អាហារងាយស្រួលរកប៉ុន្មាននេះ ជាថ្នាំបំប៉នជួយឲ្យផ្លូវដង្ហើមមានសុខភាពល្អ!
Posted by : 112220 | 06-Apr-2021
ជំងឺកូវីដ-១៩ ជាជំងឺប៉ះពាល់ប្រព័ន្ធផ្លូវដង្ហើមយើងធ្ងន់ធ្ងរ រហូតអាចបាត់បង់ជីវិត ហេតុនេះវាសំខាន់ណាស់សម្រាប់យើង ក្នុង
ការការពារ និងពង្រឹងសុខភាពប្រព័ន្ធផ្លូវដង្ហើមឲ្យបានល្អ។ ក្នុងចំណោមវិធីថែរក្សាប្រព័ន្ធផ្លូវដង្ហើមឲ្យបានល្អ អាហារក៏ជាចំណែក
មួយសំខាន់ក្នុងការថែទាំសុខភាពផ្លូវដង្ហើមយើងដែរ ហើយខាងក្រោមនេះ ជាកំពូលអាហារងាយស្រួលរក និងជួយប្រព័ន្ធផ្លូវដង្ហើម
មានសុខភាពល្អទៀត។
១. ឆៃថាវក្រហម (Beetroot)
Beetroot សម្បូរទៅដោយនីត្រាតដែលផ្តល់អត្ថប្រយោជន៍ដល់មុខងារសួតរបស់យើង។ នីត្រាត ជួយបន្ធូរសរសៃឈាម កាត់
បន្ថយសម្ពាធឈាម និងបង្កើនប្រសិទ្ធភាពស្រូបយកអុកស៊ីសែន។ លើសពីនេះ បន្លែ Beetroot ផ្ទុកទៅដោយជាតិម៉ាញ៉េស្យូម
ប៉ូតាស្យូម វីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម carotenoid ដែលទាំងអស់នេះចាំបាច់សម្រាប់សុខភាពសួត។
២.ផ្លែប៉ោម
ការញ៉ាំផ្លែប៉ោមជាប្រចាំអាចជួយពង្រឹងមុខងារដំណើរសុខភាពសួតរបស់យើងបាន។ ការញ៉ាំផ្លែប៉ោម ក៏ត្រូវបានផ្សារភ្ជាប់ទៅ
នឹងការថយចុះហានិភ័យនៃជំងឺហឺត និងមហារីកសួតផងដែរ។ នេះអាចបណ្តាលមកពីការប្រមូលផ្តុំសារធាតុប្រឆាំងអុកស៊ីតកម្ម
ខ្ពស់នៅក្នុងផ្លែប៉ោមរួមទាំងសារជាតិ flavonoids និងវីតាមីន C។
៣. ប៉េងបោះ
ផ្លែប៉េងប៉ោះស្ថិតក្នុងចំណោមប្រភពអាហារបំប៉នសម្បូរទៅដោយសារធាតុ lycopene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម
carotenoid ត្រូវបានផ្សារភ្ជាប់ជាមួយនឹងសុខភាពសួត។ ការញ៉ាំប៉េងបោះ ឬប្រើផលិតផលប៉េងបោះ ត្រូវបានបង្ហាញថា អាច
កាត់បន្ថយការរលាកផ្លូវដង្ហើមចំពោះអ្នកជំងឺហឺត និងធ្វើឲ្យប្រសើរឡើងនូវមុខងារសួតចំពោះអ្នកដែលមានជំងឺស្ទះសួតរ៉ាំរ៉ៃ។
៤. ត្រីសាល់ម៉ុន
ត្រីសាល់ម៉ុនពោរពេញទៅដោយអាស៊ីដអាមីណូដែលរាងកាយប្រើដើម្បីបង្កើតប្រូតេអ៊ីន សម្រាប់ស្រូបយកសារធាតុចិញ្ចឹម និង
ជួសជុលជាលិការាងកាយផ្សេងៗ។ សារធាតុចិញ្ចឹមសំខាន់ពីរទៀត សម្រាប់សុខភាពសួតដែលត្រីសាល់ម៉ុនមាន គឺអាស៊ីដខ្លាញ់
អូមេហ្គា ៣ (ដើម្បីបន្ថយការរលាកក្នុងរាងកាយ) និងវីតាមីន D (ដើម្បីពង្រឹងសាច់ដុំផ្លូវដង្ហើម)។
៥. ស្ពៃក្ដោបស្វាយ
ស្ពៃក្តោបស្វាយ ជាប្រភពសម្បូរទៅដោយជាតិ Anthocyanins ។ សារធាតុពណ៌រុក្ខជាតិទាំងនេះផ្តល់ឲ្យស្ពៃក្ដោបស្វាយនូវ
ពណ៌ដ៏រស់រវើក។ ការទទួលទានសារធាតុ Anthocyanin ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះមុខងារសួត។ បន្ថែមពីលើ
នេះ ស្ពៃក្តោបមានផ្ទុកទៅដោយជាតិសរសៃច្រើន។ ការសិក្សាបង្ហាញថា អ្នកដែលញ៉ាំជាតិសរសៃច្រើនមានមុខងារសួតល្អជាង
អ្នកដែលញ៉ាំជាតិសរសៃទាប។
ចំណាំ៖ អាហារទាំងនេះគ្រាន់តែជាអាហារបំប៉នជួយដល់សុខភាពប្រព័ន្ធផ្លូវដង្ហើម ក៏ដូចជាសុខភាពទូទៅយើងឲ្យមានសុខភាព
ល្អប៉ុណ្ណោះ វាមិនអាចព្យាបាលជំងឺដែលកើតឡើងហើយបានទេ។
ប្រភព៖ khmerload.com
If you like, please click LIKE and SHARE!