រោគ​សញ្ញា​ទាំង​១០​ បង្ហាញ​ថា​អ្នក​ខ្វះ​ជាតិ​វីតាមីន D

Posted by : 112220 | 25-Sep-2020

ដើម្បី​ឱ្យ​សុខភាព​រាង​កាយ​ល្អ ចាំបាច់​ត្រូវ​មាន​សារជាតិ​ចិញ្ចឹម និង​ វីតាមីន​គ្រប់​គ្រាន់។ ប្រសិន​បើ​អ្នក​ខ្វះ​ខាត​នូវ​ជាតិ​ណា​មួយ រាង
​កាយ​របស់​អ្នក​នឹង​ផ្តល់​ឱ្យ​ជា​សញ្ញា​ភ្លាមៗ។ ដូចនេះ​អ្នក​គប្បី​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​រោគ​សញ្ញា​ខាង​ក្រោម​ ដែល​បង្ហាញ​ថា​រាង​កាយ
​របស់​អ្នក​កំពុង​ខ្វះ​នូវ វីតាមីន D ហើយ៖

១. ឧស្សាហ៍​ឈឺ​សាច់ដុំ

ជា​ការ​ពិត​ណាស់ កង្វះ​ខាត​នូវ​ វីតាមីន​D អាច​ជា​កត្តា​ដែល​ធ្វើ​ឱ្យ​អ្នក​ឧស្សាហ៍​ឈឺ​សាច់​ដុំ​។ តាម​ការ​ស្រាវ​ជ្រាវ ៧១%​នៃ​អ្នក​ដែល
​ទទួល​រង​នូវ​ការ​ឈឺ​សាច់​ដុំ​រុំារ៉ៃ គឺ​បណ្តាល​មក​ពី​បញ្ហា​ខ្វះ​ជាតិ​ វីតាមីន​D ។ គួរ​បញ្ចាក់​ផង​ដែរ​ថា​ កម្រិត​ជាតិ​វីតាមីន​D​ កាន់​តែ​តិច
ការ​ឈឺ​ចុក​ចាប់​សាច់​ដុំ​ក៏​កាន់​តែ​ខ្លាំង​ផង​ដែរ។

២. អ្នក​មាន​ជម្ងឺ​បាក់​ទឹក​ចិត្ត

ជម្ងឺ​បាក់​ទឹក​ចិត្ត​អាច​បង្ក​ឡើង​ដោយ​កត្តា​ជា​ច្រើន តែ​វា​ក៏​អាច​បណ្តាល​មក​ពី​ការ​ខ្វះ​ជាតិ​វីតាមីន​D ផង​ដែរ ជា​ពិសេស​ចំពោះ​ មនុស្ស​
ពេញ​វ័យ​។ ការ​សិក្សា​ចំនួន​ ៦៥%​ បាន​បង្ហាញ​ពី​ទំនាក់​ទំនង​រវាង​ ជម្ងឺ​បាក់​ទឹក​ចិត្ត​ និង កម្រិត​ជាតិ វីតាមីន​D ទាប​ នៅ​ក្នុង​រាង​កាយ។

៣. អ្នក​ឧស្សាហ៍​ជ្រុះ​សក់

​ថ្វីត្បិត​តែ​ការ​ជ្រុះ​សក់​អាច​បណ្តាល​មក​ពី​ ការ​ស្រ្តេស ឬ អាច​មក​ពី​ស្សែន ប៉ុន្តែ​បើ​អ្នក​ជ្រុះ​សក់​ច្រើន​ហើយ​ញឹក​ញាប់​ទៀត​នោះ​ គឺ​វា​
អាច​បណ្តាល​មក​ពី​កង្វះ​ខាត​ជាតិ វីតាមីន​D ផង​ដែរ​ ជា​ពិសេស​ចំពោះ​ កុមារ​ និង ស្រ្តី។

៤. របួស​មិន​ងាយ​ជា

​វីតាមីន​D ផលិត​នូវ​ធាតុ​ពិសេស​ម៉្យាង​ដែល​ជួយ​ជម្រុញ​ឱ្យ​ របួស ឬ ដំ​បៅ​ងាយ​ជា​សះ​ស្បើយ​ដោយ​ធ្វើ​ការ​ផលិត​នូវ​កោសិកា​ស្បែក​ថ្មី​
និង ជួយ​ជម្រុះ​នូវ​កោសិកា​ចាស់ៗ​ចោល​។

៥. មាន​បញ្ហា​លើស​ទម្ងន់​

មនុស្ស​ដែល​មាន ជាតិ​វីតាមីន​D គ្រប់​គ្រាន់​ងាយ​ក្នុង​ការ​សម្រក​ទម្ងន់​ និង​ងាយ​គ្រប់​គ្រង​នូវ​​ទម្ងន់​របស់​គេ។​ សម្រាប់​អ្នក​ខ្វះ​វិញ គឺ​
មិន​ត្រឹម​តែ​ពិបាក​សម្រក​ទម្ងន់​នោះ​ទេ ថែម​ទាំង​ងាយ​ឡើង​ទៀត​ផង។

៦. អាច​ប្រឈម​នឹង​បញ្ហា​ស្បែក​

កង្វះ​ខាត វីតាមីន​D ធ្វើ​ឱ្យ​កោសិកា​ស្បែក​ផលិត​ជាតិ​ខ្លាញ់​លើស​កម្រិត​ដែល​អាច​បណ្តាល​ឱ្យ​កើត​មុន​ និង ស្ទះ​រន្ធ​ញើស។

៧. ងាយ​រង​នូវ​ឆ្អឹង​ពុក​ស្រួយ​ ឬ ស្ពោត

ការ​ពុក​ឆ្អឹង គឺ​បណ្តាល​មក​ពី​រាង​កាយ​របស់​អ្នក​គ្មាន​ជាតិ​កាល់ស្យូម​គ្រប់​គ្រាន់ ឬ គ្មាន​​ជាតិ​វីតាមីន​D គ្រប់​គ្រាន់​ដើម្បី​ជួយ​ការពារ​ឆ្អឹង។

៨. អ្នក​ទទួល​រង​នូវ​ការ​ឈឺ​ឆ្អឹង​ ជាពិសេស​ឈឺ​ខ្នង

វីតាមីន​ D​ ជួយ​ឱ្យ​រាង​កាយ​អ្នក​ចាប់​យក​នូវ​ជាតិ​កាល់​ស្យូម ហើយ​ជាតិ​កាល់ស្យូម​នេះ​ផង​ដែរ​គឺ​មាន​សារៈសំខាន់​សម្រាប់​ឆ្អឹង​របស់
​អ្នក។ ការ​ស្រាវជ្រាវ​មួយ​បញ្ចាក់​ថា អ្នក​ដែល​ខ្វះ​នូវ វីតាមីន​ D គឺ​ងាយ​នឹង​រង​គ្រោះ​នូវ​ការ​ឈឺ​ឆ្អឹង ឈឺជើង​ និង​ សន្លាក់​ច្រើន​ជាង​អ្នក
​ធម្មតា​រហូត​ទៅ​ដល់ ២ ដង​ឯណោះ។

៩ អ្នក​ឧស្សាហ៍​ឈឺ​ក្បាល​ និង ហត់​នឿយ​ជា​ប្រចាំ

ជា​ទូ​ទៅ មនុស្ស​ដែល​មាន​សុខភាព​ល្អ​ យ៉ាង​ហោច​ណាស់​ត្រូវ​មាន​ជាតិ​វីតាមីន​ D ចំនួន​ ២០​ណាណូក្រាម​ ក្នុង​១​មីលីលីត្រ។

១០. អ្នក​ឧស្សាហ៍​ឈឺ(ផ្តាសាយ)

វីតាមីន​ D មាន​មុខ​ងារ​ជួយ​ឱ្យ​ប្រព័ន្ធ​ភាព​សុំា​របស់​រាង​កាយ​មាន​សភាព​រឹង​មាំ។ បើ​រាង​កាយរ​បស់​អ្នក​មាន​ផ្ទុក​នូវ​វីតាមីន​ D គ្រប់​គ្រាន់
វា​នឹង​ជួយ​ទៅប្រឆាំង​នឹង​វីរុស​បាន​យ៉ាង​ល្អ៕

ប្រភព៖ kanha.sabay.com.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge