ផលអាក្រក់ពីការទទួលទានស៊ុតនៅឆៅ

Posted by : 4397 | 21-Apr-2017

យើងចាំបាច់ត្រូវទទួលស្គាល់ថា មុខម្ហូបដោយប្រើស៊ុតនេះជាមុខម្ហូបដែលមានមនុស្សចូលចិត្តបំផុត ក្នុងនោះមិនថាពេលណាក៏ វត្តមានស៊ុតចូលរួមស្ទើរតែ ៨០ ភាគរយឯណោះ ។ លើសពីនេះទៅទៀតក៏មានមនុស្សមិនតិចនាក់ទៀតដែលចូលចិត្តទទួល ទាន ស៊ុតជ័រព្នៅដោយមិនដឹងថាការទទួលទាននោះ វាផ្តល់គុណវិបត្តិដល់រាងកាយនោះឡើយ ។ ប្រសិនបើចង់ដឹងច្បាស់ថា មានបញ្ហាពាក់ព័ន្ធយ៉ាងណាខ្លះជាមួយស៊ុតនៅឆៅនោះ សូមអានខ្លឹមសារខាងក្រោមនេះ៖

មានមនុស្សជាច្រើនយល់ថាការទទួលទានស៊ុតឆៅយ៉ាងហោចណាស់​​ ១ថ្ងៃ ១គ្រាប់នៅពេលព្រឹក វាជួយរក្សាសំឡេងឲ្យបានល្អ ក៏ប៉ុន្តែការពិតស៊ុតឆៅវាធ្វើឲ្យរាងកាយបានទទួលធាតុបំប៉នពីស៊ុតត្រឹមតែ៥០ ភាគរយតែប៉ុណ្ណោះ ។ ហេតុផលក៏ដោយសារស៊ុត ឆៅមានប្រូតេអ៊ីនដែលជាចំណែកផ្សំនៅក្នុងនោះ ប្រសិនបើមានការបរិភោគជាញឹកញាប់ប្រូតេអ៊ីនប្រភេទនេះវានឹង សន្សំនៅក្នុង រាងកាយហើយរារាំងមិនឲ្យទទួលបានវីតាមីន B1 ។ ក្រៅពីនោះប្រសិនបើស៊ុតនោះជាផលិតផលចេញពីសត្វមាន់ ដែលមាន រោគដូចដែលបានពោលក៏ឆ្លងមកជាមួយនឹងស៊ុត ហើយក្រោយពេលយើងទទួលទានក៏នឹងឆ្លងរោគនោះមកជាមួយដែរ ។ ហេតុ ដូច្នេះយើងមិនគួរទទួលទានស៊ុតនៅឆៅឬស្ទើរឆ្អិនស្ទើរឆៅដើម្បីឲ្យរាងកាយបានទទួលទានសារជាតិអាហារទាំងអស់និងដើម្បី សុវត្ថិភាពរបស់ខ្លួនឯង ៕
កាសែត កម្ពុជាថ្មី ឆ្នាំទី ៩លេខ ២២៩៦ថ្ងៃ សុក្រ ទី 0៩ ខែ កក្កដា ឆ្នាំ ២០១០

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge