មេរោគដែលមកជាមួយទឹកភ្លៀង

Posted by : 4397 | 08-Nov-2018

ការបំរែបំរួលនៃអាកាសធាតុជាមូលហេតុដែលធ្វើឲ្យមេរោគជាច្រើន អាចសាយភាយបានយ៉ាងងាយនិងកាន់តែរហ័សឡើង។ ការមើលថែទាំ និងការពាររោគឆ្លងក្នុងរដូវភ្លៀងគឺជាកត្តាមួយចាំបាច់បំផុត។ មេរោគដែលមកជាមួយនឹងទឹកភ្លៀងមាន៥ក្រុមគឺ៖

១-ក្រុមឆ្លងតាមប្រព័ន្ធរំលាយអាហារដែលគេប្រទះឃើញជាញឹកញាប់មានដូចជា៖​ រោគ រាករូស រោគមួល អាហារដែលមានជាតិពុល និង រលាកថ្លើម។
២-ក្រុមឆ្លងតាមរបួសឬតាមស្បែកគឺ រោគឡេបតូស ពីរូស៊ីស ដែលមានរោគសញ្ញាគ្រុនក្តៅ ភ្លាមៗមានឈឺក្បាល ឈឺសាច់ដុំត្រង់បរិវេណ កំភួនជើង គល់ភ្លៅយ៉ាងធ្ងន់ធ្ងរ និងឈឺភ្នែកក្រហម។
៣-ក្រុមឆ្លងរោគតាមប្រព័ន្ធដកដង្ហើមដែលកេជួបញឹកញាប់គឺរោគផ្តាសាយ ផ្តាសាយធំ រលាកបំពង់ក រលាកបំពង់ខ្យល់ រលាកសួត ឬហើម សួត។
៤-ក្រុមរោគឆ្លងដែលកើតចេញពីសត្វមូសមានរោគសំខាន់ៗ៣គឺ៖
ក-គ្រុមឈាម
ខ-រលាកស្រោមខួរក្បាល
គ-គ្រុនចាញ់
៥-រោគរលាកសន្ទះកែវភ្នែកឬឈឺភ្នែកដែលកើតចេញពីវីរុសនៅក្នុងទឹកស្មោគគ្រោកដែល ខ្ទាតចូលគ្រាប់ភ្នែក។ ដើម្បីការពាររោគក្នុងរដូវ ភ្លៀងធ្លាក់គួរឧស្សាហ៍ហាត់ប្រាណស្លៀកពាក់ខោអាវឲ្យរាងកាយ កក់ក្តៅ ជាពិសេសកុមារ និងមនុស្សចាស់ជរាគួរយកចិត្តទុកដាក់មើល ថែទាំជាពិសេសបំផុត។
ដកស្រង់ចេញពីកាសែតកម្ពុជាថ្មីឆ្នាំទី៨លេខ២០៦៨ ថ្ងៃសៅរ៍ទី១១ខែតុលាឆ្នាំ២០០៩

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge