ឆាភ្នែកមួយពាន់ជាមួយពាហនះ

Posted by : 10691 | 21-Mar-2017

ថ្ងៃ​នេះសូម​ធ្វើការ​ណែនាំ​ពី​របៀប​ចំអិន​នូវ​មុខ​ម្ហូប​មួយ​មុខ​ដែល​មាន​ឈ្មោះ​ថា​ ឆា​ភ្នែក​មួយ​ពាន់​ជាមួយ​ពាហនះ............... បើ​និយាយ​ពី​ចំណង​ជើង​មុខ​ម្ហូប​គឺ​រាង​សាហាវ​បន្តិច តែ​ជឿ​ជាក់​ថា​ មិត្ត​អ្នក​អាន​ច្បាស់​ជា​ស្គាល់​នូវ​មុខម្ហូប​មួយ​នេះ!​ស្ត្រី​មេ​ផ្ទះ នឹង យុវតី​មួយ​ចំនួន​ប្រហែល​ជា​យល់​ថា​ម្ហូប​សាមញ្ញ​ចឹង​អ្នកណា​ក៏​ចេះ​ធ្វើ​ ដែរ។ ជា​ការ​ពិត​មែន អ្នក​ណា​ក៏​ចេះ​ធ្វើ​ដែរ​ប៉ុន្តែ​ទាស់​ត្រង់​ថា​មាន​តិច​និច​ឬ​អត់​ ប៉ុណ្ណោះ! ចឹង​យើង​ទៅ​មើល​ទាំង​អស់​គ្នា​ពី​របៀប​ឆា​ម្នាស់​ទាំង​អស់​គ្នា៖

១. ម្នាស់​ត្រូវ​លាង​ទឹក​បន្ទាប់​ពី​ចិត​ហើយ ដើម្បី​ចៀស​វាង​បាត់​បង់​នូវ​រស​ជាតិ​ផ្អែម​ពីធម្មជាតិ។ ពុំះ​ម្នាស់​ជា​ពី ចិត​ក្បាល នឹង ស្នូល​កណ្តាល​ចោល ហើយហាន់​ជា​រៀង​បន្ឆិតធំៗ​បន្តិច​តាម​ទំរង់​របស់វា ដើម្បី​សោភណ្ឌភាព នឹង​ដើម្បី​កុំ​ឲ្យ​ឆាប់​រលួយ។

២. សាច់​គោ​ត្រូវ​ហាន់​ជា​ចំនិតធំៗ ដើម្បី​កុំឲ្យ​ម្នាស់​កាត់​អស់​ទៅ​ជាល្អិត ខូច​រូបរាង (ដូចរូប)។

វីធីចំអិន
ដាក់​ខ្ទះ​អោយ​ក្កៅ ចាក់​ប្រេង​ឆា ដាក់​ខ្ទឹម​ដែល​ចិញ្ជ្រាំ​រួច​ចូល លីង​អោយ​ឈ្ងុយ​ចាក់​សាច់​គោ​ចូល​ហើយ​ឆា មួយ​ត្រឡប់ ត្រូវ​ចាំ​ថា ត្រូវ​ចាក់​ទឹក​ត្រីមុន ដើម្បី​ឲ្យ​ម្ហូប​ឆាមាន​ក្លិន​ឈ្ងុយ​ត្រូវ​បន្ថយ​ស្ករ​បន្តិច​សំរាប់​ឆា​នូវ ​បន្លែ​ម្នាស់​នេះ​ព្រោះ​ថា ម្នាស់​មាន​រសជាតិ​ផ្អែម​ស្រាប់។ប្រើ​ជា​មួយ​ស្ករ​ត្នោត​ដើម្បី​កុំ​ឲ្យ​ ភ្លាវ​បន្ទាប់​មក ដាក់​ប៊ី​ចេង ចូល ឆា​ថ្នមៗ​ឲ្យ​សព្វ​គ្រឿង។ មិន​ត្រូវ​ឆា​យូរ​ពេក​ទេ ចៀស​វាង​រលួយ​ម្នាស់​នឹង ​កាត់​សាច់​គោ។ បន្ទាប់​មក​ដួស​ដាក់​ចាន រោយ​ស្លឹក​ខ្ទឹម​ជា​ការ​ស្រេច!

ចំណាំ៖ ដោយ​សារ​តែ​ម្នាស់​មាន​ជាតិ​កាត់ ហេតុ​នេះ​លោក​អ្នក​គួរ​តែ​ជ្រើស​រើស​ជា​មួយ​នឹង​សាច់​គោ​ព្រោះ​ថា​ធម្មតា​ សាច់​គោ​ស្វិត​ជាង​សាច់​ជ្រូក។

ប្រភពពីmedia.khmerlegend.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge