អត្តចរិកនៃ ឆ្នាំទាំង ១២

Posted by : 101782 | 18-May-2017

1/ឆ្នាំជូត៖ ជាមនុស្សដែលមានការគិតគូរប្រាកដប្រជា ស្រឡាញ់មិត្តភ័ក្តិ ពេលខ្លះជឿមិត្តភ័ក្តិជាគូស្នេហ៍ទៅទៀត ឆាប់ស្រឡាញ់ តែក៏ឆាប់ ជិនណាយ ប្រសិនបើផ្តោតសង្ឃឹមទៅលើអ្វីមួយច្រើនតែទទួលបានជោគជ័យគ្រាន់តែយូរនិងឆាប់តែប៉ុណ្ណោះ។ មានអត្តចរឹករឹងរូស និងចូល ចិត្តយកឈ្នះដទៃជានិច្ច ជាមនុស្សរឹងប៉ឹងឈរលើគោលការណ៍ខ្លួនឯងនិជឿជាក់លើខ្លួនឯងជានិច្ច។


2/ឆ្នាំឆ្លូវ៖ ជាមនុស្សដែលម៉ឺងម៉ាត់និងហ្មត់ចត់និងជាមេគ្រួសារដ៏ល្អម្នាក់ មានការព្យាយាម នឿយហត់ច្រើនក្នុងការងារ បើជាស្រ្តីវិញមាន គំនិតគិត គូរបានល្អិតល្អន់និងចេះទុកដាក់ចាត់ចែញទ្រព្យសម្បត្តិបានយ៉ាងល្អពិសេសពូកែរកស៊ី មានចិត្តស្មោះត្រង់ចំពោះមនុស្ស គ្រប់គ្នា និងចូលចិត្តធ្វើ បុណ្យធ្វើទាន។


3/ឆ្នាំខាល៖ ជាមនុស្សដែលមិនចូលចិត្តនិយាយច្រើនហើយកាច ឆេវឆាវ មានចរឹករឹងរូសបន្តិចតែគួរឱ្យស្រឡាញ់ បែងចែកបានច្បាស់លាស់ រវាង លទ្ធផលរួមនិងបុគ្គល ពិសេសចូលចិត្តធ្វើអ្វីៗដែលមានប្រយោជន៍ដល់សង្គម ពូកែឈឺឆ្អាលរឿងអ្នកដទៃ ស្រឡាញ់មិត្តភក្តិជាគូស្នេហ៍ ហើយចូលចិត្ត សេរីភាពនិងមានម្ចាស់ការលើខ្លួនឯង ឥឡូវនេះកំពុងតែមានភាពនឿយហត់បន្តិចទាំងផ្លូវកាយនិងចិត្ត។


4/ឆ្នាំថោះ៖​ ជាមនុស្សដែលមានជំនឿចិត្តខ្ពស់លើខ្លួនឯង ពេលខ្លះមានអារម្មណ៍តានតឹងដោយមិនដឹងខ្លួនព្រោះមានសម្ពាធខ្លះៗពីការងារនិងគ្រួសារ ហើយជាមនុស្សដៃទូលាយនិងមានចិត្តស្មោះត្រង់ចំពោះគូស្នេហ៍ពិសេសចូលចិត្តសម្លឹងមើលមើលមនុស្សក្បែរខ្លួនដោយខ្សែភ្នែកស្រទន់និងអារម្មណ៍ វិជ្ជមានជានិច្ច។

5/ឆ្នាំរោង៖ មានលក្ខណៈជាងអ្នកដឹកនាំស្រឡាញ់យុត្តិធម៌ ច្បាស់លាស់ក្នុងការងារ ស្រឡាញ់សេរីភាព ពូកែសន្សំសម្ចៃតែឧស្សាហ៍ជួបប្រទះ បញ្ហា ស្នេហា។ ចំពោះអ្នកមានស្នេហាវិញបើមិនបានរករឿងដៃគូរមួយដងមិនអស់ចិត្តទេ មានចរឹករួសរាយដាក់មនុស្សគ្រប់គ្នា តែរាងរិះបន្តិច។

6/ឆ្នាំម្សាញ់៖ ជាមនុស្សដែលជួបប្រទះនូវការលំបាក ត្រូវពឹងពាក់លើខ្លួនឯងតាំងពីតូចប៉ុន្តែនឹងសម្រេចបាននូវជោគជ័យ ដោយសារការគិត គូររបស់ ខ្លួនឯង ត្រូវខកបំណងក្នុងរឿងស្នេហាច្រើនលើកច្រើនសារ ប៉ុន្តែជាមនុស្សដែលមានសិល្បៈក្នុងការនិយាយស្តីបានពិរោះពិសារ។


7/ឆ្នាំមមី៖ ជាមនុស្សដែលមានការតស៊ូ តែងតែទទួលបាននូវការគាំទ្រពីមនុស្សជុំវិញខ្លួនហ៊ានប្រថុយប្រថានក្នុងការចំណាយដើមទុនរកស៊ី។ មានមិត្ត ភ័ក្តិច្រើនដែលចាំខ្នះខ្នែងជួយបណ្តុះបណ្តាលឱ្យមានគំនិតរកស៊ី និងមានង្នករាប់អានច្រើន។ ចូលចិត្តងរច្រើន ឧស្សាហ៍ឈ្លោះគ្នាជាមួយគូរស្នេហ៍ តែ មិនបានយូរឡើយក៏ត្រូវគ្នាវិញ និងមានចរឹករឹងរូសបន្តិច បើចង់បានអ្វីហើយត្រូវតែយកឱ្យបាន។


8/ឆ្នាំមមែ៖ ជាមនុស្សដែលតែងតែចាំជួយឈឺឆ្អាលអ្នកដទៃ និយាយស្តីពីរោះពិសារគួរជាទីរាប់អានរបស់មនុស្សទាំងផងទាំងពួង ពូដែរកប្រាក់ ប៉ុន្តែ ក៏សម្បូរអ្នកមកសុំជំនួយជាសាច់ប្រាក់ផងដែរ។ ជាមនុស្សដែលមិនសូវចេះនិយាយស្តី គិតតែរឿងមានប្រយោជន៍និងមិនសូវចូល ចិត្តនិយាយពីរឿង របស់អ្នកដទៃ ពិសេសចូលចិត្តគិតច្រើននិងផ្តល់ភាពស្មុគស្មាញដល់ខ្លួនឯង។


9/ឆ្នាំវក៖​ ជាមនុស្សដែលស្រឡាញ់មិត្តភ័ក្តិ ចូលចិត្តការសប្បាយ មានមន្តស្នេហ័ និយាយស្តីទន់ភ្លន់សម្បូរអ្នកស្រឡាញ់ចូលចិត្ត ពូកែរកប្រាក់ហើយ ក៏ពូកែចាយវាយផងដែរពិសេសចំណាយប្រាក់ដើម្បីសេចក្តីសុខផ្ទាល់ខ្លួន  ប៉ុន្តែបើជាបុរសវិញមានចរឹកជាព្រានបន្តិច មិនចូលចិត្តអ្នក អែប អបនិងអ្នកពូកែខាងតែស្ករ មានការជឿជាក់និងតាំងចិត្តលើខ្លួនឯងខ្ពស់។

10/ឆ្នាំរកា៖ ជាមនុស្សដែលមានឧត្តមគតិខ្ពស់ ពោរពេញដោយការគិតនិងការច្នៃប្រឌិតខ្ពស់ ពូកែរៀបចំគម្រោងផែនការមានភាពប្រាកដប្រជា ស្រឡាញ់ ខ្លួននិងប្រកាន់ខ្ជាប់នូវការគិតរបស់ខ្លួន។ ពិសេសមានទំនុកចិត្តខ្ពស់សម្រាប់ខ្លួនឯង តែដៃទូលាយបន្តិច និងចូលចិត្តធ្វើបុណ្យធ្វើទានច្រើន។


11/ឆ្នាំច៖ ជាមនុស្សដែលមាត់អាក្រក់តែចិត្តល្អ ស្រឡាញ់មិត្តភ័ក្តិ មានការតស៊ូក្នុងការងារនិងជីវិតមានភារកិច្ចដែលត្រូវទទួលខុសត្រូវច្រើន ចូលចិត្ត មនុស្សដែលពូកែយកចិត្ត ស្រឡាញ់យុត្តិធម៌និងយសស័ក្តិ មានក្តីស្រម៉ៃលេចធ្លោ ស្លូតបូត ក្លាហាន មានភាពជាអ្នកដឹកនាំ។


12/ឆ្នាំកុរ៖ ជាមនុស្សស្រលាញ់សេរីភាព ឆាប់ស្រឡាញ់ឆាប់ជិនណាយ ជូលចិត្តស្វែងរកសេចក្តីសុខផ្ទាល់ខ្លួន ចូលចិត្តការសប្បាយ គេងច្រើន និយាយ ស្តីពិរោះពិសារទន់ភ្លន់ សម្បូរមិត្តភ័ក្តិ ពេលខ្លះចូលចិត្តគិតដល់ប្រយោជន៍ផ្ទាល់ខ្លួនជាធំ។ បើនិយាយពីរឿងស្នេហាវិញធ្លាប់ខូចចិត្តច្រើនដងដែរ ពិសេស ជាមនុស្សចិត្តដាច់បំផុត បើថាអត់គឺអត់ហើយ៕
ប្រភព៖ todaysharing.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge