ទាំងនេះជាកម្មវិធីផ្ទុកឯកសារលើពពកលំដាប់កំពូលៗ សម្រាប់ប្រើប្រាស់ក្នុងឆ្នាំ 2020

Posted by : 112220 | 13-Jul-2020

នាពេលបច្ចុប្បន្ននេះ យើងមានជម្រើសជាច្រើន សម្រាប់ឲ្យជ្រើសរើសក្នុងការប្រើប្រាស់ កម្មវិធីផ្ទុកឯកសារលើពពក ឬអាចហៅថា
Cloud Storage របស់ក្រុមហ៊ុនណាមួយ ទៅតាមតម្រូវការ និងចំណង់ចំណូលចិត្តរៀងៗខ្លួន ដោយពួកវាមានទាំងសេវាកម្មប្រាក់
ប្រាក់ និងឥតគិតថ្លៃផងដែរ។ ទោះបីជាយ៉ាងណាក្ដី ក៏ជ្រើសរើសយកកម្មវិធីដ៏ល្អមួយ មកប្រើប្រាស់ជាប្រចាំថ្ងៃ គឺមិនងាយស្រួល
នោះឡើយ ដូច្នេះហើយអត្ថបទខាងក្រោមនេះ យើងនឹងធ្វើការរៀបរាប់ជូន អំពីកម្មវិធីផ្ទុកឯកសារលើពពក ដែលស្ថិតនៅលើលំដាប់
កំពូលៗចំនួន 5 ដើម្បីឲ្យលោកអ្នកយល់ដឹងកាន់តែច្បាស់ និងសម្រេចចិត្តជ្រើសយកមួយណាតែម្ដង។

1. Mega

កម្មវិធីផ្ទុកឯកលើពពកដំបូងគេបង្អស់ គឺមានឈ្មោះថា Mega Cloud Storage ដោយវាមានផ្ទៃប្រើប្រាស់ បែបលក្ខណៈសាមញ្ញ
បំផុត ដូច្នេះងាយស្រួលឲ្យយើងឆាប់ចេះប្រើវា ព្រមទាំងមានកម្មវិធីនៅលើទូរសព្ទឆ្លាត ទុកសម្រាប់ឲ្យរក្សាទុកឯកសារនានាបាន
ដូចជានៅលើវេបសាយអញ្ចឹងដែរ។ ក្រុមហ៊ុន Mega អះអាងថា ទិន្នន័យរបស់អ្នកប្រើប្រាស់ទាំងអស់ ត្រូវបានបំពាក់ប្រព័ន្ធការពារ
លំដាប់ខ្ពស់គ្រប់ពេល ដើម្បីឲ្យធានាបានថា វាគ្មានបញ្ហាខូចខាត, បាត់ ឬ មានគេលួចចូលយកបាននោះទេ។ លើសពីនេះទៅទៀត គណនីដែលបានចុះឈ្មោះទាំងអស់ គឺទទួលបានទំហំផ្ទុកឥតគិតថ្លៃ រហូតដល់ទៅ 50GB ឯណោះ ដូច្នេះយើងនឹងអាចផ្ទុកឯកសារ
បានច្រើន បើប្រៀបធៀបទៅនឹងកម្មវិធី Cloud Storage ដទៃទៀត។ ចំពោះសេវាកម្មបង់ប្រាក់របស់វា គឺមានចាប់ពីតម្លៃខ្ទង់ 6
ដុល្លារក្នុងមួយខែ សម្រាប់ទំហំផ្ទុក400GB រហូតទៅដល់តម្លៃខ្ទង់ 35 ដុល្លារក្នុងមួយខែ សម្រាប់ទំហំផ្ទុក 16TB។

2. Google Drive

សម្រាប់ប្រិយមិត្តមួយចំនួន ប្រាកដជាបានស្គាល់ពី Google Drive រួចមកហើយ ជាមួយការគ្រប់គ្រង់ដោយ Google ផ្ទាល់តែម្ដង ដូច្នេះអ្នកប្រើប្រាស់ភាគច្រើន មានទំនុកចិត្តខ្ពស់លើប្រព័ន្ធសុវត្ថិភាពរបស់វា ប៉ុន្ដែមានផ្ដល់ជូនទំហំផ្ទុកឥតគិតថ្លៃចំនួន 15GB ផង
ដែរ។ កម្មវិធីរក្សាទុកឯកសារលើពពកមួយនេះ គឺមានប្រជាប្រិយភាពជាងគេ សម្រាប់អ្នកប្រើប្រាស់ទូរសព្ទឆ្លាត Android ដោយវា
អនុញ្ញាតឲ្យមានភាពងាយស្រួល ក្នុងការរក្សាទុករូបភាព ឬ វីដេអូ ដោយស្វ័យប្រវត្តិតាមរយៈ Google Photos ព្រមទាំងអាចរក្សា
ទុកអ៊ីមែលពីGmail ជាដើម។ ចំណែកឯសេវាកម្មបង់ប្រាក់ ក៏មានតម្លៃសមរម្យដូចគ្នា ជាមួយនឹងតម្លៃ 1.99 ដុល្លារក្នុងមួយខែ ឬ
19.99 ដុល្លារក្នុងមួយឆ្នាំ នោះអ្នកនឹងទទួលបានទំហំផ្ទុកដល់ 100GB បន្ថែមទៀតបាន។ ដោយឡែក សម្រាប់គម្រោងធំបំផុតរបស់
Google Drive គឺទទួលបានទំហំផ្ទុករហូតដល់ទៅ 30TB ជាមួយតម្លៃ 299.99 ដុល្លារក្នុងមួយខែ។

3. Box

ប្រសិនបើកម្មវិធី Cloud Storage របស់អ្នកជិតអស់ទំហំផ្ទុកហើយ ដូច្នេះក៏អាចធ្វើការសាកល្បង មកប្រើកម្មវិធីផ្សេងបន្ថែម
ទៀតបានដែរ ដោយមួយក្នុងចំណោមនោះ គឺមានឈ្មោះហៅថា Box និងត្រូវបានបើកដំណើរការ អស់រយៈពេលរៀងយូរមក
ហើយ។ ក្រៅពីនេះ Box ក៏អាចគាំទ្រជាមួយ Office 365 និង AutoCAD ដើម្បីងាយស្រួលរក្សាទុកឯកសារចូលទៅទីនោះ ព្រម
ទាំងអនុញ្ញាតឲ្យបើកមុខងារ Backup ឯកសារពី G-Suite (Docs, Sheets និង Slides) ដោយស្វ័យប្រវត្ដិ ថែមទៀតផង។ ការចុះឈ្មោះប្រើប្រាស់វា គឺបានផ្ដល់ជូននូវទំហំផ្ទុក 10GB ដោយឥតគិតថ្លៃ ជាមួយសេវាកម្មបង់ប្រាក់តម្លៃ 11.5 ដុល្លារក្នុងមួយ
ខែសម្រាប់ទំហំផ្ទុក 100GB។

4. OneDrive

បន្ទាប់មកទៀតគឺជា OneDrive ដែលជាកម្មវិធីផ្ទុកឯកសារលើពពកពី Microsoft តែម្ដង ដោយវាផ្ដល់ភាពងាយស្រួលសម្រាប់អ្នក
ប្រើប្រាស់ Windows ជាមួយការដាក់បង្ហាញ Folder នៅលើផ្ទាំង File Explorer របស់កុំព្យូទ័រមកស្រាប់ និងអាចគាំទ្រជាមួយកម្ម
វិធីរបស់ Microsoft ដូចជា Office 365 ផងដែរ។ យ៉ាងណាមិញ OneDrive ផ្ដល់ជូនឲ្យទំហំផ្ទុក 5GB នោះទេ សម្រាប់គណនីឥត
គិតថ្លៃ ហើយតម្រូវឲ្យបង់ប្រាក់ចំនួន 1.99 ដុល្លារក្នុងមួយខែ សម្រាប់ទំហំផ្ទុក 100GB និងឡើងរហូតដល់តម្លៃខ្ទង់ 99.99 ដុល្លារក្នុង
មួយឆ្នាំ សម្រាប់ការប្រើប្រាស់ចូលគ្នាចំនួនមនុស្ស 6 នាក់ ជាមួយទំហំផ្ទុកសរុបចំនួន 6TB (1000GB ម្នាក់)។

5. Dropbox

ជាចុងក្រោយគេគឺជា កម្មវិធីផ្ទុកឯកសារលើពពក Dropbox ដ៏ល្បីល្បាញយូរណាស់មក ដែលមានភាពងាយស្រួលក្នុងការប្រើ
ប្រាស់ហាក់បីដូចជា ការអនុញ្ញាតឲ្យកែឯកសារភ្លាមៗ ដោយមិនចាំបាច់ត្រូវឲ្យទាញយក នៅលើវេបសាយរបស់វាផ្ទាល់ ជាដើម។
ប្រសិនបើយើងដំឡើងកម្មវិធី Dropbox នៅលើកុំព្យូទ័រ ដូច្នេះវាក៏អាចផ្ទុករូបភាពរបស់យើងទុក ដោយស្វ័យប្រវត្តិបាន មិនថាជា
Windows,Mac ឬសូម្បីតែ Linux នោះទេ។ អ្វីដែលសោកស្ដាយបន្ដិចនោះគឺថា Dropbox ផ្ដល់ជូនត្រឹមតែទំហំផ្ទុក 2GB ប៉ុណ្ណោះ
សម្រាប់គណនីឥតគិតថ្លៃ ដោយឡែក វាមានសេវាកម្មបង់ប្រាក់ 9.99 ដុល្លារក្នុងមួយខែ ជាមួយទំហំផ្ទុកធំដល់ទៅ 2TB ឯណោះ
និងតម្លៃ 16.58 ដុល្លារក្នុងមួយខែ សម្រាប់ទំហំផ្ទុកចំនួន 3TB ជាមួយមុខងារពេញលេញទាំងអស់ ផងដែរ។

អញ្ចឹង ប្រិយមិត្តទាំងអស់គ្នាខាងលើនេះជា កម្មវិធីផ្ទុកឯកសារលើពពកលំដាប់កំពូលៗទាំង 5 ដែលមានការទុកចិត្តលើផ្នែក
សុវត្ថិភាព និងទទួលស្គាល់ពីអ្នកប្រើប្រាស់ជាច្រើន ទូទាំងពិភពលោកតែម្ដង ដើម្បីជួយរក្សាទុកឯកសារលើពពកជារៀងរហូត។
ជាការពិតណាស់ យើងក៏នៅមានកម្មវិធីល្អៗច្រើនទៀត ដោយមានរួមបញ្ចូលទាំង iCloud សម្រាប់ឧបករណ៍របស់ Apple, សេវា
កម្ម NextcloudនិងiDrive សម្រាប់ឲ្យជ្រើសរើសមកប្រើជាប្រចាំបានដូចគ្នា។ តើលោកអ្នកយល់យ៉ាងណាដែរ ចំពោះជម្រើសកម្ម
វិធីទាំង 5 ខាងលើនេះ? បើសិនជាមានកម្មវិធីណាផ្សេងទៀត ដែលអ្នកបានស្គាល់ ដូច្នេះអាចបញ្ជាក់ប្រាប់តាមប្រអប់ Comment ឲ្យអ្នកដទៃបានដឹងផង។

ប្រភព ៖ Cambo Report

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge