ​ការ​បើក​ Flash LED បើ​កំពុង​ថត​សុខៗ​វា​រលត់​នោះ​គឺ​ខូច​ថ្ម​ហើយ​។

- សម្រាប់​ iPhone មាន​ប៊ូតុង ៣ ផ្នែក​រួម​មាន Lock Screen, Home និង​ Volume Up/Down ដោយ​ប៊ូតុង​ទាំង ៣ នេះ អ្នក​ត្រូវ​ចុច​ទាំង​អស់ តើ​វា​ចុច​ស្រួល​ទេ​? មាន​ខូច​ឫ​ស្អិត​បែប​ណា​ទេ? សូម​ពិនិត្យ​ឱ្យ​ដិត​ដល់​។

បើ​ទូរស័ព្ទ​ iPhone ជាប់​ iCloud តម្លៃ​ដោះ​បច្ចុប្បន្ន​គឺ​មិន​ក្រោម ៥០ ដុល្លារ​ឡើយ។ កាល​ពី​មុន​អ្នក​អាច​ឆែក​បាន​តាម​គេហទំព័រ​របស់​ Apple ផ្ទាល់ ប៉ុន្តែ​ពេល​នេះ​គឺ​មិន​អាច​ទៀត​ឡើយ ដើម្បី​កុំ​ឱ្យ​សៅហ្មង​ចិត្ត​ច្រើន​ អ្នក​គ្រាន់​តែ​ធ្វើ​ការ​ Erase All Content and Settings នៅ​ក្នុង​កម្មវិធី​ Settings ជា​កា​ស្រេច​ បើ​វា​ជាប់​ iCloud នោះ​អ្នក​មិន​អាច​ធ្វើ​ការ Activate ចូល​មក​ក្នុង​ Home Screen បាន​ឡើយ​។

សរុប​មក​វិញ​សម្រាប់​ការ​រ៉ាយរ៉ាប់​ខាង​លើ​នេះ វា​មិន​ជា​បាន​ក្បោះក្បាយ​គ្រប់​ផ្នែក​នៃ​ការ​តេស្ត​ទាំង​អស់​នោះ​ទេ គ្រាន់​ថា​បើ​និយាយ​ពី​ចំណុច​ខ្លឹម​និង​គ្រឿង​នៃ​ទូរស័ព្ទ​ iPhoneដែល​មាន​តម្លៃ​ជួសជុល​ថ្លៃ គឺ​មិន​អាច​រំលង​ចំណុច​ខាង​លើ​បាន​ឡើយ​៕ ​

ប្រពភ: Sabay news Tech

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge