វិធីធ្វើឆាសាច់គោផ្កាខាត់ណាទឹកប្រេងខ្យង

Posted by : 112220 | 01-Aug-2020

គ្រឿងផ្សំ៖ សាច់គោ ២០០ក្រាមហាន់ស្តើងល្មម,ផ្កាខាត់ណាខៀវ ២០០ក្រាម,ការ៉ុត ៣០ក្រាម,ខ្ទឹមបារាំង ពាក់កណ្តាល,
ទឹកប្រេងខ្យង ២ស្លាបព្រាបាយ,ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ,ស្ករស កន្លះស្លាបព្រាបាយ,ប្រេងល្ង ១ស្លាបព្រាកាហ្វេ។

វិធីធ្វើ៖ 

១.យកផ្កាខាត់ណា និងការ៉ុត ស្រុះទឹកក្តៅមួយសន្ទុះ រួចស្រង់ទុកមួយឡែក

២.ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ខ្ទឹមសចូលរលីងឲ្យឈ្ងុយ ហើយដាក់សាច់គោចូលឆាសាច់ឲ្យឆ្អិនបន្តិច

៣.ដាក់ផ្កាខាត់ណា ការ៉ុត និងខ្ទឹមបារាំងចូលឆាច្របល់ចូលគ្នា ៣-៤ត្រលប់ រួចដាក់ទឹកប្រេងខ្យង ទឺកស៊ីអ៊ីវ ស្ករស ប្រេងល្ងចូលឆាច្របល់ចូលគ្នាឥ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រេច៕

ប្រភព៖ eangsophalleth.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge