៥វិធី ​ជួយ​ឲ្យ​ល្បឿន​ Wi-Fi កាន់​តែលឿន​ជាង​មុន!

Posted by : 112220 | 26-Jun-2020

ល្បឿន​អ៊ីនធឺណិត​ Wi-Fi ​អាច​​យឺត​ដោយ​សារ​មូល​ហេតុ​មួយ​ចំនួន​ដូច​ជា​​ការ​ដាក់​ Wi-Fi Router ​នៅ​ទីតាំង​​មិន​ត្រឹម​ត្រូវ និង​ការ​កំណត់​ Channel និង​ហ្រេ្វកង់​មិន​ត្រឹម​ត្រូវ​ជា​ដើម​។ ក្រៅ​ពី​មូលហេតុ​ទាំង​ពីរ​នេះ​ ​ក៏​នៅ​មានមូលហេតុ​​មួយ​ចំនួន​ទៀត​ដែល​ធ្វើ​ឲ្យ​ល្បឿន​របស់​ធ្លាក់​ចុះ​ដែរ។ ដូច្នេះ​​ខាង​ក្រោម​នេះ​គឺ​ជា​វិធី​ប្រាំ​យ៉ាង​ដែល​អាច​ធ្វើ​ឲ្យ​ល្បឿន​ Wi-Fi របស់​អ្នក​លឿន​ជាង​មុន​បាន។​

១) ​ជ្រើស​រើស​​ Channel និង​​ហ្វ្រេកង់​​ឲ្យ​ត្រឹមត្រូវ៖ ​នៅ​លើ​ Wi-Fi Router ​គឺ​មាន​ Channel ​សម្រាប់​កំណត់​បាន​​​ដូច្នេះ​គ្រាន់​តែ​ប្ដូរ​ Channel ​នៅ​លើ​ Router ​វា​អាច​ជំនួយ​ដល់​ល្បឿន​ Wi-Fi ផង​ដែរ​ជា​ពិសេស​ប្រសិន​បើ​អ្នក​ស្ថិត​​នៅ​ក្នុង​អគារ​ដែល​មាន​ការ​រំខាន​ពី​សញ្ញា​ Wi-Fi ​ផ្សេង​ទៀត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​ចំពោះ​បច្ចេកវិទ្យា​ផ្សេង​ទៀត​ដូច​ជា​ទូរសព្ទ​ឥត​ខ្សែ​​ ​និង Microwaves ​​ក៏​អាច​រំខាន​ Wi-Fi ដែរ។​ ​អ្នក​ប្រើ​ប្រាស់​​អាច​សាក​​ប្រើ​ Channel 1, 6 ឬ 11​ បាន ​តែ​ប្រសិន​បើ​មិន​ដំណើរ​ការ​អាច​ប្ដូរ​ទៅ​ Channel 2 ឬ 10 ​ឬ​ក៏​ប្ដូរ​រហូត​ដល់​​ពេល​ដែល​​បាន​ដឹង​ថា​​ ល្បឿន​បាន​ផ្លាស់​ប្ដូរ​ និង​លឿន​ជាង​មុន។

​ចំពោះ​ Wi-Fi Router ទំនើប​ពេល​បច្ចុប្បន្ន​នេះ​​វិញ​​គឺ​បញ្ជូន​ប្រេកង់​ខុស​គ្នា​៖ ​ 2.4 GHz និង 5 GHz។ ​ជា​ទូទៅ​ 2.4 GHz ​គឺ​ល្មម​ប្រើ​សម្រាប់​ផ្ទះ​ទំហំ​ធំ ​​និង​ច្រើន​ជាន់​ ព្រោះ​រលក​សញ្ញា​​អាច​ដំណើការ​បាន​ឆ្ងាយ​និង​ឆ្លង​កាត់​ជញ្ជាំង​បាន​។ ប៉ុន្តែ​សម្រាប់​បន្ទប់ ​ឬ​ផ្ទះ​ដែល​មាន​ទំហំ​តូច​​ហ្រេ្វកង់​​ 5 GHz ។​

២)​ដាក់​កន្លែង​ត្រឹម​ត្រូវ៖ ការ​ដាក់​ Wi-Fi Router ឲ្យ​ចំ​ទីតាំង​ត្រឹម​ត្រូវ​ វា​នឹង​បង្កើន​រលក​សញ្ញា​របស់​ Wi-Fi ផង​ដែរ។ ដូច្នេះ​ត្រូវ​គិត​ពី​កម្ពស់​​និង​ទីតាំង​ឲ្យ​បាន​ត្រឹមត្រូវ​​ មាន​ន័យ​ថា​នៅ​ចំណុច​កណ្ដាល​នៃ​បន្ទប់​ ឬ​នៅ​លើ​ធ្នើរ​​​កម្ពស់​​ខ្ពស់​គឺ​កន្លែង​ល្អ​បំផុត​ ហើយ​ជៀស​វាង​ការ​ដាក់​វា​នៅ​ផ្នែក​នៃ​ជញ្ជាំង​ក្រាស់​ ដែល​ធ្វើ​ថយ​ចុះ​សញ្ញា​របស់​វា។ ​ម្យ៉ាង​​ទៀត​នោះ ​សត្រូវ​​ធំ​បំផុត​របស់​ ​Wi-Fi ​គឺ​ទឹក​ និង​បង្អួច​កញ្ចក់ ​​ដូច្នេះ​គួ​ជៀស​វាង​ការ​ដាក់​វា​នៅ​ជិតកន្លែង​ទាំង​នេះ​​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ល្បឿន​អ៊ីនធឺណិត​ធ្លាក់​ចុះ។​

៣) ​កំណត់​​សុវត្ថិភាព​របស់​ Router៖ ការ​ដាក់​លេខ​សម្ងាត់​នៅ​លើ​ Router ​ឬ​ការ​កំណត់​ចំនួន​​ឧបករណ៍​ដែល​ប្រើ​វា​​ នឹង​ជួយ​ឲ្យ​​ល្បឿន​អ៊ីនធឺណិត​ Wi-Fi មិន​ធ្លាក់​ចុះ។

៤) ​ប្រើ​​ Router ថ្មី៖ ចំពោះ​​ប្រភេទ​ Router ​ជំនាន់​ថ្មី​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ភ្ជាប់​មក​ជា​មួយ​បច្ចេកវិទ្យា​ទំនើប​​​ ដែល​អាច​បញ្ជូន​សញ្ញា​ទៅ​កាន់​ឧបករណ៍​​​ដោយ​ផ្ទាល់​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ពួក​វា​ផ្ដល់​នូវ​ល្បឿន​លឿន​ជាង​​ប្រេកង់​ច្រើន​ និង​មាន​បច្ចេកវិទ្យា​​ឆ្លាត​វៃ​​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់។

៥)​ទិញ​ឧបករណ៍ Network Extender៖  Network Extender ​អាច​បង្កើន​​វិសាលភាព​របស់​រលក​សញ្ញា​របស់​ Wi-Fi ​ទៅ​ដល់​កន្លែង​ដែល​រលក​សញ្ញា​ពិបាក​ចូល​ទៅ​ដល់ ហើយ​អ្នក​ប្រើ​ប្រាស់​ក៏​អាច​​យក​ Router ចាស់​ៗ​​​ប្រើ​ជា Network Extender ​បាន​ដែរ៕

ប្រភព៖ Sabay

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge