ប្រយ័ត្នឲ្យមែនទែន! មានបញ្ហាដំបៅក្រពះ ត្រូវជៀសឱ្យផុតអាហារទាំង ៧មុខនេះ

Posted by : 10639 | 06-Nov-2019

ការទទួលទានអាហារផ្ដេសផ្ដាសនៅពេលមានដំបៅក្រពះអាចបណ្ដាលឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង។ ហើយអ្នកនឹងទទួល
រងការឈឺចាប់ខ្លាំងពិបាកទ្រាំក្នុងពោះជាក់ជាមិនខាន! ក្រហាយទ្រូង ចង្អោរចង់ក្អួត ក្អួត និងហើមពោះជាអាការៈគួរឱ្យរំខានផ្សេង
ទៀតនៃបញ្ហាដំបៅក្រពះ។ ដូច្នេះហើយទើបការដឹងពីអ្វីដែលអ្នកមិនគួរទទួលទាននៅពេលជួបប្រទះបញ្ហាដំបៅក្រពះ គឺពិត
ជាសំខាន់ណាស់។ ខាងក្រោមនេះ គឺជាអាហារមួយចំនួនដែលអ្នកគួរចៀសវាងដើម្បីឆាប់ជាសះស្បើយ៖

១. អាហារសម្បូរខ្លាញ់
ការទទួលទានអាហារប្រភេទនេះអាចបង្កើនការផលិតអាស៊ីតក្រពះច្រើនហួសប្រមាណដែលនឹងបង្កបញ្ហាកាន់តែធ្ងន់ធ្ងរចំពោះ
ស្ថានភាពនៃដំបៅក្រពះ។ ដូច្នេះនៅពេលអ្នកមានបញ្ហាដំបៅក្រពះ ចូរព្យាយាមចៀសឱ្យផុតពីអាហារបំពង ឬចៀនដោយ
ជំនួសមកវិញនូវអាហារដុត អាំង ចំហុយ ស្ងោរ។

២. អាហារហឹរ
អាហារប្រភេទនេះអាចធ្វើឱ្យរលាក ឬជះផលប៉ះពាល់ដល់ស្រទាប់ខាងក្នុងនៃក្រពះ។ ដូច្នេះដើម្បីចៀសផុតបញ្ហាដំបៅក្រពះ
កាន់តែធ្ងន់ធ្ងរ ចូរបញ្ឈប់ការទទួលទានអាហារហឹរគ្រប់ប្រភេទសិន។

៣. ផ្លែឈើមានជាតិអាស៊ីតខ្ពស់
ផ្លែឈើ គឺល្អចំពោះសុខភាពរាងកាយ ប៉ុន្តែទោះជាយ៉ាងណាអ្នកមិនគួរទទួលទានផ្លែឈើដែលមានផ្ទុកជាតិអាស៊ីតខ្ពស់ឡើយ
ក៏ព្រោះវាអាចបណ្ដាលឱ្យស្ថាន ភាពនៃដំបៅក្រពះកាន់តែអាក្រក់ឡើង។

៤. ប៉េងប៉ោះ
ទោះជាប៉េងប៉ោះមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលល្អចំពោះប្រព័ន្ធភាពស៊ាំរាងកាយ ប៉ុន្តែការទទួលទានប៉េងប៉ោះអាច
បណ្ដាលឱ្យស្ថានភាពនៃដំបៅក្រពះកាន់តែធ្ងន់ធ្ងរ។ ដូច្នេះកំឡុងពេលមិនទាន់ជាសះស្បើយចូរបញ្ឈប់ការទទួលទានសិន។

៥. សូកូឡា
ប្រសិនបើអ្នកឈឺចុកក្នុងពោះខ្លាំងក្រោយទទួលទានសូកូឡានោះមានន័យថាដំបៅក្រពះមិនអាចទទួលយកអាហារនេះឡើយ។ ទោះជាយ៉ាងណាអ្នកមានបញ្ហាដំបៅក្រពះខ្លះអាចទទួលទានសូកូឡាបានដោយគ្មានបញ្ហាអ្វីឡើយ។

៦. កាហ្វេ
ការទទួលទានកាហ្វេជាពិសេសនៅពេលព្រឹកមិនទាន់ញ៊ាំអ្វីផ្សេងអាចបង្កបញ្ហាធ្ងន់ធ្ងរចំពោះស្ថានភាពនៃដំបៅក្រពះ។ ដូច្នេះអ្នកគួរព្យាយាមបញ្ឈប់ការទទួលទានកាហ្វេមួយរយៈសិនរហូតដល់ជាសះស្បើយ។

៧. គ្រឿងស្រវឹង
ភេសជ្ជៈមួយទៀតដែលអ្នកគួរចៀសវាងកំឡុងពេលមានបញ្ហាដំបៅក្រពះនោះ គឺគ្រឿងស្រវឹង៕

ប្រភពៈ sabay

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge