បច្ចេកទេសដាំឃ្លោក

Posted by : 10639 | 12-Dec-2016

១-ការជ្រើសរើសពូជ​
ជ្រើសរើសពូជ ណាដែលល្អមកទុកពូជដាំ។

២-ការរៀបចំដី​
មុនពេលដាំយើងភ្ជួរ២ទៅ៣ដង ​។​​ ភ្ជួរលើកទី១ដើម្បី​កំចាត់ស្មៅ​ដោយ​​មុនភ្ជួរយើងបាញ់ថ្នាំកំចាត់ស្មៅ ហើយទុករយះ
ពេល៣ទៅ៧ថ្ងៃ​ទើបភ្ជួរលើកទី២ ហើយរាស់អោយរាប ស្មើរតែម្ដង។ បន្តាប់មក​លើករង ដាំកាប់រណ្តៅដាំដែលមានទំ
ហំ៤តឹកបួនជ្រុងពីគុម្ភ០.៧ម៉ែត្រ។

៣-ការដាំដុះ
យកគ្រាប់ឃ្លោកទៅត្រាំទឹក៦ទៅ១២ម៉ោងបន្តាប់មកយកដាក់ដាំក្នុងកន្ទោងបណ្តុះកូនសិន​ ទើបយកកូនដែលបណ្តុះ
មានស្លឹក៣ទៅ​៤​មកដាំក្នុងរណ្តៅ។

៤-ការប្រើជី​​ PN
​រយះពេល១៥ថ្ងៃយើងប្រើជី PN​ម្តងជាលើកទីមួយដោយប្រើ​ ជី៣មុខក្នុងមួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតា។ លើកទីពីរយើង ដាក់១៥ថ្ងៃបន្តាប់ពីដាក់ លើកទមួយហើយដោយ ប្រើជី៣មុខ ក្នុង​មួយមុខៗយើងប្រើអស់៦ដបក្នុង
១ហិចតា ។​​​​​លើកទី៣យើងដាក់១៥​ថ្ងៃ​ បន្តាប់ពីដាក់លើកទី២ ហើយដោយប្រើជី៣មុខ ក្នុង​មួយមុខៗ​យើងប្រើអស់៦
ដបក្នុង១ហិចតា ។

៥-ការថែទាំ
-ស្រោចទឹក
-ជ្រុំគល់ដកស្មៅ
-ការពាររោគបំផ្លាញ

៦-ការប្រមូលផល
ក្រោយពីដាំបានរយះពេល៣០ទៅ៤៥ថ្ងៃ អាចប្រមូលផលបាន​ហើយ។

ប្រភព www.cnadcambodia.org

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge