អាហារទាំង៥​យ៉ាង​អាចជួយ​បំបាត់​បញ្ហា​ក្អក

Posted by : 10639 | 01-Aug-2017

បរទេស៖ ក្អក ជាការរំខានមួយ ដែលគ្មាននរណាម្នាក់ចូលចិត្តវានោះទេ ។ វាអាចកើតឡើងចំពោះមនុស្សគ្រប់ៗគ្នា
បាន ក្នុងលក្ខខណ្ឌដូចជា អាកាសធាតុត្រជាក់ ឬទទឹកខ្លួនជោកដោយសារភ្លៀង ដែលជាមូលហេតុធ្វើអោយក្អកនៅ
ពេលអ្នកកើតជំងឺផ្តាសាយ ។ ខាងក្រោមនេះ ជាអាហារទាំង៥យ៉ាង អាចជួយបំបាត់បញ្ហាក្អកបាន៖

១. ខ្ញី
ជាអាហារដ៏ល្អបំផុតសម្រាប់ជួយព្យាបាលជំងឺក្អក។ ប្រសិនបើអ្នកមានបញ្ហាក្អក អ្នកអាចផឹកទឹកតែខ្ញីឬទំពារខ្ញី២ទៅ
៣ចំណិត នឹងអាចជួយធ្វើឲ្យអាការក្អករបស់អ្នកបានធូរស្បើយ ។

២. អាហារក្តៅ និងហិរ

ជាការពិតណាស់ថា អាហារដែលមានរសជាតិហិរនិងក្តៅ អាចជួយព្យាបាលការក្អក និងជំងឺផ្តាសាយបាន។ប្រសិន
បើអ្នកមានបញ្ហាក្អកខ្លាំង អ្នកគួរតែបរិភោគអាហារណាហិរ ជាពិសេសអាហារមានដាក់ម្ទេស។ ជាក់ស្ដែងយើងបាន
ឃើញហើយថា ប្រជាជនចិនជាច្រើនតែងតែបរិភោគអាហារប្រពៃណីរបស់ពួកគេ ដែលមានរសជាតិហិរនិងក្ដៅ
ដើម្បីព្យាបាលជំងឺក្អក ។

៣. ស៊ុបមាន់

តាមការសិក្សាបានឲ្យដឹងថា ការបរិភោគស៊ុបមាន់ក្ដៅៗពិតជាមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយឲ្យអាការក្អកបានធូរ
ស្បើយ ។

៤. ខ្ទឹម

នៅពេលអ្នកមានបញ្ហាក្អកឬផ្ដាសាយនោះ អ្នកគួរបន្ថែមខ្ទឹមអោយបានច្រើនចូលទៅក្នុងរបបអាហាររបស់អ្នកឬអាច
ទំពារ ខ្ទឹម២-៣កំពឹស ព្រោះវាអាចបំផ្លាញបាក់តេរីដែលមានវត្តមាននៅក្នុងបំពង់ករបស់អ្នកដែលជួយក្នុងការកាត់
បន្ថយអាការក្អក ។

៥. ក្រូចឆ្មារ

ការផឹកទឹកក្រូចឆ្មារ ឬក្រូចពោធិ៍សាត់ ត្រឹមមួយកែវ ជាវិធីសាស្តស្ត្រដ៏ប្រសើរបំផុតក្នុងការជួយបំបាត់បញ្ហាក្អក ៕


ប្រភព www.lookingtoday.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge