ទម្លាប់​ដែល​ផ្តល់ហានិភ័យ​ដល់​ភ្នែក​អ្នក​

Posted by : 10639 | 29-Nov-2019

អ្នក​អាច​កំពុងតែ​ផ្តល់​គ្រោះថ្នាក់ ដល់​ភ្នែក​របស់​ខ្លួនឯងបាន ជាមួយនឹង​ទម្លាប់​មួយចំនួន ដែល​អ្នកធ្វើ​រាល់ថ្ងៃ ដោយ​មិនដឹង​ខ្លួន​។ ប៉ុន្តែ មិនបាច់​បារម្ភ​ទេ ព្រោះ​អ្នក​អាច​នឹង​កែប្រែ វា​បាន​។ ទម្លាប់​ទាំងនោះ​មានដូចជា ៖

​គេង​ទាំង​ពាក់​ឡេ​ន​
​ពេលខ្លះ នៅពេល​អ្នកមាន​អារម្មណ៍​ខ្ជិល​ខ្លាំង អ្នក​ប្រហែលជា​គិតថា វា​មិន​អី​នោះទេ ក្នុងការ​គេង​ទាំង​ពាក់​ឡេ​ន​ជាប់​ភ្នែក​អ​ញ្ជឹ​ង​។ សូមកុំ​ធ្វើបែបនេះ​ឲ្យ​សោះ​។ ការពា​ក់ឡេ​ន នឹង​កាត់បន្ថយ​ការផ្គត់ផ្គង់ អុកស៊ីសែន​ទៅ​កញ្ចក់ភ្នែក ជីវជាតិ និង​ជាតិ​រំអិល​ដែល​វា ត្រូវការ​។ វា​នឹងធ្វើ​ឲ្យ​ភ្នែក​អ្នក ទៅជា​ស្ងួត និង​ឡើង​ក្រហម​នៅ​ព្រឹក​ឡើង​។

​មើល​កុំព្យូទ័រ​នៅ​ចម្ងាយ​ជិត​ពេក​
ការធ្វើការ​ជាមួយ​កុំព្យូទ័រ​រាល់ថ្ងៃ អាចធ្វើ​ឲ្យ​ភ្នែក​អស់កម្លាំង និង​ស្ងួត​បាន​។ ដូច្នេះ ចូរ​ប្រាកដថា អ្នក​បានដាក់​កុំព្យូទ័រ ឆ្ងាយ​ពី​ភ្នែក​ពី ៣៨ ទៅ ៥០ សង់ទីម៉ែត្រ​ពី​ភ្នែក​។ អ្នក​ក៏​គួរតែ​ទុកពេល​ឲ្យ​ភ្នែក​សម្រាក ជា​រៀងរាល់ ២០ នាទី ផងដែរ​។

​ញី​ភ្នែក​
កា​រញី​ភ្នែក ដែល​កំពុងតែ​រមាស់ ហាក់ដូចជា​រឿង​ត្រូវធ្វើ​ណាស់ ប៉ុន្តែ តាមពិត វា​គ្រាន់ តែ​ធ្វើ​ឲ្យ​ភ្នែក​ទៅ រលាក​លើស​ដើម​ប៉ុណ្ណោះ​។ អ្នក​ក៏​អាច​ចម្លង​មេរោគ​ទៅក្នុង​ភ្នែក​បាន ដែរ​។ បើសិន​ជាមាន​កំទិចកំទី ធ្វើ​ឲ្យ​រមាស់ ការ​ព្រិច​ភ្នែក ជាមួយនឹង​ទឹក​ត្រជាក់​ក៏​អាច បាត់ទៅ​វិញ​ដែរ​។

​មិន​ពាក់​វ៉ែនតា​ខ្មៅ​
ការធ្វើ​បែបនេះ វា​ដូចគ្នា​នឹង​ការការពារ​ស្បែក​ដែរ អ្នកត្រូវការ​ការពារ​ភ្នែក ពី​កាំរស្មី​យូ​វី របស់​ព្រះអាទិត្យ​។ ការប៉ះពាល់​នឹង​កាំរស្មី​ពន្លឺព្រះអាទិត្យ​យូរពេក អាចធ្វើ​ឲ្យ​កើតជា ជំងឺ​ភ្នែក Macular Degeneration និង​ខូច​បាត​ភ្នែក​បាន​។ ដូច្នេះ ត្រូវការ​ពាក់​វ៉ែន​តាខ្មៅ ជានិច្ច នៅពេល​អ្នក​ចេញទៅ​ក្រៅ​។​

​មិនបាន​លាង​សម្អាត​ច្រាស​លាប​ភ្នែក​
ចូរ​ប្រាកដថា អ្នក​បាន​លាង​សម្អាត​ច្រាស​លាប​ភ្នែក យ៉ាងហោចណាស់​ម្តង​ក្នុង​មួយខែ​។ ការដែល​មិនបាន​លាង​សម្អាត វា​នឹង​បង្ក​មេរោគ​កាន់តែច្រើន​ដែល​អាច​នាំ​ឲ្យ​មានការ បង្ក​រោគ និង​រលាក​ភ្នែក​បាន​៕


ប្រភពៈ រស្មីកម្ពុជា

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge