ទឹកសណ្តែក ជួយការពារថ្លើម ពីការកើនឡើងជាតិខ្លាញ់ដ៏គ្រោះថ្នាក់

Posted by : 10055 | 14-Sep-2018

ទឹកសណ្តែកមិនត្រឹមតែមានអត្ថប្រយោជន៍សម្រាប់អ្នកដែលមិនអាចពិសាទឹកដោះគោបានប៉ុណ្ណោះទេក្រុមអ្នកស្រាវជ្រាវបានរកឃើញថា វាក៏ ល្អសម្រាប់ថ្លើមផងដែរ។អ្នកស្រាវជ្រាវមួយក្រុមមក ពីសាកលវិទ្យាល័យ អែលីណ័យស៏(Universityof Illinois) បានរកឃើញ ថាសារជាតិ ប្រូតេអ៊ីន របស់សណ្តែកសៀងដែលមាននៅក្នុងតៅហ៊ូដែរនោះអាចកាត់បន្ថយការកើនឡើងជាតិខ្លាញ់ដ៏គ្រោះថ្នាក់នៅក្នុងថ្លើមបាន។គ្មានការ ប្រែប្រួលណាមួយត្រូវបានរកឃើញនៅក្នុងខ្លួនសត្វកណ្តុរស្គមនោះទេប៉ុន្តែកណ្តុរធាត់ដែលត្រូវបានដាក់ឲ្យស៊ីសណ្តែកសៀងបានបង្ហាញនូវការ កាត់បន្ថយចំនួន២០ភាគរយនៅក្នុងកំរិតនៃការកើនឡើងជាតិខ្លាញ់សរុបទាំងអស់នៅក្នុងថ្លើម។សារធាតុTriglycerides ជាប្រភេទខ្លាញ់មួយ ប្រភេទដែលធ្វើឲ្យប៉ះពាល់ដល់បេះដូងក៏ត្រូវបានកាត់បន្ថយក្នុងកំរិត២០ភាគរយ ផង ដែរ។ នេះមានន័យថាសណ្តែកសៀងអាចការពារ ប្រឆាំង នឹង“ជំងឺខ្លាញ់ក្នុងថ្លើម” ដែលជាអាការៈជំងឺមួយមានជាប់ពាក់ព័ន្ធនឹងការធាត់ហួសប្រមាណដែលអាចបណ្តាលឲ្យខូចថ្លើម។អ្នកដឹកនាំការសិក្សា គឺវេជ្ជបណ្ឌិតហុង ចេង មកពីសាកលវិទ្យាល័យអែលីណ័យស៏បាននិយាយថា“មនុស្សពេញវ័យអាមេរិកជិតមួយ ភាគបីបានកើតជំងឺខ្លាញ់ក្នុងថ្លើម ភាគច្រើននៃពួកគេគ្មានបង្ហាញរោគសញ្ញានោះទេ។ភាពធាត់ហួសប្រមាណគឺជាកត្តាហានិភ័យដ៏សំខាន់សម្រាប់អាការៈជំងឺនេះ ដែលអាច នាំទៅ ដល់ការខូចថ្លើម។នៅពេលជាតិខ្លាញ់កើនឡើងនៅក្នុងសរីរាង្គនោះវាគ្មានកន្លែងត្រូវ ដាក់ខ្លាញ់នោះទេ ដូចជាថ្លើមជាដើម។មុខងារដ៏ចម្បងនៃ សរីរាង្គមួយនេះអាចនឹងត្រូវបំផ្លាញយ៉ាងគ្រោះថ្នាក់”៕
ប្រភព fb

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge