ញៀនមើលវីដេអូសិច និងជួយខ្លួនឯងរាល់ថ្ងៃ! មានវិធីកាត់បន្ថយទេ?
Posted by : 112220 | 15-Jan-2021
សំណួរមិត្តអ្នកអាន៖ ជម្រាបសួរគេហទំព័រសុខភាព Health.com.kh ខ្ញុំមិនដឹងថាយ៉ាងម៉េចទេ ចេះតែចង់មើលវីដេអូសិច
ហើយលេងខ្លួនឯងឲ្យឈានដល់ចំណុចកំពូល។ ខ្ញុំធ្វើវាញឹកញាប់ណាស់ គឺសឹងតែរាល់ថ្ងៃទៅហើយ ទោះបីជាខ្ញុំមានការរួម
ភេទធម្មតា ជាមួយស្វាមីខ្ញុំក៏ដោយ។ តើខ្ញុំជាមនុស្សរោគចិត្តមែនទេ? តើខ្ញុំគួរធ្វើដូចម្តេច? ខ្ញុំខ្លាចស្វាមីខ្ញុំដឹង ហើយមិនដឹង
ថា មានរឿងអ្វីកើតឡើងនោះទេ? ចម្លើយ៖ សួស្តីប្អូនស្រី អរគុណសម្រាប់សំណួររបស់ប្អូន ហើយវាក៏ជាសំណួរដែលមិត្តអ្នក
អានជាច្រើន បានសួរមកកាន់យើងខ្ញុំដែរ ប៉ុន្តែ ភាគច្រើនជាបុរសនៅលីវប៉ុណ្ណោះ។
សម្រាប់បញ្ហារបស់ប្អូន វាអាចជាបញ្ហាមួយ ដែលទាមទារការប្រឹក្សាយោបល់ ជាមួយនឹងគ្រូពេទ្យជំនាញហើយ។ យ៉ាងណាមិញ
ចំពោះលោកគ្រូពេទ្យផ្ទាល់ សូមប្រាប់ប្អូនៗទ្រួសអំពីបញ្ហានេះដូចខាងក្រោម។
ការញៀនសិច ឬមើលវីដេអូសិច វាមិនប៉ះពាល់ចំពោះសុខភាពធំដុំនោះទេ។ ការញៀនសិច ឬមើលវីដេអូសិច ក៏មិនមែនជា
ជំងឺផ្លូវចិត្តដែរ។ ប៉ុន្តែ ចំពោះស្ថានភាពរបស់ប្អូន បើសិនជាស្វាមីរបស់ប្អូនដឹង គេអាចនឹងងឿងឆ្ងល់ថាតើ ហេតុអ្វីបានជាប្អូន
បែបនេះ?
មួយវិញទៀត ការសម្រេចកាម (ជួយខ្លួនឯង) ញឹកញាប់បែបនេះ ក៏អាចប៉ះពាល់ចំពោះសុខភាពផងដែរ ដូចជា ការអស់កម្លាំង
ខ្វះជាតិទឹក និងបញ្ហាផ្លូវចិត្ត។
ដើម្បីដោះស្រាយ ប្អូនអាចហាត់ប្រាណ ជួបជុំមិត្តភក្តិ និងធ្វើការឲ្យបានច្រើនជាងមុន លុបរូបភាព ឬវីដេអូអាភាស ឬផ្តាច់អ៊ីនធើ
ណេតចោលជាដើម។ យ៉ាងណាមិញ យើងខ្ញុំក៏សូមណែនាំឲ្យប្អូនស្រី ទៅប្រឹក្សាយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ឲ្យបានឆាប់
តាមដែលអាចធ្វើទៅបាន៕
ផ្តល់សិទ្ធិដោយ www.health.com.kh
Related Articles
1: កត្តាប្រឈម នៃការធ្លាក់ឈាមក្រោយសម្រាល2: កាហ្វេអ្នកភ្នំពេញមួយកែវអាចឲ្យកសិករទិញអង្ករបាន៤គីឡូក្រាម
If you like, please click LIKE and SHARE!