របៀបឆែកមើលអ្នកណាខ្លះ លួចប្រើប្រាស់កុំព្យូទ័ររបស់លោកអ្នក

Posted by : 10038 | 18-Aug-2017

ជាទូទៅ​រាល់​ការប្រើប្រាស់​កុំព្យូទ័រ លោកអ្នក​មិនបាន​ដឹងថា​អ្នកណាខ្លះ​លួច​ប្រើប្រាស់​កុំព្យូទ័ររបស់លោក​អ្នក​ឡើយ។ តើ​លោកអ្នក​ចង់ដឹងថា​មាន​អ្នកណាខ្លះ Log-onដើម្បី​ប្រើ ប្រាស់​ម៉ាស៊ីនកុំព្យូទ័រ​របស់លោក​អ្នក​ដែរ ឬទេ? បើ​ចង់ដឹង​នោះ​Windows Professional Editions អាចជួយ លោកអ្នក​បាន ព្រោះ​ប្រព័ន្ធ​ដំណើរការ​មួយ​នេះ គឺមាន​ភ្ជាប់​មុខងារ Logon Auditing មកជា​មួយដើម្បី​ឲ្យ Windows ដឹងថា​មាន User Account ណាខ្លះ​ដែល​បាន Log-in។ ម្យ៉ាងទៀត​មិន​ថាLocal Login ឬ Network Login ឡើយ​គឺ​លោកអ្នក​អាច​ដឹង​យ៉ាងច្បាស់​តាមរយៈ User Account និង​ពេលវេលា​ដែល​បានកំណត់​ឲ្យ​នៅពេល User នោះបាន Log Off ចេញ​វិញ ។ ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​ក្នុងការ​បង្ហាញ​ពី​របៀប​ដើម្បី​ដឹងថា​មាន​នរណាម្នាក់​បានLog-in ក្នុង​កុំព្យូទ័រ​របស់លោក​អ្នក ។ ការបើក​ដំណើរការ Logon Auditing :
១. ជាបឋម លោកអ្នក​ត្រូវ​បើក Local group policy editor ដោយ​ចុច​ចង្កឹះ Windows ហើយ​វាយ​បញ្ចូល​នូវ​ពាក្យ gpedit.msc ទៅក្នុង​មឺ​​នុយ Start បន្ទាប់មក​ចុច​ចង្កឹះ Enter(លោកអ្នក​អាច Enable Logon Event Audting បាន​លើ Domain Controller ប្រសិនបើ អ្នក​គឺជា Administer Network ជាមួយនឹង Centralize Login) ។២. បន្ទាប់មក លោកអ្នក​ចាំបាច់​ត្រូវ​ចូលទៅ​កាន់​ទីតាំង​ដូច​បានបង្ហាញ Local Computer Policy> Computer Configuration> Windows Settings> Security Settings> Local Policies> Audit Policy ។ ៣. ក្រោយពី​លោកអ្នក​បាន​ចូល​តាម​ទីតាំង​ខាងលើ​រួចហើយ សូម​ចុច​កណ្តុរ​ពីរដង​លើ​ពាក្យ Audit logon event ដែល​ស្ថិតនៅ​ផ្នែក​ខាងស្តាំ​នៃ​ផ្ទាំង Local Group Policy Editor ដើម្បី​ចូលទៅកាន់ Adjust Option ជា​បន្ត។ ដោយឡែក​នៅក្នុង​ផ្ទាំង Properties ត្រង់ Success និង Failure លោកអ្នក​ត្រូវដាក់​ធី​កលើ​មុខងារ​ទាំងពីរ​នេះ​ដើម្បី​អាច​ចូលទៅ​កាន់ Successful Logon ឬ Faile Login បាន។ ការប្រើប្រាស់​ទៅលើ​មុខងារ Viewing Logon Events : បន្ទាប់ពី​លោកអ្នក​បាន​បើក​ដំណើរការ Setting មួយចំនួន​ខាងលើ​ហើយ ពេលនោះ​ប្រព័ន្ធដំណើរការ​នឹង​ចាប់ផ្តើម​ចូលទៅ​កាន់ Logon Event ដែល​វា​បាន​បញ្ចូល​ទាំង Username និងTime ទៅ ក្នុង System Security Log ។ ហើយ​ដើម្បី​បង្ហាញ​រាល់ Events ទាំងនោះ​លោកអ្នកចុច​ទៅកាន់​កម្មវិធី Event Viewer ដោយ​ចុច ចង្កឹះ​Windows និង​វាយ​ពាក្យ Event Viewer ចូលក្នុង​ប្រអប់ Search រួច​សឹម​ចុច​ចង្កឹះ Enter ដើម្បី​បើក​ដំណើរការ​វា ។ លុះ​បាន​បើក​ដំណើរការ​កម្មវិធី​នេះ​រួចហើយ លោកអ្នក​ត្រូវ​ចូល ទៅកាន់ Windows Log>Security category in event viewer ភ្លាមនោះ​នឹង​បានឃើញ​Events ជាច្រើន​បង្ហាញ​ឡើងមក ប៉ុន្តែ​ត្រង់នេះ​លោកអ្នក​ចាំបាច់​ត្រូវ​ស្វែងរក​នូវ Event មួយ​ដែល មាន ID= 4624 គឺ ID នេះសម្រាប់​បញ្ជាក់ថា Successful Login event ។ លោកអ្នក​អាច​មើល​នូវ​រាល់​ព័ត៌មាន​បន្ថែម​លើ Event ទាំងនោះ កាលបើ​មាន User Accuont ណា​ម្នា​ក់បាន​លួច​ចូល​ទៅ​ប្រើប្រាស់​ម៉ា​ស៊ី​ន​កុំព្យូទ័រ​របស់លោក​អ្នក។ បន្ទាប់មកទៀត សូមចុច​លើ Event ហើយ Scroll ចុះក្រោម​បន្តិច​នោះ​លោក​អ្នកនឹង​បានឃើញ​បញ្ជី​នៃ Event ស្ថិតនៅ​ខាងក្រោម។ គួរបញ្ជាក់​ផងដែរ​ថាបើ Security Log មាន​លក្ខណៈ​ពង្រាយ​ច្រើន​លោកអ្នកពិបាក​មើល​សូម​ចុច​លើ Filter Current Log Option ក្នុង Sidebar ដែលមាន Event ID=4624 ពេលនោះ Event Viewer នឹង​បង្ហាញ​តែ Logon Event ប៉ុណ្ណោះ៕
ប្រភព៖ isophal.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge