អាហារ​​ជួយ​ទប់ទល់​ពី​ផលប៉ះពាល់​ពី​ពន្លឺ​កុំព្យូទ័រ

Posted by : 10639 | 11-Jan-2017

​ ពន្លឺ​កាំរស្មី​ដែល​ភាយ​ចេញពី​កុំព្យូទ័រ អាចធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក ដែល​​អង្គុយ​នៅមុខ​កញ្ចក់​ក្នុង​រយៈពេល​យូរ​រាប់​ម៉ោង នឹងមាន​អារម្មណ៍​ថា ឈឺភ្នែក ឈឺ​ចុក​រួយ​ដៃជើងដើម​ក​។


១.​ឈឺ​សាច់ដុំ​

​នៅពេល​ឈឺ​សាច់ដុំ អ្នក​ត្រូវ​បង្កើន​ភាពរឹងមាំ​ដល់ ឆ្អឹង ដោយ​ពិសា​ទឹកដោះគោ ត្រី​តូចៗ បន្លែ​ផ្ទី និង​ថ្លើម​សត្វ ដើម្បីអោយសព៌ាង្គកាយបានទទួល​កាល់ស្យូមបន្ថែម​។ ថែម​ពីលើ​នេះក៏ត្រូវ​ទទួ​លទាន​បាយ​អង្ករសំរូប គ្រាប់​ផ្កាឈូករ័ត្នសណ្តែក និង​គ្រាប់​ធញ្ញជាតិ ផ្សេងៗ​ទៀត​។​


២.​ស្រវាំងភ្នែក​

​អ្នក​ដែល​អង្គុយ​ធ្វើការ​ជាមួយ​កុំព្យូទ័រច្រើន​-​ជាង​៣​ម៉ោង ក្នុង​មួយថ្ងៃ អាចធ្វើអោយភ្នែក​ឆាប់​មី​ញ៉ូ​ប​ ។ ដូច្នេះ​អ្នក​គួរ​ទទួលទាន​ការ៉ុត ស្ពៃ ល្ពៅជាប្រចាំ ព្រោះ​បន្លែ​ទាំងនេះ មានសារធាតុ​បេ​តា​ខា​រ៉ូ​ទីន​​ច្រើន ជួយ​បំប៉ននិង​ទ្រទ្រង់ភ្នែកបាន​យ៉ាង​ល្អប្រសើរ​។​


៣.​កើត​ស្នាម​ជ្រួញ​នៅ​ចុង​ភ្នែក​

​ពន្លឺ​ដែល​ចាំង​ចេញពី​កុំព្យូទ័រ អាច​ជ្រៀតចូល ទៅ​បំផ្លាញ​ភាពយឺត​របស់​ស្បែក ធ្វើឲ្យ​រន្ធ​រោមនៅលើ​ស្បែកកាន់តែ​រីក​ធំៗ​ទៅ មាន​ស្នាម​ផ្នត់នៅ​ចុងភ្នែក ថែមទាំង​ជំរុញ​អោយ​កើតជា​រោគ​មុនទៀតផង​។ ដើម្បី​ការពារ​ស្បែ​កមុខកុំឲ្យ​ឆាប់​ជ្រីវជ្រួញ អ្នក​គួរតែ​ទទួលទាន​ការ៉ុត ក្រូចពោធិ៍​សាត់ ល្ពៅ និង​បន្លែ ផ្លែឈើ​ស្រស់ៗឲ្យបាន​ច្រើននិងញឹកញាប់ព្រោះ​បន្លែនិង​ផ្លែឈើ​​ក្រៅពី មាន​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី ការពារ​មិនអោយកើត​ស្នាម​ជ្រីវជ្រួញ វា​ថែមទាំង​ជួយ​បំប៉ន​ស្បែ​កមុខ ឱ្យ​ស្រស់ស្អាត​ថែម​មួយកម្រិត​ទៀតផង​៕​


ប្រភព www.arey-news.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge