ទទួលទានវីតាមីន B1 ជួយឲ្យចៀសឆ្ងាយពីរោគមហារីកពោះវៀនធំបាន២ភាគ៣សំរាប់ស្រ្តី

Posted by : 4397 | 08-Nov-2018

អ្នកពិសោធន៍ពីប្រទេសកូរ៉េខាងត្បូងបានណែនាំឲ្យស្រ្តីនាំគ្នាទទួលទានបន្លែពណ៌បៃតងនិងផ្លែឈើពពួកក្រូចឆ្មារនិងក្រូចពោធិសាត់ដែល មានសារជាតិ ហ្វូលែតច្រើនបំផុតព្រោះវាជួយការពារមិនឲ្យកើតរោគមហារីកពោះវៀនធំក៏ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនោះវាពុំហុចផលល្អដល់បុរសនោះឡើយ។

វេជ្ជបណ្ឌិតជេគីនពីមជ្ឈមណ្ឌលជាតិរោគមហារីកប្រទេសកូរ៉េខាងត្បូងបានរកឃើញបន្ទាប់ពីការសិក្សាស្រាវជ្រាវទៅលើអ្នកជំងឺរោគមហារីកពោះវៀនធំជិត៦០០នាក់ប្រៀបធៀបជាមួយនឹងមនុស្សធម្មតាចំនួនស្មើរគ្នាហើយក៏រកឃើញ
ថាស្ត្រីដែលទទួលទានបន្លែនិងផ្លែឈើខាងលើទាំងអស់នោះធ្វើឲ្យេពួកនាងទទួលបានសារជាតិហ្វូលែតច្រើនបំផុតអាចឃ្លាតឆ្ងាយពីរោគពោះវៀនធំបាន ច្រើនជាងអ្នកដែលបានទទួលសារជាតិហ្វូលែតឬវីតាមីនប៊ីតិចតួចបំផុតបានរហូតដល់២ភាគ៣។

ពួកគេបានផ្តោតការសង្កេតថាលទ្ធផលការស្រាវជ្រាវបានបង្ហាញឲ្យឃើញថាការប្រែប្រួលការទទួលទានអាចជួយកាត់បន្ថយភាពប្រឈមមេរោគមហារីក ឲ្យចុះថយបាន។

វេជ្ជបណ្ឌិតគីនបានព្យាយាមសិក្សាស្រាវជ្រាវរឿងនេះចាប់តាំងពីបានរកឃើញថាតាំងពីទសវត្សឆ្នាំ២០០០មកនៅពេលប្រចាជនកូរ៉េនិយមទទួលទាន អាហារបែបលោកខាងលិចកាន់តែច្រើនក៏មានអ្នកកើតរោគមហារីកពោះវៀនធំខ្ពស់ឡើងរហូតដល់៦ដងឯណោះ។

ដកស្រង់ចេញពីកាសែតកម្ពុជាថ្មីឆ្នាំទី៨លេខ២០៦០ថ្ងៃព្រហស្បត៌ទី០១ខែតុលាឆ្នាំ២០០៩

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge