ថ្លើម​សត្វ​ជា​អាហារ​សំបូរ​អង់​ហ្ស៊ី​ម​មាន​ប្រយោជន៍

Posted by : 10639 | 08-Jan-2019

យើង​តែង​ស្តាប់ឮ​តៗ​គ្នា​ថា ថ្លើម​សត្វ​ជា​អាហារ​មិនល្អ​សម្រាប់​សុខភាព ព្រោះ​វា​ផ្ទុក​កូ​ឡេ​ស្តេ​រ៉ូ​ល​ច្រើន​, សម្បូរ​វីរុស​បង្ក​ជំងឺ​ជាពិសេស​ក្មេង និង​មនុស្ស​ចាស់ មិនគួរ​បរិភោគ​ឡើយ ។ នេះ​ជា​ទស្សនៈ​ខុសឆ្គង​មួយ ។​

​តាម​ពួក​វេជ្ជបណ្ឌិត​ផ្នែក​ជីវជាតិ បាន​អះអាងថា ថ្លើម ជា​អាហារ​ល្អ​មួយ និង​ស្អាត​បំផុត​ក្នុងចំណោម​គ្រឿងក្នុង​សត្វ ។ ក្នុង​ថ្លើម​មាន​គ្រប់​ទាំងអស់​នូវ សមាសធាតុ​ដូចជា​ប្រូតេអ៊ីន​, វីតាមីន A (​ច្រើនជាង​ក្នុង​សាច់​, ត្រី​, ស៊ុត​, ទឹកដោះគោ​), ជាតិ​ដែក និង​ក្រុម​វីតាមីន​ជាច្រើន​ទៀត ។​

​ក្នុង​ថ្លើម​មាន​អង់​ហ្ស៊ី​ម​យ៉ាងច្រើន​៖ អង់​ហ្ស៊ី​ម​រំលាយ​អាហារ​, អង់​ហ្ស៊ី​ម​កម្ចាត់​ជាតិពុល​, ពិសេស​ជាង​នេះ គឺ​ពុំមាន​គ្រឿងក្នុង​ណា​មាន​អង់​ហ្ស៊ី​ម​មាន​ប្រយោជន៍​ច្រើន​ដូចជា​ថ្លើម ។ អាស្រ័យហេតុនេះ ពេល​សារ​ជាតិពុល​ណា​ចូល​ថ្លើម នោះ​ថ្លើម​គឺជា​កន្លែង​កម្ចាត់​ជាតិពុល​ចេញ​ក្រៅ ។ ថ្លើម​ជា​ផ្នែក​បំប្លែង និង​កម្ចាត់​ជាតិពុល​ក្នុង​សរីរាង្គ ។​

​តាម​វេជ្ជបណ្ឌិត​ជីវជាតិ គួរ​ឲ្យ​ក្មេង​តូចៗ​បរិភោគ​ថ្លើម​តិច​បំផុត ២ ដង ក្នុង​១​សប្តាហ៍ ដើម្បី​បង្កើន​បរិមាណ​វីតាមីន A ឲ្យ​ក្មេង​ខ្ពស់​លឿន​, និង​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ ។​

​មនុស្ស​ធំ​ក៏​ដូច្នេះ​ដែរ ប្រសិន​បរិភោគ​ថ្លើម​បាន​នោះ​ល្អ​បំផុត គឺ​នឹង​បំពេញបាន​បរិមាណ​សារជាតិ​ជីវជាតិ​មួយ​ដ៏​ខ្ពស់​, ១​សប្តាហ៍ គួរ​បរិមាណ​តិច​បំផុត​ម្តង ។

​តាម​អ្នកជំនាញការ​ជីវជាតិ ត្រូវ​ចម្អិន​ថ្លើម​ឲ្យ​ឆ្អិន​ល្អ មុនពេល​បរិភោគ ព្រោះ​ថ្លើម​ក៏​ផ្ទុក​ពន្លក​ជំងឺ ប្រសិន​កែច្នៃ​មិន​ត្រឹមត្រូវ និង​ដាច់ខាត​មិនត្រូវ​ចម្អិន​ជាមួយ​សណ្តែកបណ្តុះ ៕


ប្រភពៈ រស្មីកម្ពុជា

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge