ម្តាយ​មិន​បរិភោគ​សាច់​ត្រី​កូនប្រុស​ងាយ​កើត​មហារីក

Posted by : 10639 | 04-Jan-2019

ប្រសិន​ម្តាយ​បរិភោគ​ប្រូតេអ៊ីន តិចពេក​ក្នុងពេល​មានគភ៌ និង​ឱ្យ​កូនបៅ ហានិភ័យ​កើត មហារីក​ក្រពេញ​ប្រូ​ស្តា​ត នៅ​កូនប្រុស​អាច​កើន​ថែម​ប៉ុន្មាន​ដង ។​
​ ​
​ការស្រាវជ្រាវ​ថ្មី​របស់​ពួក​អ្នក វិទ្យាសាស្ត្រ​ប្រេ​ស៊ី​ល​បញ្ជាក់ថា ទម្លាប់​មិន​បរិភោគ សាច់​ត្រី និង​អាហារ​សម្បូរ ប្រូតេអ៊ីន​ផ្សេងៗ​របស់​ស្ត្រី​មួយចំនួន​អាច​ឥទ្ធិពល​ធំ ដល់​កូនប្រុស​របស់គេ ដល់​ទៅ ៧០ – ៨០ ឆ្នាំក្រោយ ។ នោះ គឺ​ហានិភ័យ​កើត មហារីក​ក្រពេញ ប្រូ​ស្តា​ត​នៅ​កូនប្រុស​អាច​កើនឡើង ច្រើនដង ។​
​ ​
ការស្រាវជ្រាវ​ទើបត្រូវ​បាន ប្រកាស​លើ​ទស្សនា​វ​ដ្តី​វិទ្យាសាស្ត្រ The Journal of Gerontoglogy: Series A ។​
​ ​
​ចំពោះ​បុរស​ធម្មតា​, មហារីក ក្រពេញ​ប្រូ​ស្តា​ត​ជា​ប្រភេទ​មហារីក គួរឱ្យខ្លាច​មាន​អត្រា កើត​ដល់​ទៅ ១/៨ បុរស ។ ចំពោះ​មាតា​បរិភោគ​ខ្វះ ប្រូតេអ៊ីន​ពេល​មានគភ៌​, ហានិភ័យ​នេះ កើន​ខ្ពស់​ឡើង​៣៣​ភាគរយ​ពេល​កូន ប្រុស​នោះ​អាយុ​បាន ៧០ ទៅ ៨០ ឆ្នាំ និង​កើន​ដល់ ៥០​ភាគរយ ប្រសិន​ម្តាយ របស់គេ​នៅតែ​បរិភោគ​ខ្វះ​ប្រូតេអ៊ីន ពេល​ឱ្យ​កូនបៅ ។​
​ ​
សាស្ត្រ​ចា​រ្យ Luis Justulin Junion អ្នកដឹកនាំ​ក្រុម​ស្រាវជ្រាវ​ឱ្យ ដឹងថាៈ “​ការប្រាស្រ័យ ជាមួយ​របប អាហារ​ខ្វះ​ប្រូតេអ៊ីន​ពី​ក្នុង​ពោះ​ម្តាយ​ធ្វើឱ្យ​ថមថយ​ការរីក ចម្រើន​របស់ ក្រពេញ​ប្រូ​ស្តា​ត​” ។​
​ ​
ពួក​អ្នកវិទ្យាសាស្ត្រ​ទូន្មាន​ស្ត្រី ក្នុងដំណាក់កាល​មានគភ៌ និង​ឱ្យ​កូនបៅ​គួរ​បរិភោគ​តិច បំផុត​១៧​ភាគរយ ៕

ប្រភពៈ រស្មីកម្ពុជា

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge