ទទួលទានអាហារ៥មុខនេះជួយទប់ទល់នឹងជំងឺវង្វេងស្មារតី

Posted by : 112220 | 14-Sep-2020

ប្រសិន​បើ​អ្នក​កំពុង​តែ​មាន​បញ្ហា​ភ្លេច​ភ្លាំង​ច្រើន សូម​អ្នក​ទទួល​ទាន​ប្រភេទ​អាហារ​ទាំង ៥ មុខ​នេះ។ បន្ទាប់​ពី​អ្នក​ទទួល​ទាន​អាហារ
​អស់​ទាំង​នេះ វា​នឹង​​ជួយ​កាត់​បន្ថយ​ជំងឺ​វង្វេង​វង្វាន់​បាន​មួយ​កម្រិត។ អាហារ ៥ មុខ​នោះ​រួម​មាន៖

១. ផ្លែ​ប៊ឺរី

ផ្លែឈើ​ប្រភេទ​នេះ​គឺ​សំបូរ​ទៅ​ដោយ​ជាតិ flavonoids ដែល​មាន​អត្ថ​ប្រយោជន៍​សម្រាប់​ខួរ​ក្បាល។ អំ​ឡុង​ពេល​ការ​សិក្សា​រយៈ​ពេល
២០ ឆ្នាំ មាន​មនុស្ស​រាប់​ពាន់​អ្នក​បាន​ទទួល​ទាន​ផ្លែ​ឈើ​ផ្សេងៗ​គ្នា អ្នក​ស្រាវ​ជ្រាវ​បាន​ឲ្យ​ដឹង​ថា​អ្នក​ទទួល​ទាន​ផ្លែប៊ឺរី​មាន​កម្រិត​នៃ​ការ
​ភ្លេច​ទាប​ជាង​មនុស្ស​ធម្មតា។

២. បន្លែ​បៃតង

បន្លែ​គឺ​ល្អ​សម្រាប់​សុខ​ភាព​របស់​អ្នក​គ្រប់​ផ្នែក ពិសេស​គឺ​សុខ​ភាព​ខួរ​ក្បាល ពី​ព្រោះ​វា​សំបូរ​ទៅ​ដោយ​សារ​ធាតុ​ចិញ្ចឹម​ដូច​ជាអា​ស៊ីដ
folate, flavonoids, វី​តា​មីន E និង carotenoids។ ស្លឹក​បន្លែ​បៃ​តង​ដូច​ជា​ ស្ពៃ​ខ្មៅ​ ស្ពៃ collards ​សា​ឡាត់ ​និង​ខាត់​ណាគឺ​ជា​ជំ
រើស​ល្អ​បំ​ផុត​ ព្រោះ​វា​ជួយ​កាត់​បន្ថយ​អត្រា​នៃ​ភាព​ចាស់​នៃ​ខួរ​ក្បាល។

៣. ទទួលទាន​សណ្ដែក​ដី

សណ្តែក​ដីគឺ​សំ​បូរទៅ​ដោយ​វីតាមីន E ដែល​ជួយ​ធ្វើឲ្យ​ខួរ​ក្បាល​មាន​ដំណើរ​ការ​ល្អ។ នៅ​ក្នុង​សណ្ដែក​ដី​មាន​សារ​ធាតុ​ខ្លាញ់​ល្អ ហ្វៃ​ប៊ឺរ
និង​សារ​ធាតុ​ប្រ​ឆាំង​អុក​ស៊ីត​កម្ម ដែល​វា​ជួយ​សុខ​ភាព​របស់​អ្នក​ជា​ច្រើន។

៤. ប្រើ​ប្រេង​អូលីវ​ទាំង​ការ​ចម្អិន​និង​ទទួល​ទាន​ឆៅ

វេជ្ជ​បណ្ឌិត​បាន​ផ្តល់​ដំ​បូន្មាន​ថា ប្រសិន​បើ​អ្នក​ទទួល​ទាន​ប្រេង​អូលីវ​នៅក្នុងរ​បប​អាហារ​ប្រចាំ​ថ្ងៃ​នោះ​វា​នឹង​ជួយ​ការ​ពារ​ខួរក្បាល​អ្នក​ពី
​ជំងឺ​វង្វេង​វង្វាន់។

៥. ទទួល​ទាន​ត្រី​ឲ្យ​បាន​ម្តង​យ៉ាង​តិច​ក្នុង​មួយ​សប្តាហ៍

ការ​សិក្សា​បាន​បង្ហាញ​ថា ចំពោះ​អ្នក​មាន​អាយុ ៦៥ ឆ្នាំ​ឡើង​ទទួល​ទាន​ត្រី​មាន​ការច​ង​ចាំ​ល្អ​ជាង​អ្នក​ទទួល​ទាន​ត្រី​តិច។ នៅ​ក្នុង​ត្រី​គឺ​
សំបូរ​ជាតិ​ខ្លាញ់​ល្អ វីតា​មីន B6 និB12 ដែល​មាន​អត្ថ​ប្រ​យោជន៍​សម្រាប់​ខួរ​ក្បាល​របស់​អ្នក។​​

ប្រភព៖ kanha.sabay.com.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge